កម្មករ​រោងចក្រ​នូ​វខប​កាត់ដេរ​ជាង​១​ពាន់​នាក់ ធ្វើ​កូដកម្ម ទាមទារ​លក្ខខណ្ឌ​ការងារ​១០​ចំណុច​

កណ្តាល​៖ នា​ព្រឹក ថ្ងៃទី​៩ ខែ​ធ្នូ ឆ្នាំ​២០១៤ កម្មករ​រោងចក្រ​នូ​វខប​កាត់ដេរ ដែល​មាន​ទីតាំង​ស្ថិតនៅ​ភូមិ​ជើង​អ​ក ឃុំ លំហាច​ស្រុក​អង្គស្នួល ជាង​១​ពាន់​នាក់ ដឹកនាំ​ដោយ ស​ហព​ន្ធ័​សហជិព​មិត្ត ភាព​កម្មករ​(​សៀង សម្បត្តិ​) ធ្វើ​កូដកម្ម ទាមទារ​លក្ខខណ្ឌ​ការងារ​១០​ចំណុច​ដូចខាងក្រោម ÷

១- ស្នើសុំ​ឲ្យ​រោងចក្រ​បើ​កលុយ​បាយ​១​សប្ដាហ៌​ម្ដង​។​

២- ស្នើសុំ​ឲ្យ​រោងចក្រ​មិន​ត្រូវ​កាត់លុយ​កម្មករ​ដែល​មិន​ថែម​ម៉ោង ។​

៣- ស្នើសុំ​ឲ្យ​រោងចក្រ​ដក​បុគ្គលិក​រដ្ឋបាល​ឈ្មោះ​សុ ធា ចេញពី​ការងារ​ដោយ​គ្មាន​លក្ខខណ្ឌ​។​

៤- ស្នើសុំ​ឲ្យ​រោងចក្រ​ដក​ប្រធាន​រដ្ឋបាល ( ម៉េត វាសនា​) ចេញពី​ការងារ​ដោយ​គ្មាន​លក្ខខណ្ឌ​(​មើលងាយ និង ជេរប្រមាថ​កម្មករ​) ។​

៥- ស្នើសុំ​ឲ្យ​រោងចក្រ​ប្តូរ​ឥរិយាបទ​ឈប់​ជេរប្រមាថ​កម្មករ​ចំ​ពោ​ប្រធាន​ក្រុមហ៊ុន ប្រធាន​ផ្នែក​និង​បុគ្គលិក​រដ្ឋ​មួយចំនួន​។​

៦- ស្នើសុំ​ឲ្យ​រោងចក្រ​ផ្តល់ប្រាក់​ឈ្នួល​ជូន​កម្មករ​អំឡុងពេល​ធ្វើ​កូដកម្ម​និង​សហការ​អោយ​មាន​ការទទួល​យក​សហ​ជិព ។​

៧- សុំ​ឲ្យ​រោងចក្រ​ផ្តល់ប្រាក់​ស្នាក់​នៅ​ឬ ថ្លៃ​ឡាន​ជូន​កម្មករ​ចំនួន ១៥$ ។​

៨- សុំ​ឲ្យ​រោងចក្រ​ផ្តល់​អាហារ​ថ្ងៃត្រង់​១​ពេល​ជា​រៀងរាល់ថ្ងៃ​ជូន​កម្មករ​ឫ​ផ្ដល់​ជា​ប្រាក់​២៦$ ក្នុង​មួយ​ខែ ៗ​ជូន​កម្មករ​។​

៩- សុំ​ឲ្យ​រោងចក្រ​រៀបចំ​អោយមាន​ទារកដ្ឋាន​និង​បន្ទប់​បំប៉ៅ​ដោះ​កូនជូ​កម្មការិនី​និង​ផ្តល់​ថ្លៃ​ទឹកដោះគោ​១៥$​ក្នុង​១​ខែ​ជូន​កម្មករ​

១០- សុំ​ឲ្យ​រោងចក្រ​រៀបចំ​តុ​បាយ​ជូន ។

​ដោយឡែក​ចំពោះ​ការទាមទារ តំណាង​ខាង​រោងចក្រ នៅ​មិនទាន់មាន​ដំណោះស្រាយ ថា​ទទួលយក​សំណើរ​របស់​កម្មករ ឬ​មួយ​យ៉ាងណា​នៅឡើយ​ទេ ៕
photo 1

photo 2