លោកតា​ម្នាក់ ត្រូវ​ម៉ូតូ​សេ​១២៥​បុក បណ្តាលឲ្យ​ស្លាប់

កណ្តាល​៖ លោកតា​ម្នាក់​បាន​ស្លាប់​បាត់បង់​ជីវិត ដោយសារ​ប្តី​ប្រពន្ធ ពីរ​នាក់ ជិះ​ម៉ូតូ​សេ​១២៥​បុក​ពេញ​ទំហឹង នៅ​ចំណុច Km23,24 ស្ថិតក្នុង​ភូមិ​ដីឥដ្ឋ កោះ​ផុស​៣ ឃុំ​ដីឥដ្ឋ ស្រុក​កៀនស្វាយ កាលពី​វេលា​ម៉ោង ១៨​និង​៣០​នាទី​ព្រលប់ ថ្ងៃទី​៣០ ខែវិច្ឆិកា ឆ្នាំ​២០១៤ ។

​តាម​ប្រភព​ព័ត៌មាន​ពី​សមត្ថកិច្ច​បានឲ្យដឹងថា ហេតុការណ៍​គ្រោះថ្នាក់​ចរាចរណ៍​ខាងលើនេះ បង្កឡើង​ដោយ​ម៉ូតូ​ម៉ាក C125 ពាក់​ស្លាក​លេខ ភ្នំពេញ​1AF2241​ជិះ​គ្នា​២​នាក់​ប្ដី​ប្រពន្ធ អ្នកបើក​ម៉ូតូ​ឈ្មោះ​សួស សា​វី អាយុ​៤៥​ឆ្នាំ នៅ​ភូមិ​ថ្មី ឃុំ​រមាសហែក ស្រុក​ស្វាយរៀង លុះ​មកដល់​កន្លែងកើតហេតុ បាន​បុក​ទៅលើ​ជនរងគ្រោះ​ដែល​ដើរ​ឆ្លងផ្លូវ ឈ្មោះ​ចាន់  សុថា​ន ភេទ​ភេទ ប្រុស​អាយុ​៦៨​ឆាំ្ន​បណ្ដាលឲ្យ​ស្លាប់​ក្រោយ​ពេល​បញ្ជូន​ទៅ​ដល់​មន្ទី​រ​ពេទ្យ ។​បច្ចុប្បន្ន សព​ត្រូវ​ក្រុមគ្រួសារ​យក​មក​ធ្វើបុណ្យ​នៅ​គេហដ្ឋាន ។

photo 1 photo 2 photo 3 photo 4