រថយន្ត​កុងតឺន័រ​ធន់​ធំ​បើក​លឿន​បែក​កង់​មុខ​រេ​ចង្កូត​បុក​រះ​រថយន្ត​និង​ម៉ូតូ​រង​របួសធ្ងន់​២​នាក់ ហើយ​ជ្រុល​បុក​ផ្ទប់ របង​យានដ្ឋាន​ជួលជុល​រថយន្ត​

​ភ្នំពេញ ៖ ហេតុការណ៍​គ្រោះថ្នាក់​គ្រោះថ្នាក់​ចរាចរណ៍​មួយ​បាន​បង្ក​ការភ្ញាក់ផ្អើល​ដល់​ប្រជាពលរដ្ឋ ក៏ដូចជា​អ្នកដំណើរ បន្ទាប់ពី​បុរស​ម្នាក់​បើក​រថយន្ត​កុងតឺន័រ​ធុន​ធំ​មួយគ្រឿង បើកបរ​ក្នុង​ល្បឿន​លឿន ហើយ​បាន​បែក​កង់ មុខ​ផ្នែក​ខាងឆ្វេង បណ្តាលអោយ​រេ​ចង្កូត​បុក​រះ​រថយន្ត​មួយ​គ្រឿង និង​ម៉ូតូ​មួយ​គ្រឿង​ផ្សេងទៀត បណ្តាល​អោយ បុរស​២​នាក់​រងរបួស​ធ្ងន់ធ្ង ហើយ​រថយន្ត​ក៏​ជ្រុល​ទៅ​បុក​ផ្ទប់​នឹង​របង​យានដ្ឋាន​ជួលជុល​រថយន្ត​ពេញទំហឹង គៀប​ជាប់​នឹង​របង​យានដ្ឋាន​មិន​អាច​បន្ត​ដំណើរ​ទៅមុខ​ទៀត​បាន ដែល​ហេតុការណ៍​គ្រោះថ្នាក់​នេះ​កើតឡើង កាលពី​វេលា​ម៉ៅ​ង ១ ណិង ៤០​នាទី​យប់​ឈានចូល​ថ្ងៃ​ទី​០៤ ខែ​ធ្នូ ឆ្នាំ​២០១៤ ស្ថិត​តាម​បណ្តោយ​ផ្លូវ​១៩៨៦ ក្នុង​សង្កាត់​ភ្នំពេញ​ថ្មី ខណ្ឌ​សែន​សុខ​។​
​ ​
​យោងតាម​ប្រភព​ព័ត៌មាន​ពី​សាក្សី​ដែល​បាន​ឃើញ​ហេតុការណ៍​បាន​រៀបរាប់​អោយដឹងថា នៅ​មុនពេល កើតហេតុ​គេ​សង្គេត​ឃើញ បុរស​ម្នាក់​បើករថយន្ត​មួយគ្រឿង​ម៉ាក​កុងតឺន័រ​ធុន​ធំ ពណ៌​ខៀវ គ្មាន​ស្លាក​លេខ បើកបរ​ធ្វើដំណើរ​តាម​បណ្តោយ​ផ្លូវ​លេខ​១៩៨៦ ទិសដៅ​ពី​កើត​ទៅ​លិច ក្នុង​ល្បឿន​លឿន​ល្មម លុះ​មកដល់ ចំណុចកើតហេតុ​ស្រាប់តែ​រថយន្ត​កុងតឺន័រ​ខាងលើ​បែក​កង់​មុខ​ខាងឆ្វេង បណ្តាល​រេ​ចង្កូត​ជ្រុល​បុក​រះ​រថយន្ត​មួយ គ្រឿង​ទៀត​ម៉ាក​កាមរី​ហាយ​ប្រ៊ីត ពណ៌​ស ពាក់​ស្លាក​លេខ​ភ្នំពេញ 2AA-5055 បើកបរ​ធ្វើដំណើរ​ដោយ​បុរស​ម្នាក់ តាម​បណ្តោយ​ផ្លូវ​ខាង​លើ ក្នុង​ទិសដៅ​ស្របគ្នា បណ្តាលអោយ​ខ្ទាត​អូស​ទៅ​បុក​នឹង​ម៉ូតូ​មួយ​គ្រឿង​ផ្សេងទៀត​ម៉ាក វីវ៉ា ពណ៌​ខៀវ ពាក់​ស្លាក​លេខ​ភ្នំពេញ 2AO-3491 ជិះ​ធ្វើ​ដំណើរ​ដោយ​បុរស​២​នាក់​ក្នុង​ទិសដៅ​បញ្ច្រាស បណ្តាលអោយ​ដួល​អូស​ជាង​១០​ម៉ែត្រ រងរបួស​ធ្ងន់​ទាំង​២​នាក់ ត្រូវ​បាន​រថយន្ត​សាមុយ​មក​ដឹកយក​ទៅ​សង្គ្រោះ ភ្លាមៗ ចំណែក​រថយន្ត​បង្ក​នៅ​មិនទាន់​អស់​ល្បឿន​ក៏​ជ្រុល​ល្បឿន​អូស​ជាប់​រថយន្ត​កាមរី​ហាយ​ប្រ៊ីត​នៅ​ពីមុខ​រហូត ទៅបុក​ផ្ទប់​នឹង​របង​យានដ្ឋាន​ជួសជុល​រថយន្ត​មួយ បណ្តាលអោយ​ត្រូវ​គៀប​ជាប់​នឹងរ​បង​បន្ត​ដំណើរ​ទៅ​មុខ​លែង រួច ។ រីឯ​រថយន្ត​បង្ក និង​រថយន្ត​កាមរី​ហាយ​ប្រ៊ីត ក៏​ដូចជា​ម៉ូតូ​ជនរងគ្រោះ ត្រូវ​រង​ការខូចខាត​។​

ក្រោយ​កើតហេតុ​សមត្ថកិច្ច​មូលដ្ឋាន​បាន​សហការ​ជាមួយ​ជំនាញ​ចុះ​ធ្វើ​ការអន្តរាគមន៍​វាស់វែង និង​យក​រថយន្ត​ទាំង​២​គ្រឿង និង​ម៉ូតូ​ជនរងគ្រោះ​ទៅ​រក្សាទុក​នៅ​ការិយាល័យ​ចរាច​រណ៍​ជើងគោក​រាជធានី​ភ្នំពេញ រងចាំ​ដោះស្រាយ​នា​ពេល​ក្រោយ ។​

ហើយ​សូម​បញ្ជាក់​ផងដែរ​ថា ករណី​ខាងលើ​គឺ​កើតឡើង​ដោយសារ​តែ​ឧប្បតិ្តហេតុ​តែប៉ុណ្ណោះ ដោយ​មិន បាន​គ្រោងទុក ក៏ដូចជា​ប៉ុនប៉ង​អ្វី​នោះ​ទេ ព្រោះ​ដោយសារ​តែ​កង់​របស់រ​ថយ​ន្ត​កុងតឺន័​របែក​កង់​ដោយ​ឯងៗ ធ្វើ​អោយ​បុរស​ដែល​ជា​ម្ចាស់​រថយន្ត​ពិបាក​ក្នុង​ការគ្រប់គ្រង ស្ថានការណ៍​ភ្លាមៗ ទើប​បណ្តា​អោយ​មាន​រឿងហេតុ ដូចនេះ​កើតឡើង​តែម្តងទៅ ៕

photo 1

photo 2

photo 3

photo 4