​សម្តេច​អនុញ្ញាតឲ្យ​លោក សម រង្ស៊ី បើក​ស្ថានីយ៍ទូរទស្សន៍ និង​វិទ្យុ​ក្រោយ​ជំនួប​នៅ​រដ្ឋសភា​

​ភ្នំពេញ​៖ ជំនួប​ថ្នាក់ដឹកនាំ​កំពូល សម្តេច​តេជោ ហ៊ុន សែន អនុប្រធាន​គណបក្ស ប្រជាជន​កម្ពុជា និង លោក  សម រង្ស៊ី ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ រយៈពេល​ជាង​មួយ​ម៉ោង​នា​វិមាន​រដ្ឋ​សភា បាន​ជជែក​ទម្លុះ​លើ​បញ្ហា​ជា ច្រើន​ចំណុច​បន្ថែមទៀត ក្នុងនោះ​មាន​ទាំង​ច្បាប់​បោះឆ្នោត ដែល​កំពុង​ជាំ​ង​គាំង និង អនុញ្ញាត ឲ្យ​បើក​ស្ថានីយ៍  ទូរទស្សន៍ និង​វិទ្យុ​ផងដែរ​។​

​សេចក្តីប្រកាស​ព័ត៌មាន​រួម នៅ​ក្រោយ​ជំនួប​សម្ងាត់​រវាង​សម្តេច​តេជោ ហ៊ុន សែន និង​លោក សម រង្ស៊ី ដែល​បាន  ចែកជូន​ដល់​ដៃ​អ្នកកាសែត​នៅ​រសៀល​ថ្ងៃទី​២៨ ខែវិច្ឆិកា បានឲ្យដឹងថា សំណើសុំ​របស់ លោក សម រង្ស៊ី ទាក់  ទង​នឹង​ការដាក់​ឲ្យ​ដំណើរការ​ស្ថានីយ៍ទូរទស្សន៍ និង​ការដាក់​ឲ្យ​ដំណើរការ​ស្ថានីយ៍​វិទ្យុ​ផ្សាយ​បន្ត​ទៅ​តាម​បណ្តា ខេត្ត សម្តេច​តេជោ បាន​ផ្តល់​ការឯកភាព ដោយ​តម្រូវឲ្យ​ក្រុមហ៊ុន​ពាក់​ព័ន្ធ​បំពេញបែបបទ​ស្នើ​សុំ​អាជ្ញាប័ណ្ណ​នៅ ក្រសួង​ព័ត៌មាន​។​

​ចំពោះ​ការកែសម្រួល​បទបញ្ជាផ្ទៃក្នុង នៃ​រដ្ឋសភា ថ្នាក់ដឹកនាំ​កំពូល នៃ​គណបក្ស​ទាំងពីរ បាន​ឯកភាពគ្នា ធ្វើ វិសោធនកម្ម​ប្រការ​៤៨​ថ្មី (​ពីរ​) នៃ​បទបញ្ជា​ផ្ទៃក្នុង នៃ​រដ្ឋសភា ដើម្បី​រៀបចំ​ឲ្យមាន​ថ្នាក់ដឹកនាំ​តំណាងរាស្ត្រ នៃ គណបក្សនយោបាយ ដែល​មាន​អាសនៈ​ក្នុង​រដ្ឋសភា និង​រៀបចំ​ឲ្យមាន​ប្រធាន​ក្រុម​ភាគតិច​នៅ​រដ្ឋសភា ដើម្បី​ជា គូ​សន្ទនា ជាមួយ​ប្រមុខ​រាជរដ្ឋាភិបាល​ទាក់ទង​បញ្ហា​ប្រទេសជាតិ​។ ប្រធាន​ក្រុម​ភាគតិច​នេះ នឹង​មាន​ឋានៈ​ស្មើ នាយករដ្ឋមន្ត្រី​។​

​បក្ស​ទាំងពីរ​នឹង​ជំរុញ​ការធ្វើ​វិសោធនកម្ម​ប្រការ​៤៨​ថ្មី (​ពីរ​) នៃ​បទបញ្ជាផ្ទៃក្នុង​រដ្ឋសភា ឲ្យបាន ឆាប់​ដោយ​ចាត់ ទុក​ជា​អាទិភាព​។ ដោយឡែក​ចំណុច​វិសោធនកម្ម​ផ្សេងទៀត នៃ​បទបញ្ជា​ផ្ទៃ ក្នុង​រដ្ឋសភា​នឹង​ត្រូវ​ពិភាក្សាគ្នា ពេល​ក្រោយ​ទៀត នៅក្នុង​យន្តការ​របស់​រដ្ឋសភា​។​

