ចាប់ខ្លួន​មុខ សញ្ញា​ជួញដូរ​គ្រឿងញៀន ដ៏​ធំ​ម្នាក់​នៅ​មុខ ច្រក​ផ្លូវ​ចូល វត្ដ​សន្សំ​កុសល​

ភ្នំពេញ ៖ មុខ សញ្ញា​ជួញដូរ​គ្រឿងញៀន ដ៏​ធំ​ម្នាក់​នៅ​មុខ ច្រក​ផ្លូវ​ចូល វត្ដ​សន្សំ​កុសល សង្កាត់​ផ្សារ​ដើមថ្កូវ ខណ្ឌចំការមន ត្រូវ​កម្លាំង​នគរបាល ការិយាល័យ ក​៩​នៃ​មន្ទីរ​ប្រឆាំង​គ្រឿ ង​ញៀន​ក្រសួង មហាផ្ទៃ ដឹកនាំ​ដោយ ព្រះរាជអាជ្ញារង សៀង សុខ និង​លោក យិន បញ្ញា​រិទ្ធ​ប្រធាន​ការិយាល័យ​ទី​៩ នៃ​មន្ទី​ប្រឆាំង​គ្រឿងញៀន​ចាប់ខ្លួនបាន កាលពី​វេលា​ម៉ោង​១២​និង​៣០​នាទី​រសៀល ថ្ងៃទី​០២ ខែ​ធ្នូ ឆ្នាំ​២០១៤ និង​ដកហូត​ថ្នាំញៀន ចំនួន ៥​កញ្ចប់ ។​

​សមត្ថកិច្ច បានបញ្ជាក់​ថា ជនសង្ស័យ​រូប នេះ​ឈ្មោះ​គី ប៊ុន​ឡាយ អាយុ​២៧​ឆ្នាំ ស្នាក់នៅ​ផ្ទះជួល នៅ​ភូមិ​ទី​៤ សង្កាត់​ផ្សារ​ដើមថ្កូវ ខណ្ឌចំការមន ។ ក្រៅពី​ការចាប់ខ្លួន​ជនសង្ស័យ​រូបនេះ ស្ដ្រី​ម្នាក់​ទៀត​ផ្សេងទៀត ដែល​ជា​ប្អូនស្រី ក៏​ត្រូវបាន​ឃាត់ខ្លួន​ផងដែរ បើទោះបី​ជនសង្ស័យ​ឆ្លើយថា ស្ដ្រី​ម្នាក់​នេះ​មិន​ជាប់​ពាក់ព័ន្ធ​ក៏ដោយ ។​

​បច្ចុប្បន្ន​ជនសង្ស័យ​ស្ថិត​ក្នុង​ការ​សួរនាំ​នៅ​មន្ទី​ប្រឆាំង​គ្រឿងញៀន រង់ចាំ​កសាង​សំណុំរឿង​បញ្ជូន​ទៅកាន់​តុលាការ​ចាត់ការ​តាមច្បាប់ ។​

d21421