បុរស​ម្នាក់​ស្រវឹង​បើក​រថយន្ត​កូរ៉ូឡា​បុក​រះ​របាំង​ដែ​កពុះ​ចែក​ទ្រូងផ្លូវ​បាក់​អស់ ៦​ផ្ទាំង

ភ្នំពេញ ៖ របាំង​ដែ​កពុះ​ចែក​ទ្រូងផ្លូវ​ចំនួន​៦​ផ្ទាំង ត្រូវ​រង​ការខូចខាត​ទាំងស្រុង​បន្ទាប់ពី បុរស​ម្នាក់​ស្រវឹង បើក​រថយន្ត​មួយ​គ្រឿង​ម៉ាក​កូរ៉ូឡា ក្នុង​ល្បឿន​លឿន ជ្រុល​បុក​រះ​ពេញទំហឹង នៅ​ចំណុច ជិត​នឹង​ស្តុប​ទួលគោក ស្ថិត​តាម​បណ្តោយ​ផ្លូវ​សហព័ន្ធរុស្ស៊ី ក្នុង​សង្កាត់​ផ្សារ​ដេប៉ូ​ទី​៣ ខណ្ឌ​ទួលគោក កាលពី​វេលា​ម៉ោង ២២ និង ៣០​នាទី​យប់​ថ្ងៃទី ០៣ ខែ​ធ្នូ ឆ្នាំ​២០១៤ ។​
​ ​
យោងតាម​ប្រភព​ព័ត៌មាន​ពី​កន្លែងកើតហេតុ បានអោយដឹង​ថា​នៅ​មុនពេល​កើតហេតុ គេ​សង្គេត​ឃើញ បុរស​ម្នាក់​បើករថយន្ត​មួយគ្រឿង​ម៉ាក​កូរ៉ូឡា ពណ៌​ស ពាក់​ស្លាក​លេខ​ភ្នំពេញ 2C-1782 បើកបរ​ធ្វើដំណើរ​តាម បណ្តោយ​ផ្លូវ​សហព័ន្ធរុស្ស៊ី ទិសដៅ​ពី​លិច​ទៅ​កើត​ហេតុ ក្នុង​ល្បឿន​យ៉ាង​លឿន និង​ក្នុង​ស្ថានភាព​ស្រវឹង​ផងដែរ លុះ​មកដល់​ចំណុចកើតហេតុ ស្រាប់តែ​ជ្រុល​ល្បឿន​រេ​ចង្កូត​បុក​រះរ​បាំងដែ​កពុះ​ចែក​ទ្រូងផ្លូវ​ពេញទំហឹ​ង​តែ​ម្តង​ទៅ បណ្តាល​អោយ​ទ្រូ​វ​ផ្លូវ​ចំនួន​៦​ផ្ទាំង ត្រូវ​រង​ការខូចខាត​បាក់​រាបស្មើ ចំណែក​រថយន្ត​បង្ក​ត្រូវ​រង​ការខូចខាត​ផ្នែក​ខាង មុខ និង​បែក​កង់​ខាងឆ្វេង មិន​អាច​បន្ត​ដំណើរ​ទៅមុខ​ទៀត​បាន​។​

​ក្រោយ​កើតហេតុ សមត្ថកិច្ច​មូលដ្ឋាន​បាន សហការ​ជាមួយ​ជំនាញ​ចុះ​អន្តរាគមន៍​វាស់វែង ស្ទូច​យក រថយន្ត​បង្ក​ខាងលើ​ទៅ​រក្សាទុក​នៅ​ការិយាល័យ​ចរាចរណ៍​ជើងគោក​រាជធានី​ភ្នំពេញ រង់ចាំ​ដោះស្រាយ​តាមផ្លូវ ច្បាប់ ។

គួរ​បញ្ជាក់​ផង​ដែរ​ថា ករណី​គ្រោះថ្នាក់​ខាងលើ​នេះ​គឺ​បង្កឡើង​ដោយសារ បុរស​ជា​ម្ចាស់​រថយន្ត​ខាងលើ បើកបរ​ស្ថិតក្នុង​ស្ថានភាព​ស្រវឹង​ជោគជាំ និង​បើកបរ​ហួស​ល្បឿន​កំណត់ ទើប​បណ្តាលអោយ​មាន​រឿង​ហេតុ ដូចនេះ​កើតឡើង​តែម្តងទៅ ៕
photo 1

photo 2

photo 3

photo 4

photo 5