បង្ក្រាប​រួម​លើ ករណី​ជួញដូរ​គ្រឿងញៀន​បាន​ចំនួន​២៧​លើក​ឃាត់ខ្លួន​មនុស្ស ចំនួន ៩១ នាក់​បញ្ជូន​មក​តុលាការ

ភ្នំពេញ​៖ តាម​ការ​អោយ​ដឹង​ពី​លោក​វរសេនីយ៍ត្រី​ប៉ាន់​សុភាព​នាយ​ការិយាល័យ ស្រាវជ្រាវ​ប្រឆាំង គ្រឿងញៀន​រាជធានី​ភ្នំពេញ​បាន​អោយដឹង​កាលពី​ថ្ងៃ​ទី​៥ ខែ​ធ្នូ ឆ្នាំ​២០១៤ ថា ក្នុងអំឡុងពេល ២៧ ថ្ងៃ​ចាប់តាំងពី​ថ្ងៃ ១ រហូត​ដល់​ថ្ងៃ​៣១ ខែវិច្ឆិកា ឆ្នាំ​២០១៤ នេះ កំលាំង​ការិយាល័យ​ស្រាវជ្រាវ​ប្រឆាំង​ការជួញដូរ​គ្រឿងញៀន​និង​កំលាំង អាវុធហត្ថ​តាម​ខណ្ឌ​បាន​សហការ​ការងារ បង្ក្រាប​រួម​លើ ករណី​ជួញដូរ​គ្រឿងញៀន​បាន​ចំនួន​២៧​លើក ដោយ​ក្នុង​នោះ​ធ្វើ​ការឃាត់ខ្លួន​មនុស្ស ចំនួន ៩១ នាក់​ប្រុស ៨១ ស្រី​១០ នាក់​រួម​នឹង​វត្ថុតាង អាវុធខ្លី​១​ដើម​ព្រមទាំង​គ្រឿងញៀន ៩២ កញ្ចប់​តូច និង​សំភារៈ​សេព​មួយចំនួន​ទៀត​ផង​ដែរ​។​

មនុស្ស​ដែល​ជា​ជនសង្ស័យ​ក្នុង​ករណី​គ្រឿងញៀន​ចំនួន​៩១​នាក់​ត្រូវបាន កំលាំង​ការិយាល័យ​ជំនាញ​សហការ​ជាមួយ​បណ្ដា​ខណ្ឌ​ពាក់ព័ន្ធ​ធ្វើការ​បង្ក្រាប និង​ចាត់​បញ្ជូន​ទៅ​អយ្យការ​អម​សាលាដំបូង​រាជធានី​ភ្នំពេញ​ជា​បន្តបន្ទាប់ ដើម្បី​ចាត់ការ​តាមច្បាប់​។ សមត្ថកិច្ច​បាន​ដកហូត​នូវ​សម្ភារៈ​ជា​ភស្តុតាង​រួម​មាន​ម្សៅ​ពណ៌​ស​ចំនួន​១០៨ កញ្ចប់​តូច ថ្នាំ​គ្រាប់​ពណ៌​ផ្កាឈូក​២​ក្រាម​ជញ្ជីង​៣​គ្រឿង​ភស្តុតាង​ប្រើប្រាស់ គ្រឿងញៀន រួម​និង​លុយ​រៀល​៧៩១០០០​រៀល​និង​៣១៧​ដុល្លា​ទូរ​សព្ទ័​ដៃ​៥៩​គ្រឿង​ម៉ូតូ​១៥ គ្រឿង អាវុធខ្លី​ម៉ាក k៥៤ មួ​យ​ដើម​បង់​១​គ្រាប់​៤​គ្រាប់ កាំភ្លើង​ជ័រ​១​ដាវ​១​ដើម​កាំបិត​១ ចិញ្ចៀន ១ ខ្សែដៃ​១ ដំបង​ដែក​១ កាតគ្រី​ម៉ូតូ​២​អត្តសញ្ញាណប័ណ្ណ ១ កាបូប​១០​លុយ​ផងដែរ​។ មនុស្ស និង​វត្ថុតាង​ដែល​សមត្ថកិច្ច​ការិយាល័យ​ជំនាញ​ធ្វើ​ការបង្ក្រាប​បាន​នោះ ត្រូវ​បាន​ចាត់​បញ្ជូន​ទៅ​សាលាដំបូង​រាជធានី​ទាំង​គ្រប់​ករណី​ទាំងអស់​។​

​លោកនាយ​ការិយាល័យ​បានបញ្ជាក់​បន្តថា ក្នុងករណី​បង្ក្រាប​ចំនួន​២៧​លើក​សមត្ថកិច្ច​បានរ​ក​ឃើញថា មាន​អ្នកពាក់ព័ន្ធ​ជួញដូរ​ចំនួន​៨​លើក​រក្សាទុក​គ្រឿងញៀន​៣​លើក​ចាត់ចែង ឲ្យប្រើ​ប្រាស់​១​លើក​និង​ករណី​ប្រើប្រាស់​គ្រឿងញៀន​១៥​លើក​។​

​ក្នុង​ប្រតិបត្តិការ​បង្ក្រាប​គ្រឿងញៀន​ខាងលើ​នេះ​ការិយាល័យ ជំនាញ​បាន​ម្ចាស់​ការបង្ក្រាប ដោយ​ខ្លួនឯង​ចំនួន​៤​លើក​នៅ​ទីតាំង​បង្ក្រាប​មុខ​មន្ទីរពេទ្យ​លោកសង្ឃ និង​សហការ​បង្ក្រាប​តាម​បណ្ដា​ខ័ណ្ឌ​ពាក់ព័ន្ធ​ចំនួន​២៣​លើក​ទៀត​។ ក្នុងករណី​បង្ក្រាប​ការជួញដូរ​គ្រឿងញៀន និង​ប្រើប្រាស់​គ្រឿងញៀន​ទាំង​២៧​លើក​ខាងលើនេះ​សមត្ថកិច្ច​ការិយាល័យ ជំនាញ​បាន​ចាត់​បញ្ជូន​ខ្លួន​ជនសង្ស័យ​និង​វត្ថុតាង​គ្រឿងញៀន​ទៅ​សាលាដំបូង រាជធានី​ភ្នំពេញ​គ្រប់ៗ​ករណី​ទាំងអស់​ហើយ​សមត្ថកិច្ច​បន្ត​វិធានការ​នេះ រហូត​តាម​បទបញ្ជា​ផ្ទាល់​របស់​លោក​ឧត្តមសេនីយ៍ទោ រ័ត្ន ស្រ៊ាង​មេបញ្ជាការរង​កងរាជអាវុធហត្ថ​លើ​ផ្ទៃ​ប្រទេស​និង​ជា​មេបញ្ជាការ កងរាជអាវុធហត្ថ​រាជធានី​ភ្នំពេញ​និង​ការដឹកនាំ​កំលាំង​បញ្ជា​បង្ក្រាប ផ្ទាល់​ដោយ​លោក​វរសេនីយ៍ឯក​ខេន សុវណ្ណ​មេបញ្ជាការរង​និង​ជា​ប្រធាន​មន្ទីរ​ស្រាវជ្រាវ និង​យុត្តិធម៌​ដើម្បី​ធ្វើការ​បោសសំអាត​ក្រុម​សង្គមងងឹត​កាត់បន្ថយ​នូវ បទល្មើស​ផ្សេងៗ​ដែល​ភាគច្រើន​ផ្ដើម​មកពី​ករណី​សេព​គ្រឿងញៀន​នេះ​តែម្តង​៕
photo 4