ឪពុក​ម្តាយ​លោក​ឧកញ៉ា​ថោង សារ៉ាត់ ធ្វើ​ស​ន្និសិទ​សារព័ត៌មាន ប្រតិកម្ម​ចំពោះ​ការឃាត់ខ្លួន​អង្គរក្ស​កូនប្រុស​ខ្លួន​

​ភ្នំពេញ ៖ នៅ​រសៀល​ថ្ងៃ​ទី ០៣ ខែ​ធ្នូ  ឆ្នាំ​២០១៤ នេះ លោក​ថោង ចំរើន អាយុ​៦៥​ឆ្នាំ និង​លោកស្រី​កែវ សារី អាយុ​៥០​ឆ្នាំ ជា​ឪពុក​ម្តាយ​របស់​លោក​ឧកញ៉ា​ថោង សារ៉ាត់ អគ្គនាយក​ក្រុមហ៊ុន​សំណង់ និង​សាច់​បាត់តេ យីហោ ៩៩៩ បាន​ធ្វើ​ស​ន្និសិទ សារព័ត៌មាន​មួយ ប្រតិកម្ម​ចំពោះ​ការឃាត់ខ្លួន​អង្គរក្ស​របស់​កូនប្រុស​ខ្លួន​៣​នាក់ ដែល​ត្រូវបាន​កម្លាំង​នគរបាល​នៃ​ស្នងការ​រាជធានី​ភ្នំពេញ ចាប់ខ្លួន​កាលពី​ព្រឹក​ថ្ងៃ​ទី​០១  ខែ​ធ្នូ  ឆ្នាំ​២០១៤ នៅ​ចំណុច​ច្រក​ស្ពាន​ទី​២ ភូមិ​ចំរើន​ផល សង្កាត់​បឹងទំពុន ខណ្ឌមានជ័យ ដោយឡែក​ឈ្មោះ ឈ្មោះ លី សៅ ( ហៅ​ក្រៅ​ថា​វី ) ត្រូវបាន​ឃាត់ខ្លួន​នៅ​ព្រឹក​ថ្ងៃទី​០៣ ខែ​ធ្នូ ឆ្នាំ​២០១៤​។

ក្នុង​ស​ន្និសិទ​សារព័ត៌មាន​ខាងលើនេះ លោក​ថោង ចំរើន ក៏ដូចជា​លោកស្រី​ជា​ភរិយា បាន​និយាយ​រិះគន់ លោក​ជួន សុវណ្ណ ស្នងការដ្ឋាន​នគរបាល​រាជធានី​ភ្នំពេញ ថា  បាន​បញ្ជារ​កូនចៅ​ធ្វើ​សកម្មភាព​យក​អាវុធ​ភ្ជង់​កូនប្រុស​របស់​លោក ដែល​មាន​ងារ ជា​ឧកញ៉ា​គឺជា​ការប្រមាថ​ធ្ងន់ធ្ងរ​ដល់​សម្តេច​ឪ អតីត​ព្រះមហា​វរៈ ក្សត្រ​ខ្មែរ ព្រះ​បរម​រតនៈ​កោដ្ឋ​ព្រះបាទ​នរោត្តម សីហនុ ដែល​បាន​ឡាយ​ព្រះ​ហ​ស្ថ តែងតាំង​ជា​ឧកញ៉ា​។ លោកៗ​ស្រី ទាំង​២​នាក់​បាន​មានប្រសាសន៍​បន្ត​ថា អង្គរក្ស​លោក​ឧកញ៉ា​ថោង សារ៉ាត់ មិន​ជាប់​ពាក់ព័ន្ធ​ការបាញ់​សម្លាប់​លោក​ឧកញ៉ា​អ៊ឹង ម៉េង​ជឺ​ឡើយ ហើយ​អ្វី​ដែល​ប្តី​ប្រពន្ធ​របស់​លោក​ទាំង​២​នាក់ ចេញមុខ​ធ្វើ​ស​ន្និសិទ បកស្រាយ​ការពារ​កូនចៅ​គឺ ជា​ការស្តារ​មុខមាត់​ក្រុមហ៊ុន​របស់​លោក ក៏ដូចជា​ការពារ​កូនចៅ​ផងដែរ ព្រោះ​ពួកគេ​ជា​មនុស្ស​ការពារ​ឧកញ៉ា​ថោង សារ៉ាត់​ផ្ទាល់ ហើយ​នៅ​ថ្ងៃ​កើត​ហេតុ​នៃ​ការបាញ់​សម្លាប់​លោកឧ​ញ៉ា​ថោង សារ៉ាត់ គឺ​អង្គរក្ស​ស្ថិត​ក្នុង​ការ​សង្ស័យ​ទាំង​៤​នាក់​នោះ នៅ​ធ្វើការ​ក្នុង​ក្រុមហ៊ុន មាន​ទាំង​ស្នាម​ស្គេ​ន មេដៃ ចេញ​ចូល​ធ្វើការ​តាម​ពេល​កំណត់ ដែល​ជា​ភ័ស្តុតាង សម្រាប់​ដាក់ បង្ហាញ​សមត្ថកិច្ច​ក្នុង​ការផ្តល់​យុត្តិធ័ម ដល់​ជនសង្ស័យ​។

