ម៉ូតូ​សេ​១២៥ បុក​អ្នកដំណើរ​ឆ្លងផ្លូវ បណ្តាលឲ្យ​រងរបួស​ធ្ងន់​ទាំង​សងខាង

កណ្តាល​៖ ស្ត្រី​ម្នាក់​បាន​រងរបួស​ធ្ងន់ ដោយសារ​ត្រូវ​យុវជន​មួយ​រូប ជិះ​ម៉ូតូ​មួយគ្រឿង​ម៉ាក​សេ​១២៥ បុក​ពេញ​ទំហឹង​នៅ​ចំណុច​ក្នុង​ភូមិ​ស្ដៅ​កន្លែង​ឃុំ​ដីឥដ្ឋ​ចន្លោះ​Km24,25 ស្រុក​កៀនស្វាយ កាលពី​វេលា​ម៉ោង ១៤​និង​០០​នាទី​រសៀល ថ្ងៃទី​៤ ខែ​ធ្នូ ឆ្នាំ​២០១៤ ហើយ​យុវជន​ជិះ​ម៉ូតូ​បង្ក​ក៏​រងរបួស​ធ្ងន់​ត្រូវបាន​បញ្ជូន​ទៅ​សង្គ្រោះ​នៅ​មន្ទីរពេទ្យ​ដូចគ្នា ។

​តាម​ប្រភព​ព័ត៌មាន​ពី​កន្លែងកើតហេតុ​បានឲ្យដឹងថា ដំបូង​ឡើយ ជនរងគ្រោះ​បាន​ដើរ​ឆ្លងផ្លូវ ត្រង់​ចំណុច​កើតហេតុ​ខាងលើ ទើប​ត្រូវ​យុវជន​ម្នាក់ ជិះ​ម៉ូតូ​ម៉ាក C125 ពណ៌​ខ្មៅ ពាក់​ស្លាក​លេខ​កណ្ដាល​1N8283 ធ្វើដំណើរ​ចេញពី​ភ្នំពេញ​ទៅ​អ្នក​លឿង មកដល់​កន្លែងកើតហេតុ បាន​បុក​លើ​ជនរងគ្រោះ បណ្ដាលអោយ​រងរបួស​ធ្ងន់​ទាំង​សងខាង បញ្ជូន​ទៅ​មន្ទី​ពេទ្យ​ភ្នំពេញ ។
photo 1

photo 2

photo 3

photo 4

photo 5