អង្គរក្ស លោក​ឧកញ៉ា​ថោង សារ៉ាត់ ត្រូវ​កម្លាំង​នគរបាល​ព្រហ្មទណ្ឌ​ក្រសួង​និង​កម្លាំង​នគរបាល​ព្រហ្មទណ្ឌ​រាជធានី​ភ្នំពេញ​ឃាត់ខ្លួន​

​ភ្នំពេញ ៖ ព្រឹក​ថ្ងៃ​ទី​០១ ខែ​ធ្នូ ឆ្នាំ ២០១៤​វេលា​ម៉ោង​ប្រមាណ ១១​និង​១០​នាទី អង្គរក្ស របស់​លោក​ឧកញ៉ា​ថោង សារ៉ាត់ ម្ចាស់​បុរី ៩៩៩ ត្រូវបាន​កម្លាំង នគរបាល​ព្រហ្មទណ្ឌ ក្រសួង​និង​កម្លាំង​នគរបាល​ព្រហ្មទណ្ឌ​រាជធានី ភ្នំពេញ ឃាត់ខ្លួន​នៅ​តាម​បណ្ដោយ​ផ្លូវ​លេខ​២៧១ ទល់មុខ​មន្ទីរពេទ្យ​រុស្សី សង្កាត់​បឹងទំពុន ខណ្ឌ មានជ័យ ដោយ​មិន​ទាន់​ដឹងថា ពាក់ព័ន្ធ​នឹង​ករណី​អ្វី​នៅ​ឡើយ​ទេ ។​