Day: July 26, 2026
សម្តេច ម៉ែន សំអន ការគាំទ្រផលិតផលសូត្រ និងហូលខ្មែរ គឺជួយបង្កើតការងារ និងបង្កើនប្រាក់ចំណូលដល់ស្រ្តីកសិករ និងលើកស្ទួយផលិផលក្នុងស្រុក សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ប្រធានសមាគមនារីកម្ពុជា ដើម្បីសន្តិភាព និងអភិវឌ្ឍន៍ និង លោកជំទាវ អាលី វង្សណរប៊ុនថាំ គណៈកម្មាធិការ កណ្តាល គណៈបក្សប្រជាជនបដិវត្តឡាវ ប្រធានសហព័ន្ធនារីឡាវ បានអញ្ជើញទស្សនកិច្ច សិប្បកម្មតម្បាញសូត្រ ហូលខ្មែរ ដែលមានម្ចាស់អាជីកម្ម កុង ជ ស្ថិតក្នុងភូមិត្រពាំងស្វាយ ឃុំក្តាញ់ ស្រុកព្រៃកប្បាស ខេត្តតាកែវ នារសៀលថ្ងៃសៅរ៍ ១១កើត ខែទុតិយាសាឍ ឆ្នាំមមី អដ្ឋស័ក ព.ស. ២៥៧០ ត្រូវនឹង ថ្ងៃទី២៥ ខែកក្កដា ឆ្នាំ២០២៦។ គួររំលឹកផងដែរថា តម្បាញសូត្រ និង ហូលខ្មែរគឺជាមុខរបរ និងសិល្បៈហត្ថកម្មដ៏ចំណាស់មួយដែលឆ្លុះបញ្ចាំងពីវប្បធម៌ប្រវត្តិសាស្ត្រ និងជីវភាពរស់នៅរបស់ប្រជាជនកម្ពុជាតាំងពីសម័យបុរាណមក ដល់បច្ចុប្បន្ន។ សម្តេចកិត្តិសង្គហបណ្ឌិត បានមានប្រសាសន៍ថា ការគាំទ្រផលិតផលសូត្រ និង ហូលខ្មែរ
ឧបនាយករដ្ឋមន្ត្រីក្រសួងមហាផ្ទៃនិងលោកជំទាវបានអញ្ចេីញ ចូលរួមជាអធិបតីពិធីពិនិត្យ និងព្យាបាលជំងឺជូនប្រជាពលរដ្ឋ ដោយឥតគិតថ្លៃ ព្រៃវែង៖ ឧបនាយករដ្ឋមន្ត្រីក្រសួងមហាផ្ទៃនិងលោកជំទាវបានអញ្ចេីញ ចូលរួមជាអធិបតីពិធីពិនិត្យ និងព្យាបាលជំងឺជូនប្រជាពលរដ្ឋ ដោយឥតគិតថ្លៃ នៅស្រុកស្វាយអន្ទរ ខេត្តព្រៃវែង។ ពិធីនេះរៀបចំនៅក្នុងបរិវេណវិទ្យាល័យ ហ៊ុន សែន ស្វាយអន្ទរ ក្នុងឃុំស្វាយអន្ទរ ព្រឹកថ្ងៃអាទិត្យ ទី២៦ ខែកក្កដា ឆ្នាំ២០២៦៕
កិច្ចប្រជុំគណៈកម្មាធិការកណ្តាលគណបក្សប្រជាជនកម្ពុជា និងជាប្រធាគណៈកម្មាធិការគណបក្សខេត្តកណ្តាល ភ្នំពេញ៖ ឯកឧត្តម គួច ចំរើន សមាជិកគណៈកម្មាធិការកណ្តាលគណបក្សប្រជាជនកម្ពុជា និងជាប្រធាគណៈកម្មាធិការគណបក្សខេត្ត អញ្ជើញជាអធិបតីក្នុងពិធីជួបសំណេះ សំណាលជាមួយថ្នាក់ដឹកនាំ-មន្ត្រី គណបក្សស្រុក ឃុំ ភូមិ នៅទីស្នាក់ការគណបក្សប្រជាជនកម្ពុជា ស្រុកល្វាឯម ខេត្តកណ្ដាល នាព្រឹកថ្ងៃទី២៥ ខែកក្កដា ឆ្នាំ២០២៦៕
លោករដ្ឋមន្ត្រីក្រសួងព័ត៌មាន៖ ថ្ងៃចងចាំចំពោះការឈ្លានពានរបស់យោធាថៃមកលើទឹកដីកម្ពុជា នេះគឺជាគ្រាប់បែកដែលយោធាថៃបានទម្លាក់ពីយន្តហោះចូលក្នុងទឹកដីកម្ពុជា ប៉ុន្តែមិនបានផ្ទុះ។ វាមិនមែនគ្រាន់តែជាសំណល់សង្គ្រាមដ៏គ្រោះថ្នាក់មួយប៉ុណ្ណោះទេ ប៉ុន្តែជាភស្តុតាងជាក់ស្តែងដែលលាតត្រដាងការពិត និងបំបែកការបដិសេធរបស់ភាគីយោធាថៃ។ កន្លងមក អ្នកនាំពាក្យកងទ័ពថៃតែងតែបដិសេធការប្រើប្រាស់គ្រាប់បែកប្រភេទ MK-84 និងអះអាងថា គ្រាប់បែកដែលយន្តហោះយោធាថៃបានទម្លាក់នោះ សុទ្ធតែផ្ទុះអស់ទាំងអស់។ ប៉ុន្តែសំណួរគឺ៖ បើគ្រាប់បែកទាំងអស់ពិតជាផ្ទុះអស់មែន ហេតុអ្វីបានជាគ្រាប់បែកមិនទាន់ផ្ទុះនេះនៅតែស្ថិតក្នុងទឹកដីកម្ពុជា? សំណល់គ្រាប់បែកនៅចំពោះមុខនេះ គឺជាសក្ខីភាពដែលមិនអាចលុបបំបាត់ មិនអាចបំភ្លៃ និងមិនអាចបដិសេធបាន។ វាបញ្ជាក់ថា អ្វីដែលត្រូវបានអះអាងមិនស្របនឹងការពិតជាក់ស្តែងនៅលើដី។ ដូចពាក្យទំនៀមបុរាណខ្មែរពោលថា៖ «ភូតច្រើន ចាញ់អាត្មា»។ ការបដិសេធម្តងហើយម្តងទៀត មិនអាចធ្វើឱ្យភស្តុតាងបាត់បង់ឡើយ ហើយក៏មិនអាចប្រែក្លាយអំពើខុសឱ្យក្លាយជាអំពើត្រឹមត្រូវបានដែរ។ ការពិតនៅតែជាការពិត។ នេះគឺជាសំណល់គ្រាប់បែករបស់យោធាថៃ ដែលបានប្រើប្រាស់ក្នុងអំឡុងសកម្មភាពឈ្លានពានប្រដាប់អាវុធមកលើអធិបតេយ្យភាព និងបូរណភាពទឹកដីកម្ពុជា។ លើសពីនេះ គ្រាប់មិនទាន់ផ្ទុះបែបនេះនៅតែបន្តគំរាមកំហែងដល់អាយុជីវិត សុវត្ថិភាព និងការរស់នៅរបស់ប្រជាពលរដ្ឋកម្ពុជា សូម្បីតែបន្ទាប់ពីសំឡេងកាំភ្លើងបានស្ងប់ស្ងាត់ក៏ដោយ។ ភស្តុតាងមិនចេះនិយាយកុហកទេ។ អ្នកដែលបានប្រើអាវុធអាចបដិសេធ ប៉ុន្តែសំណល់គ្រាប់បែកនៅលើទឹកដីកម្ពុជា នឹងបន្តធ្វើជាសាក្សីប្រវត្តិសាស្ត្រ បង្ហាញថាអ្វីបានកើតឡើង អ្នកណាជាអ្នកប្រព្រឹត្ត និងផលវិបាកដ៏គ្រោះថ្នាក់ដែលប្រជាជនកម្ពុជាត្រូវបន្តប្រឈមមុខ។
ឯកឧត្តម រ័ត្ន ស្រ៊ាង នាំយកទៀនព្រះវស្សា និងទេយ្យវត្ថុប្រគេនព្រះសង្ឃគង់ចាំព្រះវស្សានៅវត្តកែវមុនី ក្នុងសង្កាត់ព្រែកកំពឹស! នាព្រឹក ថ្ងៃទី២៦ ខែកក្កដា ឆ្នាំ២០២៦ ឯកឧត្តម ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង មេបញ្ជាការរង កងរាជអាវុធហត្ថលើផ្ទៃប្រទេស មេបញ្ជាការកងរាជអាវុធហត្ថរាជធានីភ្នំពេញ និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាល ចុះមូលដ្ឋានខណ្ឌដង្កោ រួមជាមួយក្រុមការងារ បាននាំយកទៀនព្រះវស្សា ព្រមទាំងថវិកា និងទេយ្យវត្ថុចម្រុះជាច្រើនមុខ ប្រគេនដល់ព្រះសង្ឃដែលគង់ចាំព្រះវស្សានៅវត្តកែវមុនី ក្នុងសង្កាត់ព្រែកកំពឹស ខណ្ឌដង្កោ រាជធានីភ្នំពេញ។
Calendar
| M | T | W | T | F | S | S |
|---|---|---|---|---|---|---|
| 1 | 2 | 3 | 4 | 5 | ||
| 6 | 7 | 8 | 9 | 10 | 11 | 12 |
| 13 | 14 | 15 | 16 | 17 | 18 | 19 |
| 20 | 21 | 22 | 23 | 24 | 25 | 26 |
| 27 | 28 | 29 | 30 | 31 | ||