​ចំណែក​រាល់​បញ្ហា​ដែល​នៅ​សេសសល់​មិនទាន់​ចុះសម្រុង​គ្នា នៅក្នុង​សេចក្តីស្នើ​សេចក្តីព្រាងច្បាប់ ស្តី​ពី​ការរៀប  ចំ និង​ការប្រព្រឹត្តទៅ នៃ​គណៈកម្មាធិការ ជាតិ​រៀបចំ​ការបោះឆ្នោត (​គ​.​ជ​.​ប​) ថ្នាក់ដឹកនាំ​កំពូល នៃ​បក្ស​ទាំងពីរ បាន​ឯកភាពគ្នា ដោះស្រាយ​បញ្ចប់ ហើយ​ក្រុមការងារ​គណបក្ស​ទាំង​ពីរ​នឹង​បន្ត​ជួបប្រជុំគ្នា ដើម្បី​អនុវត្ត​តាម​ស្មារ  តី​នៅ​សប្តាហ៍​ក្រោយ​។​

​ថ្នាក់ដឹកនាំ​ទាំង​ពីរ​បាន​ឯកភាព​ជំរុញ​ការបញ្ចប់​សេចក្តីស្នើច្បាប់​នេះ និង​សេចក្តីស្នើ​សេចក្តីព្រាងច្បាប់​វិសោធន កម្ម​ច្បាប់បោះឆ្នោត ឲ្យ​រួចរាល់​ចប់សព្វគ្រប់​ជាមួយគ្នា​យ៉ាងយូរ នៅ​ដំណាច់​ខែ​កុម្ភៈ ឆ្នាំ​២០១៥​ខាងមុខ​។​

​លោក កើត រិទ្ធិ តំណាង​គណបក្ស​ប្រជាជន​កម្ពុជា បាន​មានប្រសាសន៍ថា ប្រាប់​ក្រុម​អ្នកសារព័ត៌មាន​ថា អគ្គលេខា​និង​អគ្គលេខាធិការរង របស់​គ​.​ជ​.​ប នឹង​ត្រូវ​តែ​តាំង​ដោយ​ព្រះរាជក្រឹត្យ​តាម​សំណើរ​របស់​ប្រធាន​គ​.​ជ​.​ប បន្ទាប់ពី​មាន​យោបល់​យល់​ស្រប​ពី​សំឡេង​ភាគច្រើន​របស់​គ​.​ជ​.​ប​។​

​លោក​បន្តថា ដើម្បី​ក្លាយ​ជា​សមាសភាព​គ​.​ជ​.​ប អ្នក​ដែល​ឈរឈ្មោះ​នោះ ត្រូវ​មាន​តែ​មាន សញ្ជាត​ខ្មែរ​ពី​កំណើត​ហើយ ត្រូវតែ​មាន​សញ្ជាត​តែមួយ​ក្នុង ពេល​បម្រើ​ការងារ​។ សមាសភាព​គ​.​ជ​.​ប ថ្វី​ត្បិត​តែ​ជ្រើស ចេញពី​គណបក្ស​នយោបាយ តែ​នៅពេលដែល​ក្លាយ ជា​សមាជិក​គ​.​ជ​.​ប ហើយ​ត្រូវតែ​លាលែង​ចេញ ពី​គណបក្ស​នយោបាយ​ដូច្នេះ នេះ​បង្ហាញឲ្យឃើញថា បង្ហាញ​ពី​ភាព​អព្យាក្រឹត្យ ភាព​របស់​គាត់​។​

​សូមបញ្ជាក់​ថា សេចក្តីស្នើ​សេចក្តីព្រាងច្បាប់​ស្តីពី​ការរៀបចំ និង ការប្រព្រឹត្តទៅ​នៃ​គណៈ​កម្មា ធិ​ការ​ជាតិ​រៀបចំ ការបោះឆ្នោត (​គ​.​ជ​.​ប​) និង​សេចក្តីស្នើ​សេចក្តីព្រាងច្បាប់​វិសោធនកម្ម ច្បាប់បោះឆ្នោត​ក្រុមការងារ នៃ​គណបក្ស ទាំងពីរ​បាន​ជួបគ្នា​ជាច្រើន​ដង​មក​ហើយ ដើម្បី​ពិភាក្សា​លើ​សេចក្តីព្រាង​ទាំងនេះ ប៉ុន្តែ​នៅតែ​មិន​ទាន់​ដាច់​ស្រេច នៅឡើយ ដោយសារ​នៅ​មាន​ចំណុច​ខ្លះ​មាន​ការខ្វែងគំនិត​គ្នា​ដូចជា​បញ្ហា​សញ្ជាតិ​, សាច់​សាលោហិត​, របៀប​ធ្វើ ការងារ​, ការសម្រេច​របស់​មន្ត្រី​គ​.​ជ​.​ប និង ការ​កំណត់​ពេលវេលា​ជ្រើសរើស​សម​សភាព គ​.​ជ​.​ប​៕
d21261