សម្តេច​តេជោ ហ៊ុន​សែន « បញ្ហា​អ​តុ ល្យ​ភាព​នៅក្នុង​សង្គម​កម្ពុជា នាពេល​បច្ចុប្បន្ន​បាន​កើនឡើង​ដល់ ១២​ចំណុច »

​ភ្នំពេញ​៖ សម្តេច​តេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃ​ព្រះរាជាណាចក្រ​កម្ពុជា បាន​មានប្រសាសន៍ថា បញ្ហា​អ​តុ  ល្យ​ភាព​នៅក្នុង​សង្គម​កម្ពុជា នាពេល​បច្ចុប្បន្ន​បាន​កើនឡើង​ដល់ ១២​ចំណុច ខណៈ​ទស្សវត្សរ៍​ឆ្នាំ​៨០ មាន​ត្រឹម  ប្រមាណ​៤​ចំណុច​ប៉ុណ្ណោះ​។​

ក្នុងឱកាស​អញ្ជើញ​ជា​អធិបតី​ប្រគល់​សញ្ញាបត្រ​ដល់​និស្សិត​វិទ្យាស្ថាន​បច្ចេកវិទ្យា​កម្ពុជា​នា​ព្រឹក​ថ្ងៃ​ទី​០១ ខែ​ធ្នូ ឆ្នាំ  ២០១៤​នេះ សម្តេច​តេជោ ហ៊ុន សែន បានបង្ហាញ​ថា បញ្ហា​អតុល្យភាព​ក្នុង​សង្គម​ទាំង​១២​នោះ រួមមាន​៖
១.​សេច ក្តី​ត្រូវការ និង​ការខ្វះខាត​ផ្នែក​ផ្គង់​,
២. បញ្ហា​ចំណូល​ទាប និង​ការចំណាយ​ថវិកាជាតិ​កើន​ខ្ពស់​,
៣. ការនាំ​ចេញ​មាន​កម្រិត​ទាប តែ​ការនាំ​ចូល​ខ្ពស់​,
៤. រូបិយវត្ថុ និង​ទំនិញ​លើ​ទីផ្សារ​ឡើងថ្លៃ​ខ្ពស់​,
៥. តម្រូវការ នៃ​អភិវឌ្ឍន៍ តែ​ប្រព័ន្ធ​ហេដ្ឋារចនាសម្ព័ន្ធ​នៅ​ទន់ខ្សោយ​,
៦. សេចក្តីត្រូវការ​អភិវឌ្ឍ​ន៍ និង​ការខ្វះខាត​នូវ​ធនធានមនុស្ស​,
៧. សេចក្តីត្រូវការ​ក្នុង​ជីវភាព​រស់នៅ​របស់​ប្រជាពលរដ្ឋ និង​ការអភិវឌ្ឍន៍​នៅ​ទាប​,
៨. តម្រូវការ​ពលកម្ម និង​ការ  ធ្វើ​ចំណាកស្រុក​,
៩. តម្រូវការ​ការងារ​ធ្វើ និង​កង្វះ​នូវ​ការកែច្នៃ​,
១០. វត្ថុធាតុដើម​មាន​ច្រើន តែ​ខ្វះ​ធ​ម្យោ​បាយ​កែ  ច្នៃ​,
១១. ផលិតផល​របស់​ប្រជា​កសិករ​មាន តែ​ខ្វះ​ទីផ្សារ​សម្រាប់​នាំចេញ
និង​ទី​១២. តម្រូវការ​សេវា​មាន​ច្រើន  និង​ត្រូវការ​លឿន តែ​ស្ថាប័ន​ផ្តល់​សេវា​នៅ​ខ្វះខាត យឺតយ៉ាវ មិនទាន់​មាន​ប្រសិទ្ធភាព ឬ​ប្រសិទ្ធភាព​ទាប​។​

សម្តេច​តេជោ បាន​គូសបញ្ជាក់ថា បញ្ហា​អតុល្យភាព​ទាំង​១២ នេះ​ជា​បញ្ហា​សំខាន់​សម្រាប់​សង្គម​កម្ពុជា​នា​ពេល  បច្ចុប្បន្ន ដែល​ត្រូវ​ដោះស្រាយ​។ បញ្ហា​អតុល្យភាព​នេះ មិនទាន់​រាប់​បញ្ចូល​នូវ​បញ្ហា​អតុល្យភាព នៅពេល​កម្ពុជា  ធ្វើ​សមាហរណកម្ម​អាស៊ាន​នៅ​ឡើយ​ទេ​។​

ក្នុង​ចំណោម​បញ្ហា​អតុល្យភាព​ទាំង ១២ សម្តេច​បាន​ជំរុញ​ឲ្យ​យកចិត្តទុកដាក់​ខ្ពស់ ទៅ​បញ្ហា​អតុល្យភាព នៃ​ការ  អភិវឌ្ឍន៍ និង​កង្វះខាត​ធនធានមនុស្ស​។ សម្តេច​បាន​បញ្ជាក់ថា ការអភិវឌ្ឍន៍ នឹង​មិន​អាច​ជឿនលឿន​បានទេ ប្រ សិន​បើ​ធនធានមនុស្ស​នៅ​កម្ពុជា​មិន​គ្រប់គ្រាន់​នោះ​៕
ST-001