ស្រវឹង​ជិះ​ម៉ូតូ​លឿន​ជ្រុល​បុក​គូទ​រថយន្ត​ឡិច​ស៊ិស បណ្តាលឲ្យ​រងរបួស​ធ្ងន់​ខ្លួនឯង

ភ្នំពេញ ៖ យុវជន​ម្នាក់​ត្រូវ​រងរបួស​ធ្ងន់ធ្ង​រ​បន្ទាប់ពី​រូប​ខ្លួន​ជិ​ម៉ូតូ​មួយ​គ្រឿង​ម៉ាក Today ក្នុង​ល្បឿន លឿន ជ្រុល​បុក​គូទ​រថយន្ត​ឡិច​ស៊ិស RX300 ពីក្រោយ​ពេញទំហឹង​នៅ​ចំណុច​ផ្លូវ​លេខ​១៦៣ កែង​នឹង​ផ្លូវ​លេខ ៣១០ ស្ថិតក្នុង​សង្កាត់​បឹង​កេងកង​ទី​៣ ខណ្ឌចំការមន កាលពី​វេលា​ម៉ោង ២២ និង ១៥​នាទី​យប់​ថ្ងៃទី ០៧ ខែ​ធ្នូ ឆ្នាំ​២០១៤​។​

យោងតាម​ប្រភព​ព័ត៌មាន​កន្លែងកើតហេតុ​បានអោយដឹងថា នៅ​មុនពេល​កើតហេតុ​គេ​សង្គេត ឃើញ​យុវជន​រងគ្រោះ​ជិះ​ម៉ូតូ​មួយគ្រឿង​ម៉ាក today ពណ៌​ពងមាន់​លា​យស ពាក់​ស្លាក​លេខ​ភ្នំពេញ 1CC- 1806 ជិះ​ធ្វើ​ដំណើរ​តែម្នាក់ឯង​តាម​បណ្តោយ​ផ្លូវ​លេខ ១៦៣ ទិសដៅ​ពី​ជើង​ទៅ​ត្បូង ក្នុង​ល្បឿន យ៉ាង​លឿន លុះ​មកដល់​ចំណុច​កើតហេតុ​ស្រាប់តែ​ជ្រុល​ល្បឿន រេ​ចង្កូត​ទៅបុក​ផ្ទប់​ពីក្រោយ​គូទ​រថយន្ត ឡិច​ស៊ិស មួយ​គ្រឿង​ផ្សេងទៀត ពណ៌​ខ្មៅ ពាក់​ស្លាក​លេខ​ភ្នំពេញ 2H-3310 ដែល​កំពុង​ចត​ស្ងៀម​នៅ លើ​ដងផ្លូវ​លេខ​១៦៣ ក៏​ជ្រុល​បុក​ពីក្រោយ​គូទ​រថយន្ត​ឡិ​ស៊ិស​ពេញទំហឹង​បណ្តាល​យុវ​ជនជា​ម្ចាស​ម៉ូតូ ដួល​បោក​ផ្ទប់​ទៅ​នឹង​រថយន្ត រងរបួស​ធ្ងន់ធ្ងរ​ខ្លួនឯង ត្រូវ​បាន​រថយន្ត​សាមុយ​របស់​មន្ទីរពេទ្យ​ឯកជន​មក ដឹកយក​ទៅ​សង្គ្រោះ​នៅ​មន្ទីរពេទ្យ​ភ្លាមៗ ចំណែក​រថយន្ត និង​ម៉ូតូ​ត្រូវ​ការខូចខាត​យ៉ាងដំណំ​។​

ក្រោយ​កើតហេតុ​សមត្ថកិច្ច​មូលដ្ឋាន​បាន​សហការ​ជាមួយ​ជំនាញ​ចុះ​ធ្វើ​ការអន្តរាគមន៍​វាស់វែង ស្ទូច​យក​រថយន្ត​បង្ក​ខាងលើ​ទៅ​រក្សាទុក​នៅ​អធិការដ្ឋាន​នគរបាល​ខណ្ឌចំការមន រងចាំ​ដោះស្រាយ នា​ពេល​ក្រោយ​។ ហើយ​សូម​បញ្ជាក់​ផងដែរ​ថា ចំពោះ​ករណី​ខាងលើ​នេះ​គឺ​បង្កឡើង​ដោយសារ យុវជន​ជា​ម្ចាស់​ម៉ូតូ today បើកបរ​ក្នុងស្ថានភាព​ស្រវឹង និង​ក្នុង​ល្បឿន​លឿន ទើប​បណ្តាលអោយ​មាន រឿង​ហេតុដូចនេះ​កើតឡើង​តែម្តងទៅ ៕
photo 1

photo 2

photo 3