បុរស​ម្នាក់​ស្រវឹង​បើករថយន្ត​លឿន​ជ្រុល​បុក​របាំង​ថ្ម​ពុះ​ចែក​ទ្រូងផ្លូវ បាក់​អស់​៣​ផ្ទាំង ហើយ​រថយន្ត ក្រឡាប់ ផ្ញារ​ជើង​ច្រងាង

​ភ្នំពេញ ៖ របាំង​ថ្មែ​ពុះ​ចែក​ទ្រូងផ្លូវ​ចំនួន​៣​ផ្ទាំង ត្រូវ​រង​ការខូចខាត​ដាច់ចេញ​ពី​គ្នា បន្ទាប់ពី​មាន​បុរស​ម្នាក់ បើករថយន្ត​កូរ៉េ ១​បាំង​កន្លះ​មួយ​គ្រឿង ក្នុង​ល្បឿន​លឿន​ជ្រុល​បុក​ចំ​ពីមុខរ​បាំង​ថ្ម​ពេញទំហឹង បណ្តាល​អោយ រថយន្ត ត្រូវ​ក្រឡាប់​ផ្ញារ​ជើងច្រងាង នៅ​ចំណុច​ស្តុប​ចំការមន ទល់មុខ​នឹង​ក្រសួង​រុក្ខាប្រមាញ់​នឹង​នេសាទ ស្ថិត​តាម​បណ្តោយ​ផ្លូវ​ព្រះ​នរោត្តម ក្នុង​សង្កាត់​ទន្លេបាសាក់ ខណ្ឌចំការមន កាលពី​វេលា​ម៉ោង ២២ និង ១០​នាទី យប់​ថ្ងៃ​ទី​១  ខែ​ធ្នូ  ឆ្នាំ​២០១៤​។​
​    ​
យោងតាម​ប្រភព​ព័ត៌មាន​ពី​សាក្សី​នៅ​កន្លែងកើតហេតុ​បានអោយដឹងថា នៅ​មុនពេល​កើតហេតុ​គេ សង្គេត​ឃើញ​បុរស​ម្នាក់​បើករថយន្ត​កូរ៉េ ១​បាំង​កន្លះ​មួយ​គ្រឿង ពណ៌​ខ្មៅ ពាក់​ស្លាក​លេខ ភ្នំពេញ 2M-6370 រួម​ដំណើរ​ដោយ​ប្រពន្ធ​របស់​ខ្លួន​ម្នាក់​ទៀត​ផង​ដែរ តាម​បណ្តោយ​ផ្លូវ​ព្រះ​នរោត្តម ទិសដៅ​ពី​ត្បូង​ទៅ​ជើង ក្នុង​ល្បឿន​យ៉ាង​លឿន លុះ​មកដល់​ចំណុច​កើតហេតុ​ស្រាប់តែ​ជ្រុល​ចង្កូត​បុក​ចំ​ពីមុខ​ក្បាល​នាគ​ពុះ​ចែក​ទ្រូងផ្លូវ ពេញទំហឹង​បណ្តាល​របាំង​ថ្ម​ចំនួន ៣​ផ្ទាំង​ត្រូវ​រង​ការខូចខាត​ដាច់ចេញ​ពី​គ្នា ចំណែក​រថយន្ត​បង្ក​ត្រូវ​ក្រឡាប់​ផ្ញារ ជើង​ច្រងាង បណ្តាលអោយ​រថយន្តរ​ង​ការ​នូវ​ខូចខាត ប៉ុន្តែ​សំណាងល្អ​មិនមាន​មនុស្ស​រងរបួស​ធ្ងន់ធ្ង​រ គ្រាន់តែ រលាត់​ដៃ រលាត់​ជើង​បន្តិចបន្តួច​តែប៉ុណ្ណោះ​។​

ក្រោយ​កើតហេតុ​ភ្លាមៗ សមត្ថកិច្ច​មូលដ្ឋាន​បាន​សហការ​ជាមួយ​ជំនាញ​ចុះ​ធ្វើ​ការអន្តរាគមន៍​ធ្វើការ វាស់វែង​ស្ទូច​រថយន្ត​បង្ក​ខាងលើ​ទៅ​រក្សាទុក​នៅ​ការិយាល័យ​ចរាច​រណ៍​ជើងគោក​រាជធានី​ភ្នំពេញ រងចាំ​ដោះ ស្រាយ​នាពេល​ក្រោយ​។​

សូមបញ្ជាក់​ថា នៅ​យប់​ថ្ងៃទី​១ ខែ​ធ្នូ  ឆ្នាំ​២០១៤​នេះ អំឡុង​ប្រមាណ​២០​នាទី​ក្រោយ​មេឃ​ភ្លៀង​រួច គឺមាន​គ្រោះថ្នាក់​ចរាចរណ៍​ដែល​បង្កឡើង​ដោយ​រថយន្ត​ចំនួន​៣​គ្រឿង​ផ្សេងគ្នា និង​៣​ទីតាំង​ខុសគ្នា​ផងដែរ ប៉ុន្តែ​កើតឡើង​ផ្ទួនៗ​គ្នា ( គឺ​មានន័យថា ករណី​នីមួយៗ ខុស​គ្នា​តែ​ប៉ុន្មាន​នាទី​ប៉ុណ្ណោះ ) ដែល​ករណី​ទី​១​គឺ រថយន្ត ស៊ី​អរ​វី បើក​លឿន​ជ្រុល​ល្បឿន​រេ​ចង្កូត​ក្រឡាប់ ,  ករណី​ទី​២ បើក​រថយន្ត​កាមរី​ឆ្លាម​ក្នុង​ល្បឿន​លឿន​ជ្រុល​បុក របាំង​ថ្ម​ចែក​ទ្រូងផ្លូវ​ពេញទំហឹង​បណ្តាល​រង​ការខូចខាត​ទាំង​រថយន្ត​និង​របាំង​ថ្ម , និង​ករណី​ខាងលើ​ជា​ករណី​ទី​៣​។
photo 1 photo 2 photo 3 photo 4 photo 5