រថយន្ត​កុងតឺន័​របើក​ធ្លាក់​ផ្លូវ ក្រឡាប់​ផ្ងារជើង​ច្រងាង សំណាង​មិនមាន​អ្នករបួស

​ភ្នំពេញ :​រថយន្ត​កុងតឺន័រ ម៉ាក នី​សាន់ ឌី​សែ​ល ពណ៌​ខៀវ លា​យស ពាក់​ស្លាក​លេខ ភ្នំពេញ 3A-1681 ប្រភេទ​កុងតៃន័រ មាន​ដឹក​ទូ​កុងតៃន័រ​ផងដែរ ជា​របស់​ក្រុមហ៊ុន តិច​ស្រ៊ុន អ្នកបើកបរ​មិន​ស្គាល់ឈ្មោះ បាន​បើក​ធ្លាក់​ផ្លូវ ចូល​ទៅក្នុង​ទឹក​ត្រពាំង ក្រឡាប់​ផ្ងារជើង​ច្រងាង ត្រង់ចំណុច ភូមិ​ព្រៃ​សាលា សង្កាត់​កា​កាប ខណ្ឌ​ពោធិ៍​សែន​ជ័យ តាំងពី​យប់​មក​ម្លេះ លុះ​វេលា​ម៉ោង​១២​ថ្ងៃទី​២៨ ខែវិច្ឆិកា ទើប​តំណាង​ក្រុមហ៊ុន ហៅ​រថយន្ត​ស្ទូច​មក​ចាប់​លើក តែ​មិន​មាន​អ្នកណាម្នាក់​រងរបួស​ឡើយ ។​

​តាម​ប្រជាពលរដ្ឋ​នៅ​កន្លែងកើតហេតុ បានឲ្យដឹងថា មុន​កើតហេតុ កាលពី​វេលា​ម៉ោង​៨​យប់​ថ្ងៃ​ទី​២៧ ខែវិច្ឆិកា រថយន្ត​កុងតៃន័រ​ខាងលើ បើក​ពី​លិច​ទៅ​កើត ដែល​ទើប​មកពី​ដឹក​ឥ​វ៉ាន់​រោងចក្រ ក្បែរ​នោះ លុះ​បើក​ដល់​ចំណុចកើតហេតុ ដោយ​ស្ថានភាព​ដី​ផ្លូវ ទើប​ឈូសឆាយ​ថ្មី រថយន្ត​បាន​ជាប់ផុង​ទៅ​មុខ​ក៏​មិន​រួច ទោះជា​ថយ​ក្រោយ​ក៏​មិន​រួច វិះ​កល​នឹង​ក្រឡាប់​ទៀតផង មិន​ហ៊ាន​ព្យាយាម​រើ​បំរាស់ អ្នកបើកបរ​សម្រេចចិត្ត ពន្លត់​ម៉ាស៊ីន ចោល​រងចាំ ព្រឹក​ភ្លឺ​ឡើង​ហៅ​រក​រថយន្ត​ស្ទូច​មក​លើក លុះ​រហូត​មក​ដល់​វេលា​ម៉ោង​១២​ថ្ងៃត្រង់​ទី​២៨ ពេល​ដែល​រថយន្តស្ទូច​មក​ចាប់​លើ ស្រាប់តែ​ជា​ចៃដន្យ ស្រាប់តែ​ដាច់​ខ្សែកាប បណ្តាល​ឲ្យ​រថយន្ត​កុងតៃន័រ ក្រឡាប់ផី​ង សង្កត់​ទៅលើ​ខ្សែកាប​ភ្លើង ដាច់​របូត​ធ្លាក់​សង្កត់​ទៅក្នុង​ទឺក​ត្រពាំង បះជើង​ឡើង​លើ តែ​មិន​បង្ក​ឲ្យ​អ្នកណាម្នាក់​រងរបួស​ឡើយ ។​

​ចំពោះ​ហេតុការណ៍​ខាងលើនេះ តំណាង រថយន្ត​កុងតឺន័រ​បាន ហៅ​យក​រថយន្ត​ស្ទូច​មួយគ្រឿង​ទៀត មក ស្ទួច​ចាប់​លើក​យក​ទៅ​ជួសជុល​ខ្លួនឯង ៕
d21251