សូម​រំលឹក​ថា អង្គរក្ស​លោក​ឧកញ៉ា​ថោង សារ៉ាត់ ដែល​ត្រូវ​ឃាត់ខ្លួន​ទាំង​៣​នាក់​នោះ ទី​១​ឈ្មោះ មាស សម្បត្តិ , ទី​២​ឈ្មោះ ទៀង វាសនា , ទី​៣​គយ ចាន់ថុល ត្រូវ​នគរបាល​ក្រុងភ្នំពេញ កាលពី​ថ្ងៃ​ទី​ព្រឹក​ថ្ងៃទី​១ ខែ​ធ្នូ ឆ្នាំ​២០១៤ នៅ​ចំណុច​ច្រក​ស្ពាន​ទី​២ ភូមិ​ចំរើន​ផល សង្កាត់​បឹងទំពុន ខណ្ឌមានជ័យ ដោយឡែក​ឈ្មោះ ឈ្មោះ លី សៅ ( ហៅ​ក្រៅ​ថា​វី ) ត្រូវបាន​ឃាត់ខ្លួន​នៅ​ព្រឹក​ថ្ងៃទី​០៣ ខែ​ធ្នូ ឆ្នាំ​២០១៤  ។ សូម​បញ្ជាក់​បន្ថែមថា ពេល​ប្រតិបត្តិ​ការឃាត់ខ្លួន​អង្គរក្ស​៣​នាក់​ដំបូង​នោះ សមត្ថកិច្ច​ក៏​បាន​នាំខ្លួន​លោក ឧកញ៉ា ថោង សារ៉ាត់ ទៅ​ជាមួយ​ផង​ដែរ តែ​អនុញ្ញាត្តិ​អោយ​ត្រឡប់​មក​កាន់​លំនៅឋាន​វិញ នៅ​ល្ងាច​ថ្ងៃ​ដដែល​។

សូម​រំលឹក​ថា អង្គរក្ស​លោក​ឧកញ៉ា​ថោង សារ៉ាត់ ដែល​ត្រូវ​ឃាត់ខ្លួន​ទាំង​៣​នាក់​នោះ ទី​១​ឈ្មោះ មាស សម្បត្តិ , ទី​២​ឈ្មោះ ទៀង វាសនា , ទី​៣​គយ ចាន់ថុល ត្រូវ​នគរបាល​ក្រុងភ្នំពេញ កាលពី​ថ្ងៃ​ទី​ព្រឹក​ថ្ងៃទី​១ ខែ​ធ្នូ ឆ្នាំ​២០១៤ នៅ​ចំណុច​ច្រក​ស្ពាន​ទី​២ ភូមិ​ចំរើន​ផល សង្កាត់​បឹងទំពុន ខណ្ឌមានជ័យ ដោយឡែក​ឈ្មោះ ឈ្មោះ លី សៅ ( ហៅ​ក្រៅ​ថា​វី ) ត្រូវបាន​ឃាត់ខ្លួន​នៅ​ព្រឹក​ថ្ងៃទី​០៣ ខែ​ធ្នូ ឆ្នាំ​២០១៤  ។ សូម​បញ្ជាក់​បន្ថែមថា ពេល​ប្រតិបត្តិ​ការឃាត់ខ្លួន​អង្គរក្ស​៣​នាក់​ដំបូង​នោះ សមត្ថកិច្ច​ក៏​បាន​នាំខ្លួន​លោក ឧកញ៉ា ថោង សារ៉ាត់ ទៅ​ជាមួយ​ផង​ដែរ តែ​អនុញ្ញាត្តិ​អោយ​ត្រឡប់​មក​កាន់​លំនៅឋាន​វិញ នៅ​ល្ងាច​ថ្ងៃ​ដដែល​។

