Skip to content

Menu

Archives

  • July 2026
  • June 2026

Calendar

July 2026
M T W T F S S
 12345
6789101112
13141516171819
20212223242526
2728293031  
« Jun    

Categories

  • Uncategorized

Copyright ដំណឹង​យប់មិញ 2026 | Theme by ThemeinProgress | Proudly powered by WordPress

ដំណឹង​យប់មិញ
You are here :
  • Home
  • Uncategorized
Written by Adm01July 26, 2026
Uncategorized Article

លោករដ្ឋមន្ត្រីក្រសួងព័ត៌មាន៖​ ថ្ងៃចងចាំចំពោះការឈ្លានពានរបស់យោធាថៃមកលើទឹកដីកម្ពុជា

នេះគឺជាគ្រាប់បែកដែលយោធាថៃបានទម្លាក់ពីយន្តហោះចូលក្នុងទឹកដីកម្ពុជា ប៉ុន្តែមិនបានផ្ទុះ។ វាមិនមែនគ្រាន់តែជាសំណល់សង្គ្រាមដ៏គ្រោះថ្នាក់មួយប៉ុណ្ណោះទេ ប៉ុន្តែជាភស្តុតាងជាក់ស្តែងដែលលាតត្រដាងការពិត និងបំបែកការបដិសេធរបស់ភាគីយោធាថៃ។

កន្លងមក អ្នកនាំពាក្យកងទ័ពថៃតែងតែបដិសេធការប្រើប្រាស់គ្រាប់បែកប្រភេទ MK-84 និងអះអាងថា គ្រាប់បែកដែលយន្តហោះយោធាថៃបានទម្លាក់នោះ សុទ្ធតែផ្ទុះអស់ទាំងអស់។ ប៉ុន្តែសំណួរគឺ៖ បើគ្រាប់បែកទាំងអស់ពិតជាផ្ទុះអស់មែន ហេតុអ្វីបានជាគ្រាប់បែកមិនទាន់ផ្ទុះនេះនៅតែស្ថិតក្នុងទឹកដីកម្ពុជា?

សំណល់គ្រាប់បែកនៅចំពោះមុខនេះ គឺជាសក្ខីភាពដែលមិនអាចលុបបំបាត់ មិនអាចបំភ្លៃ និងមិនអាចបដិសេធបាន។ វាបញ្ជាក់ថា អ្វីដែលត្រូវបានអះអាងមិនស្របនឹងការពិតជាក់ស្តែងនៅលើដី។ ដូចពាក្យទំនៀមបុរាណខ្មែរពោលថា៖ «ភូតច្រើន ចាញ់អាត្មា»។ ការបដិសេធម្តងហើយម្តងទៀត មិនអាចធ្វើឱ្យភស្តុតាងបាត់បង់ឡើយ ហើយក៏មិនអាចប្រែក្លាយអំពើខុសឱ្យក្លាយជាអំពើត្រឹមត្រូវបានដែរ។

ការពិតនៅតែជាការពិត។ នេះគឺជាសំណល់គ្រាប់បែករបស់យោធាថៃ ដែលបានប្រើប្រាស់ក្នុងអំឡុងសកម្មភាពឈ្លានពានប្រដាប់អាវុធមកលើអធិបតេយ្យភាព និងបូរណភាពទឹកដីកម្ពុជា។ លើសពីនេះ គ្រាប់មិនទាន់ផ្ទុះបែបនេះនៅតែបន្តគំរាមកំហែងដល់អាយុជីវិត សុវត្ថិភាព និងការរស់នៅរបស់ប្រជាពលរដ្ឋកម្ពុជា សូម្បីតែបន្ទាប់ពីសំឡេងកាំភ្លើងបានស្ងប់ស្ងាត់ក៏ដោយ។

ភស្តុតាងមិនចេះនិយាយកុហកទេ។ អ្នកដែលបានប្រើអាវុធអាចបដិសេធ ប៉ុន្តែសំណល់គ្រាប់បែកនៅលើទឹកដីកម្ពុជា នឹងបន្តធ្វើជាសាក្សីប្រវត្តិសាស្ត្រ បង្ហាញថាអ្វីបានកើតឡើង អ្នកណាជាអ្នកប្រព្រឹត្ត និងផលវិបាកដ៏គ្រោះថ្នាក់ដែលប្រជាជនកម្ពុជាត្រូវបន្តប្រឈមមុខ។

You may also like

July 26, 2026

July 26, 2026

July 26, 2026

Leave a Reply Cancel reply

Your email address will not be published. Required fields are marked *

Archives

  • July 2026
  • June 2026

Calendar

July 2026
M T W T F S S
 12345
6789101112
13141516171819
20212223242526
2728293031  
« Jun    

Categories

  • Uncategorized

Archives

  • July 2026
  • June 2026

Categories

  • Uncategorized

Copyright ដំណឹង​យប់មិញ 2026 | Theme by ThemeinProgress | Proudly powered by WordPress

Powered by
►
Necessary cookies enable essential site features like secure log-ins and consent preference adjustments. They do not store personal data.
None
►
Functional cookies support features like content sharing on social media, collecting feedback, and enabling third-party tools.
None
►
Analytical cookies track visitor interactions, providing insights on metrics like visitor count, bounce rate, and traffic sources.
None
►
Advertisement cookies deliver personalized ads based on your previous visits and analyze the effectiveness of ad campaigns.
None
►
Unclassified cookies are cookies that we are in the process of classifying, together with the providers of individual cookies.
None
Powered by