រើស​អេតចាយ ប្តូរ​ចិត្ត​ទៅ​គាស់​សោរ​ផ្ទះ​គេ ត្រូវ​ប្រជាពលរដ្ឋ​តាម​ទាន់​វាយ​ទ្រោម​ខ្លួន​

ភ្នំពេញ ៖ អ្នក​រើស​អេតចាយ​ម្នាក់ ត្រូវ​ប្រជាពលរដ្ឋ ព្រួត​វាយ​ទ្រោម​ខ្លួន បន្ទាប់ពី​រូបគេ ធ្វើ​សកម្មភាព​គាស់ សោរ​ផ្ទះ​លេខ ២៦ ដែល​មាន​ទីតាំង​ស្ថិត​តាម​បណ្តោយ​ផ្លូវ​២៩៤ ក្នុង​សង្កាត់​បឹង​កេងកង​ទី​១ ខណ្ឌចំការមន បំណង​ចូល​លួច​ទ្រព្យសម្បត្តិ កាលពី​វេលា​ម៉ោង ១២ និង ៤០​នាទី​យប់ ថ្ងៃទី​០៣  ខែ​ធ្នូ  ឆ្នាំ​២០១៤​។​
​    ​
ជនសង្ស័យ​ខាងលើ​មានឈ្មោះ ជី​ង ខៃ​ពៅ អាយុ​២០​ឆ្នាំ មាន​ទីលំនៅ​សង្កាត់​វាល​ស្បូវ ខណ្ឌ​ច្បារអំពៅ មុខរបរ​ជា​អ្នក​រើស​អេតចាយ​។​
​    ​
យោង​តាម​សម្តី​រៀបរាប់​របស់​ប្រជាពលរដ្ឋ​ដែល​បាន​ឃើញ​ហេតុការណ៍​បានអោយដឹងថា នៅ​មុនពេល កើតហេតុ​គេ​សង្គេត​ឃើញ​ជនសង្ស័យ​ឈ្មោះ ពៅ​ខាងលើ​បាន​ជិះ​ម៉ូតូ​រ៉ឺម៉ក់​មួយគ្រឿង ដឹក​ពេញ​ទៅ​ដោយអេត ចាយ ហើយ​ជិះ​ទៅវិញទៅមក  ជា​ច្រើនលើក​ច្រើនសារ តែម្នាក់ឯង​តាម​បណ្តោយ​ផ្លូវ​២៩៤ លុះ​មកដល់​វេលា កើតហេតុ ស្រាប់តែ​ជនសង្ស័យ​រូបនោះ​បាន​ជិះ​ម៉ូតូ​រ៉ឺម៉ក់​មក​ឈប់​នៅ​ចំណុច​មុខ​ផ្ទះ​លេខ​២៦ រួច​ក៏​បាន​យក ប្រដាប់ប្រដារ​របស់រ​បស់​ខ្លួន​ពី​ក្នុងរ​ទេះ​ខាងក្រោយ មក​ធ្វើ​សកម្មភាព​កាត់​សោរ​ផ្ទះ​ខាងលើ​បាន​សម្រេច​ទៅហើយ តែ​អកុសល ត្រូវ​ប្រជាពលរដ្ឋ​ដែល​រស់នៅ​ជិត​កន្លែង​កើតហេតុ​គេ​ដូចនេះ ក៏​នាំគ្នា​ស្រែកឆោ​រឡោរ ហើយ​នាំគ្នា ព្រួត​វាយ​រហូត​ទ្រោម​ខ្លួន ទើប​ប្តឹង​ទៅ​សមត្ថកិច្ច​អោយ​ចុះ​មក​អន្តរាគមន៍​។​

បច្ចុប្បន្ន​ជនសង្ស័យ​ត្រូវបាន​សមត្ថកិច្ច ឃាត់​ខ្លួន​យក​ទៅ​កាន់​ប៉ុស្តិ៍​រដ្ឋបាល​នគរបាល​បឹង​កេងកង​ទី​១ ដើម្បី​ធ្វើ​ការព្រមាន និង​ព្រលែង​អោយ​ទៅ​វិញ ដោយ​យល់ថា ជនសង្ស័យ​ខាងលើ​មិនទាន់​បានធ្វើ​សកម្មភាព​បាន សម្រេច​នៅ​ឡើយ ណា​មួយ​បើ​តាម​ចម្លើយសារភាព គឺ​រូបគេ​មិន​ដែល​ធ្លាប់​ធ្វើ​សកម្មភាព​បែប​នេះ​ពី​មុខ​មក​ផង ជា​ពិសេស​ជា​អ្នកក្រីក្រ​ទៀត ទើប​សមត្ថកិច្ច​គ្រាន់តែ​ធ្វើការ​អប់រំ​ហើយ​អោយទៅ​ផ្ទះ​វិញ ៕
photo 1 photo 2 photo 3 photo 4