បុរស​ម្នាក់​ស្រវឹង​បើករថយន្ត​ហា​យឡេន​ឌ័​រ បុក​ឡើង​លើ​ក្បាល​នាគ​ចែក​ទ្រូងផ្លូវ បញ្ឈរជើង​២​យ៉ាង​សង្ហា

ភ្នំពេញ ៖ ហេតុការណ៍​គ្រោះថ្នាក​ចរាចរណ៍​ដ៏​គួរអោយភ្ញាក់ផ្អើល​មួយ​បាន​កើតឡើង បន្ទាប់​ពី បុរស​ម្នាក់ ស្រវឹង​បើករថយន្ត​មួយគ្រឿង​ម៉ាក​ហា​យឡេន​ឌ័​រ ក្នុង​ល្បឿន​លឿន ហើយ​ជ្រុល​បុក​ឡើង​ទៅ​ឈរជើង​២ នៅលើ​ក្បាល​នាគ​យ៉ាង​ព្រងើយ កាលពី​វេលា​ម៉ោង ២០ និង ៣០​នាទី​យប់​ថ្ងៃទី ០៣ ខែ​ធ្នូ ឆ្នាំ​២០១៤ នៅ​ចំណុច ខាង​លើ​ស្ពាន​អាកាស​ស្ទឹងមានជ័យ ស្ថិតក្នុង​ភូមិ​មាន​ជ័យ​ទី​១ សង្កាត់​ស្ទឹងមានជ័យ ខណ្ឌមានជ័យ​។​

​យោង​តាមប្រព័​ត៌​មាន​ពី​សាក្សី​នៅ​កន្លែងកើតហេតុ​បាន​រៀបរាប់​អោយដឹងថា នៅ​មុនពេល​កើតហេតុ គេ​សង្គេត​ឃើញ​បុរស​វ័យ​៣០​ឆ្នាំ​ម្នាក់ បើក​រថយន្ត​មួយ​គ្រឿង​ម៉ាក​ហា​យឡេន​ឌ័​រ ពណ៌​ទឹកប្រាក់ ពាក់​ស្លាក​លេខ ភ្នំពេញ 2AA-9135 បើកបរ​ធ្វើដំណើរ​តាម​បណ្តោយ​ផ្លូវ​ព្រះ​មុន្នី​រ៉េត ទិសដៅ​ពី​លិច​ទៅ​កើត ក្នុង​ល្បឿន​យ៉ាង​លឿន លុះ​មកដល់​ចំណុចកើតហេតុ ស្រាប់តែ​រេ​ចង្កូត​ជ្រុល​ល្បឿន​បុក​ចំ​ពីមុខ​ក្បាល​នាគ​ពុះ​ចែក ទ្រូងផ្លូវ​ពេញទំហឹង​បណ្តាល រថយន្ត​ហា​យឡេន​ឌ័​រ​ជ្រុល​បុក​ឡើងទៅ​ឈរ​លើ​ក្បាល​នាគ​ចែក​ទ្រូ​វ​ផ្លូវ​យ៉ាង​សង្ហា បង្ក​អោយមាន​ការភ្ញាក់ផ្អើល ដល់​អ្នកដំណើរ ក៏ដូចជា​ប្រជាពលរដ្ឋ​នាំគ្នា​មក​ចោមរោម​មើល ព្រោះ​ពួកគាត់ បាន​និយាយថា កន្លងមក​មិន​ដែល​ធ្លាប់​ឃើញ​បែប​នេះ​ពីមុនមក​នោះ​ទេ ។ ចំណែក​រថយន្ត​បង្ក​ត្រូវ​រង​ការខូចខាត ផ្នែក​ខាង​មុខ​យ៉ាងដំណំ រីឯ​ក្បាល​នាគ​ពុះ​ចែក​ទ្រូងផ្លូវ​ត្រូវ​រង​ការខូចខាត​បន្តិចបន្តួច​តែប៉ុណ្ណោះ ។​

​ក្រោយ​កើតហេតុ សមត្ថកិច្ច​មូលដ្ឋាន​បាន សហការ​ជាមួយ​ជំនាញ​ចុះ​អន្តរាគមន៍​វាស់វែង ស្ទូច​យក រថយន្ត​បង្ក​ខាងលើ​ទៅ​រក្សាទុក​នៅ​ការិយាល័យ​ចរាចរណ៍​ជើងគោក​រាជធានី​ភ្នំពេញ រងចាំ​ដោះស្រាយ​តាមផ្លូវ ច្បាប់ ។

គួរ​បញ្ជាក់​ផង​ដែរ​ថា ករណី​គ្រោះថ្នាក់​ខាងលើ​នេះ​គឺ​បង្កឡើង​ដោយសារ បុរស​ជា​ម្ចាស់​រថយន្ត​ខាងលើ បើកបរ​ស្ថិតក្នុង​ស្ថានភាព​ស្រវឹង​ជោគជាំ ព្រោះ​ក្រោយពេល​កើតហេតុ​ភ្លាមៗ បុរស​ជា​ម្ចាស់​រថយន្ត​ចេញ​មក​ខាង ក្រៅ​ឈរ​មិន​នឹង​ផង និង​បើកបរ​ហួស​ល្បឿន​កំណត់ ទើប​បណ្តាលអោយ​មាន​រឿង​ហេតុដូចនេះ​កើតឡើង​តែម្តង ទៅ ៕
photo 1

photo 2

photo 3

photo 4

photo 5