Skip to content

Menu

Archives

  • July 2026
  • June 2026

Calendar

July 2026
M T W T F S S
 12345
6789101112
13141516171819
20212223242526
2728293031  
« Jun    

Categories

  • Uncategorized

Copyright ដំណឹង​យប់មិញ 2026 | Theme by ThemeinProgress | Proudly powered by WordPress

ដំណឹង​យប់មិញ
You are here :
  • Home
  • Uncategorized
Written by Adm01July 26, 2026
Uncategorized Article

សម្តេច ម៉ែន សំអន ការគាំទ្រផលិតផលសូត្រ និងហូលខ្មែរ គឺជួយបង្កើតការងារ និងបង្កើនប្រាក់ចំណូលដល់ស្រ្តីកសិករ និងលើកស្ទួយផលិផលក្នុងស្រុក

សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ប្រធានសមាគមនារីកម្ពុជា ដើម្បីសន្តិភាព និងអភិវឌ្ឍន៍ និង លោកជំទាវ អាលី វង្សណរប៊ុនថាំ គណៈកម្មាធិការ កណ្តាល គណៈបក្សប្រជាជនបដិវត្តឡាវ ប្រធានសហព័ន្ធនារីឡាវ បានអញ្ជើញទស្សនកិច្ច សិប្បកម្មតម្បាញសូត្រ ហូលខ្មែរ ដែលមានម្ចាស់អាជីកម្ម កុង ជ ស្ថិតក្នុងភូមិត្រពាំងស្វាយ ឃុំក្តាញ់ ស្រុកព្រៃកប្បាស ខេត្តតាកែវ នារសៀលថ្ងៃសៅរ៍ ១១កើត ខែទុតិយាសាឍ ឆ្នាំមមី អដ្ឋស័ក ព.ស. ២៥៧០ ត្រូវនឹង ថ្ងៃទី២៥ ខែកក្កដា ឆ្នាំ២០២៦។

គួររំលឹកផងដែរថា តម្បាញសូត្រ និង ហូលខ្មែរគឺជាមុខរបរ និងសិល្បៈហត្ថកម្មដ៏ចំណាស់មួយដែលឆ្លុះបញ្ចាំងពីវប្បធម៌ប្រវត្តិសាស្ត្រ និងជីវភាពរស់នៅរបស់ប្រជាជនកម្ពុជាតាំងពីសម័យបុរាណមក ដល់បច្ចុប្បន្ន។

សម្តេចកិត្តិសង្គហបណ្ឌិត បានមានប្រសាសន៍ថា ការគាំទ្រផលិតផលសូត្រ និង ហូលខ្មែរ ជួយបង្កើតការងារ និងបង្កើនប្រាក់ចំណូលដល់ស្រ្តីកសិករ អ្នកចិញ្ចឹមដង្កូវនាង និងអ្នកត្បាញនៅតាមសហគមន៍ជនបទ។ មិនត្រឹមតែប៉ុណ្ណោះ គឺបានជួយកាត់បន្ថយការនាំចូលក្រណាត់ពីបរទេស និងលើកស្ទួយផលិតផលក្នុងស្រុកឲ្យមានឈ្មោះប្រកួតប្រជែងលើទីផ្សារអន្តរជាតិផងដែរ។

សិល្បៈតម្បាញនេះ ក៏បានបង្ហាញអំពីការលើកកម្ពស់ប្រពៃណី និងវិស័យវាយនភណ្ឌទូទាំងពិភពលោកប្រកបដោយចីរភាព ស្របពេលបង្កើតបាននូវ ឯករាជ្យភាពផ្នែកសេដ្ឋកិច្ច និងបរិយាប័ន្នហិរញ្ញវត្ថុសម្រាប់ស្ត្រីតម្បាញទូទាំងតំបន់អាស៊ាន។

យោងតាមការលើកឡើងររបស់ លោកស្រី អ៊ុក ដាវី ជាអ្នកតម្បាញ ក៏បានបង្ហាញអំពីក្តីរំភើបជាពន់ពេក ដែលបានឃើញថ្នាក់ដឹកនាំជាតិ និងអន្តរជាតិយ៉ាងច្រើនកុះករបានអញ្ជើញចុះទៅជួបសំណេះសំណាល ស្វែងយល់ពីសិប្បកម្មដោយដៃ។ ទទ្ទឹមនឹងក្តីរំភើបនោះ លោកស្រីក៏បាន បង្ហាញអំពីក្តីបារម្មណ៍ នៅពេលដែលអ្នកប្រើប្រាស់សូត្រ និងហូលខ្មែរ ពុំសូវមានសន្ទុះគាំទ្រ ខ្លាំង ។ លោកស្រីក៏បានបង្ហាញពីក្តីបារម្មណ៍ ក្នុងការថែរក្សាកេរ្តិ៍ដំណែលនៃសិល្បៈ តម្បាញនេះ ។ លោកស្រី ក៏បានសំណូមពរឲ្យប្រជាពលរដ្ឋខ្មែរទាំងអស់ មេត្តាគាំទ្រដល់សូត្រខ្មែរ និងលើកកម្ពស់ផលិតផលក្នុងស្រុក ដើម្បីជាការរក្សាកេរ្តិ៍ដំណែលផល និងជាការផ្តល់កម្លាំងចិត្តដល់អ្នកផលិតផងដែរ៕

You may also like

July 26, 2026

July 26, 2026

July 26, 2026

Leave a Reply Cancel reply

Your email address will not be published. Required fields are marked *

Archives

  • July 2026
  • June 2026

Calendar

July 2026
M T W T F S S
 12345
6789101112
13141516171819
20212223242526
2728293031  
« Jun    

Categories

  • Uncategorized

Archives

  • July 2026
  • June 2026

Categories

  • Uncategorized

Copyright ដំណឹង​យប់មិញ 2026 | Theme by ThemeinProgress | Proudly powered by WordPress

Powered by
►
Necessary cookies enable essential site features like secure log-ins and consent preference adjustments. They do not store personal data.
None
►
Functional cookies support features like content sharing on social media, collecting feedback, and enabling third-party tools.
None
►
Analytical cookies track visitor interactions, providing insights on metrics like visitor count, bounce rate, and traffic sources.
None
►
Advertisement cookies deliver personalized ads based on your previous visits and analyze the effectiveness of ad campaigns.
None
►
Unclassified cookies are cookies that we are in the process of classifying, together with the providers of individual cookies.
None
Powered by