ស្ត្រី​ម្នាក់ លេប​ថ្នាំពុល ធ្វើ​អត្តឃាត​ខ្លួនឯង​

ភ្នំពេញ​៖ ស្ត្រី​ម្នាក់ លេប​ថ្នាំពុល​ធ្វើអត្តឃាត​ខ្លួនឯង បង្ក​ឲ្យមាន​ការភ្ញាក់ផ្អើ​ល កាលពី​វេលា​ម៉ោង​៦​និ​៤០​នាទី​ព្រឹក ថ្ងៃទី​៤ ខែ​ធ្នូ ឆ្នាំ​២០១៤ នៅ​ចំណុច​ក្នុង​ផ្ទះ​ជនរងគ្រោះ​ភូមិ​ព្រៃទទឹង​.​ឃុំ​ត្រពាំងវែង ស្រុក​កណ្តាលស្ទឹង ។​

​ជនរងគ្រោះ​ឈ្មោះ​ម៉ៃ​.​ស្រី​ម៉ៅ​ភេទ​ស្រី​អាយុ​៣១​ឆ្នាំ​រស់នៅ​ភូមិ​.​ឃុំ​កើតហេតុ​ខាងលើ​។ មុខរបរ​កម្មក​រកា​ត់ដេ មុនពេល​កើតហេតុ ជនរងគ្រោះ​បាន​ដើរ​ទៅ​ផ្សារ​ព្រៃទទឹង​ជាមួយ​កូនប្រុស​ខ្លួន​ឈ្មោះ​វឿន​.​រិទ្ធី​អាយុ​៦​ឆ្នាំ​ទៅ​ទិញ​ថ្នាំពុល​មួយកញ្ចប់​យក​មក​បំពុល​កុក​ពី​ផ្ទះ​ឈ្មោះ​សុខ​.​នៅ​. ជា​នាក់​លក់ដូរ​នៅ​ផ្សារ​ព្រៃ​ទទឹង​។ លុះ​ព្រឹក​ឡើង​ថ្ងៃ​.​ខែ​.​ឆ្នាំ​កើត​ហេតុ​ខាងលើ​វេលា​ម៉ោង​៦.៤០​នាទី​ទើប​បងប្រុស​ឈ្មោះ​ម៉ៃ ប៊ុន​.​ធឿន​ដើរចូល​ទៅក្នុង​ផ្ទះ​ក៍​ឃើញ​ប្អូនស្រី​ដេក​សន្លប់​នៅ​ក្រោម​គ្រែ​ដោយ​មាន​បែកពពុះមាត់​។​

​ពេល​នោះ​ប៊ុន​.​ធឿន​ជា​បង​ក៏​ស្រែកហៅ​អ្នកជិតខាង ឲ្យមក​ជួយ ដឹកយក​ទៅ​ស​គ្រោះ​នៅ​មន្ទី​ពេទ្យ​លោក​សង្ឃ​នៅ​ភ្នំពេញ​។ ពេល​ទៅដល់​មន្ទីរពេទ្យ​ពិនិត្យឃើញថា ជនរងគ្រោះ​បាន​ដាច់ខ្យល់​ស្លាប់​បាត់​ទៅ​ហើយ​។ សមត្ថកិច្ច​ជំនាញ​បាន​ចុះ​មកដល់​ផ្ទះ​កើតហេតុ ដោយ​សហការ​ជាមួយ​កំលាំង​ប៉ុស្តិ៍​ធ្វើការ​ពិនិត្យ​លើ​សាកសព​ឃើញ​ថា ពិតជា​ស្លាប់​ដោយសារ​លេប​ថ្នាំពុល​ពិតប្រាកដ​មែន​។ រួច​កំលាំង​ជំនាញ​បាន​ធ្វើកា​ប្រគល់​សាកសព​ជូន​ទៅ​ក្រុមគ្រួសារ​ធ្វើបុណ្យ​តាម​ប្រពៃណី ៕
photo(1)