កម្មករ​អគ្គិសនី​ម្នាក់ ត្រូវ​ចរន្តអគ្គិសនី​ឆក់​ស្លាប់​

កណ្តាល​៖ បុរស​ម្នាក់​ជា​កម្មករ​អគ្គិសនី (​ផ្សារ​ខាងជើង​)​ភូមិ​ព្រែក​ខ្សេវ ឃុំ​រកា​ខ្ពស់ ស្រុក​ស្អាង ត្រូវ​ចរន្តអគ្គិសនី​ឆក់​ស្លាប់​កាលពី​វេលា​ម៉ោង​១៥​នឹង​៤០​នាទី​រសៀល ថ្ងៃទី​២ ខែ​ធ្នូ ឆ្នាំ​២០១៤ ។​

ជនរងគ្រោះ​មានឈ្មោះ ហេង លី​ពុទ្ធ  អាយុ ៣៩​ឆ្នាំ ជនជាតិខ្មែរ មុខរបរ​កម្មករ​អគ្គិសនី (​ផ្សារ​ខាងជើង​) មាន​ទីលំនៅ​ភូមិ​ឃុំ​កើតហេតុ​ខាងលើ​។​

​នៅ​ថ្ងៃកើតហេតុ ឈ្មោះ​ខេន ខន ភេទ​ប្រុស អាយុ ៥៣​ឆ្នាំ បាន​ពឹង​ឲ្យឈ្មោះ លី​ពុទ្ធ ដូរ​ខ្សែ​អគ្គិសនី​ចាស់ ដាក់​ខ្សែ​អគ្គិសនី​ថ្មី ដែល​មាន​ចម្ងាយ​ប្រហែល ១០០​ម៉ែត្រ ពី​បង្គោល​អគ្គិសនី​ទៅ​ផ្ទះ​របស់​គាត់ ដោយ​មិន​បាន​សុំ​ការអនុញ្ញាត​ពី​ម្ចាស់​អគ្គិសនី​។ ពេលនោះ​ឈ្មោះ លី​ពុទ្ធ បាន​ឡើង​បង្គោល​អគ្គិសនី ត​ខ្សែ​អគ្គិសនី បណ្តាល​ឲ្យ ឆក់​ស្លាប់​តែម្តង​។​

​ក្រោយ​កើតហេតុ សមត្ថកិច្ច​បច្ចេកទេស​ស្រុក ចុះ​ពិនិត្យ​មើល​សព រួចហើយ​ក៏​បាន​ប្រគល់​ទៅឲ្យ​ក្រុម​គ្រួសារ ធ្វើបុណ្យ​តាម​ប្រពី​ណៃ​៕

21492