ជាមួយគ្នា​នោះ​ដែរ លោក​ថោង ចំរើន និង​ភរិយា ព្រមាន​ប្តឹង​លោក​ឧត្តមសេនីយ៍ជួន សុវណ្ណ ដែល​បាន​ធ្វើអោយ​ប៉ះពាល់​ដល់​ផលប្រយោជន៍​របរ​រក​ស៊ី​របស់​ក្រុមហ៊ុន​លោក ធ្វើអោយ​បាត់​អតិថិជន​យ៉ាងច្រើន​ក្នុង​រយះពេល ប៉ុន្មាន​ថ្ងៃនេះ ដូច្នេះ លោក​នឹង​រៀបចំ​ពាក្យបណ្តឹង ប្តឹង​លោក​ឧត្តមសេនីយ៍ជួន សុវណ្ណ ទី​១​ទៅ​តុលាការ , ទី​២​ប្តឹង​ទៅ​រដ្ឋសភា​ព​, ទី​៣ ប្តឹង​ទៅ​ព្រឹទ្ធសភា , ទី​៤​ប្តឹង​ខុទ្ទការល័យ​សម្តេច​តេ​ជោ ហ៊ុន សែន , ទី​៥​បឹ្តង​ទៅ​ក្រសួង​ការពារជាតិ , ទី​៦​ប្តឹង​ទៅ​ក្រសួង​មហាផ្ទៃ , ទី​៧​ប្តឹងទៅ​អគ្គស្នងការ​នគរបាល​ជាតិ  ពី​បទ​ចាប់​ខ្លួន​ឧកញ៉ា​ថោង សារ៉ាត់ កូនប្រុស​លោក​ដែល​មាន​ងារ​ជា​ឧកញ៉ា​តាម​ផ្លូវ​សាធារណៈ ធ្វើអោយប៉ះពាល់​ធ្ងន់ធ្ងរ​ដល់​កត្តិ​យស ឧកញ៉ា ដែល​ជា​អគ្គនាយក​ក្រុមហ៊ុន​។

លោកស្រី​កែវ សារី បាន​មានប្រសាសន៍ថា បច្ចុប្បន្ន​លោកស្រី​បាន​អោយ​លោក​ឧកញ៉ា​ថោង សារ៉ាត់ គេចខ្លួន​ទៅ​ស្នាក់នៅ​ផ្ទះ​មិត្តភក្តិ មួយ​រយះ​សិន ព្រោះ​លោក​ស្រី​មាន​ការភ័យខ្លាច​ចំពោះ​ការឃាត់ខ្លួន កូនប្រុស​លោកស្រី ដោយហេតុ​ថា នៅ​ព្រឹក​ថ្ងៃទី​០៣  ខែ​ធ្នូ  ឆ្នាំ​២០១៤ លោក​ជួន សុវណ្ណ បាន​ទូរស័ព្ទ​មក​លោក​ឧកញ៉ា​ថោង សារ៉ាត់​ថា អោយមក​ទទួលយក​អង្គរក្ស​៣​នាក់ ត្រឡប់មក​លំនៅឋាន​វិញ តែ​ប្រការ​នេះ​គ្រាន់តែ​ជា​លេស ដើម្បី​ចាប់ខ្លួន​លោក​ឧកញ៉ា​ថោង សារ៉ាត់​តែប៉ុណ្ណោះ ដូច្នេះ​ចាំបាច់​ត្រូវ​តែ​អោយ​ឧកញ៉ា​ថោង សារ៉ាត់​គេចខ្លួន​បណ្តោះអាសន្ន​សិន រងចាំ​តុលាការ កោះហៅ​នៅពេល​ក្រោយ​ទើប​ចូលខ្លួន​បំភ្លឺ ។ ម៉ម វ៉ាន

photo 4 photo 1 photo 3