បើករថយន្ត​គេច​ម៉ូតូ ជ្រុល​បុក​រនាំងដែក​ពុះ​ចែក​ទ្រូងផ្លូវ ទ្រេត​អស់​៣​ផ្ទាំង ចំណែក​រថយន្ត​រង​ការខូចខាត​

​ភ្នំពេញ ៖ រនាំងដែក​ពុះ​ចែក​ទ្រូងផ្លូវ​ចំនួន​៣​ផ្ទាំង ត្រូវ​បាក់​ទ្រេត​រង​ការខូចខាត​បន្ទាប់ពី បុរស​ម្នាក់​បើក រថយន្ត​មួយ​គ្រឿង​ក្នុង​ល្បឿន​ល្មម គេច​នឹង​ម៉ូតូ​មួយ​គ្រឿង​មិន​ចាំ​ម៉ាក​ដែល​ធ្វើដំណើរ​នៅ​ពីមុខ​ខ្លួន រេ​ចង្កូត​ជ្រុល បុក​រះ​បញ្ចិត បណ្តាលអោយ​រថយន្ត​ត្រូវ​ដាច់​ក្រ​លេ កង់​មុខ​មិន​អាច​បន្ត​ដំណើរ​ទៅមុខ​បាន ។ ដែល​ហេតុការណ៍ គ្រោះថ្នាក់​ចរាចរណ៍​ខាងលើ​នេះ​កើតឡើង​កាលពី​វេលា​ម៉ោង ២២ និង ០០​នាទី​យប់​ថ្ងៃទី​០៦ ខែ​ធ្នូ ឆ្នាំ​២០១៤ នៅតាម​បណ្តោយ​ផ្លូវ​ព្រះមុន្នីវង្ស ទល់មុខ​នឹង​មន្ទីរពេទ្យ​ម៉ាលី​យ៉ា ស្ថិតក្នុ​សង្កាត់​បឹង​កេងកង​ទី​១ ខណ្ឌចំការមន​។​
​ ​
យោង​តាម​សម្តី​រៀបរាប់​របស់​ម្ចាស់​រថយន្ត​បានអោយដឹងថា នៅ​មុនពេល​កើតហេតុ​គឺ​ដំបូង​ឡើយ​រូបគាត់ បាន​បើករថយន្ត​មួយគ្រឿង​ម៉ាក​កូរ៉ូឡា ពណ៌​ស្ករ ពាក់​ស្លាក​លេខ​ភ្នំពេញ 2O-4569 បើកបរ​ធ្វើដំណើរ​តាម បណ្តោយ​ផ្លូវ​ព្រះមុន្នីវង្ស លុះ​មកដល់​ចំណុចកើតហេតុ​ដោយសារតែ​គេ​នឹង​ម៉ូតូ​មួយ​គ្រឿង​មិន​ចាំ​ម៉ាក ដែល​ធ្វើដំណើរ​នៅ​ពីមុខ​ខ្លួន​នោះ ក៏​បាន​ជ្រុល​ល្បឿន​រេ​ចង្កូត​ទៅបុក​រះ​បញ្ចិត​នឹងរ​បាំងដែ​កពុះ​ចែក​ទ្រូងផ្លូវ បណ្តាល​បាក់​ទ្រេត រង​ការខូចខាត​អស់​៣​ផ្ទាំង ចំណែក​រថយន្ត​បង្ក​នៅ​មិនទាន់​អស់​ល្បឿន បើក​បាន​ប្រមាណ​ជា ៥០​ម៉ែត្រ ក៏​ត្រូវ​ដាច់​ក្រលេ​កង់​មុខ​ខាងឆ្វេង បណ្តាលអោយ​រថយន្ត​នៅ​នឹងថ្កល់ មិន​អាច​បន្ត​ដំណើរ​ទៅមុខទៀត បាន​។

ក្រោយ​កើតហេតុ​សមត្ថកិច្ច​មូលដ្ឋាន បាន​សហការ​ជាមួយ​ជំនាញ​ចុះ​ធ្វើ​ការអន្តរាគមន៍​វាស់វែង ស្ទួច​យក​រថយន្ត​បង្ក​ខាង​លើ​ទៅ​រក្សាទុក​នៅ​ការិយាល័យ​ចរាចរណ៍​ជើងគោក​រាជធានី​ភ្នំពេញ រងចាំ​ដោះស្រាយ តាម​ផ្លូវច្បាប់​។ ហើយ​សូម​បញ្ជាក់​ផងដែរ​ថា ករណី​គ្រោះថ្នាក់​ចរាចរណ៍​ខាងលើ​នេះ​គឺ​បង្កឡើង​ដោយសារ​ម្ចាស់ រថយន្ត​ខាងលើ​បើកបរ​ខ្វះ​ការប្រុងប្រយ័ត្ន ជាពិសេស​ខ្វះ​ការប្រុងប្រយ័ត្ន​ខ្ពស់​ចំពោះ​យានជំនិះ​អ្វីមួយ​ដែល​ធ្វើ ដំណើរ​នៅ​ពី​មុខ​ខ្លួន ទើប​បណ្តាលអោយ​មាន​រឿង​ហេតុដូចនេះ​កើតឡើង​តែម្តង ប៉ុន្តែ​យ៉ាងណាមិញ ចំពោះ​ករណី គឺ​មិន​បាន​កើតឡើង​ដោយសារតែ​ម្ចាស់​រថយន្ត​បើកបរ​ក្នុងស្ថានភាព​ស្រវឹង​ឡើយ ៕

photo 1

photo 2

photo 3