រថយន្ត​ហាយ​ឡែន​ឌ័​រ បើក​បុក​រ៉ឺម៉ក​ដឹក​បន្លែ បណ្តាល​ឲ្យ​បុរស​ម្នាក់​ស្លាប់

កណ្តាល​៖ បុរស​ម្នាក់​បាន​ស្លាប់​បាត់បង់​ជីវិត​យ៉ាង​អាណោចអាធ័ម ដោយសារ​ត្រូវ​រថយន្ត​ម៉ាក ហាយ​ឡែន​ឌ័​រ បើក​បុក​ចំ​រ៉ឺម៉ក​ដឹក​បន្លែ​របស់​គាត់​ពេញទំហឹង នៅ​កំណាត់​ផ្លូវជាតិ​លេខ​4 ចំនុច​មុខ​ភូមិ​ព្រៃ​រកា ឆក់​ឈើ​នាង អង្គស្នួល កាលពី​វេលា​ម៉ោង​៥​និង​៥០​នាទី​ព្រឹក ថ្ងៃទី​១ ខែ​ធ្នូ ឆ្នាំ​២០១៤ ។

​តាម​ប្រភព​ព័ត៌មាន​ពី​សមត្ថកិច្ច​បានឲ្យដឹងថា រថយន្ត​បង្ក​ម៉ាក ហាយ​ឡានឌ័​រ ពណ៌​ស្ករ ពាក់​ស្លាក​លេខ ភ្នំពេញ ២M ៤០៣១ បើកបរ​ដោយ ឈ្មោៈ​មុំ ផល្លី ភេទ​ប្រុស អាយុ​៥៣​ឆ្នាំ នៅ​ភូមិ​រំលោង ឃុំ​សុព៏រ​ស្រុក​ច្បារមន ខេត្ត​កំពង់ស្ពឺ ធ្វើដំណើរ ពី​លិច​ទៅ​កើត បាន​ជ្រុល​ចង្កូត​មក​ឆ្វេង បុក​ម៉ូតូ​រ៉ឺម៉ក ដឹក​បន្លែ ម៉ាក​យ៉ាវ​ម៉ា​ហា ពណ៌​ក្រហម គ្មាន​ស្លាក​លេខ ដែល​បើកបរ ដោយ​ឈ្មោៈ​មៀច សុខ ជាតិ ភេទ ប្រុស​អាយុ ២៣ ឆ្នាំ មាន​ស្រុកកំណើត ភូមិ​ត្រពាំង​ធំ ឃុំ ស្រ​ង៉ែ ស្រុក ព្រៃឈរ ខេត្ត កំពង់ចាម ទិសដៅ​ពី​កើត​ទៅ បញ្ច្រាស់​គ្នា បណ្ដាលអោយ​ស្លាប់​ឈ្មោះ មៀច សុខ​ជាតិ (​ម្ចាស់​រ៉ឺម៉ក​ម៉ូតូ​) នៅនឹងកន្លែង កើតហេតុ ។​

​ក្រោយ​កើតហេតុ ម្ចាស់​រថយន្ត​ហាយ​ឡែន​ឌ័​រ បាន​ចុះ​ពី​រថយន្ត​រត់គេចខ្លួន​បាត់ ។ ចំណែក​សព​សមត្ថកិច្ច​ទំនាក់ទំនង​ទៅ​ក្រុមគ្រួសារ​ឲ្យមក​ទទួ​ល​យក​ទៅ​ធ្វើបុណ្យ​តាម​ប្រពៃណី ។ រីឯ​រថយន្ត​និង​ម៉ូតូ យកទៅ​រក្សាទុក​នៅ​អធិការដ្ឋាន​នគរបាល​ស្រុក រង់ចាំ​ដោះស្រាយ​នា​ពេល​ក្រោយ ៕
photo 1 photo 2 photo 3 photo 4