ស្ត្រី​ម្នាក់ ត្រូវ​ពស់វែក ស្រកា​ចាស់ ចឹក​ស្លាប់ ចោល​ប្តី​និង​កូនប្រុស ស្រី​ចំនួន​៤​នាក់​ ​

បន្ទាយមានជ័យ ៖ ស្ត្រី​ម្នាក់ ត្រូវ​ពស់វែក ស្រកា​ចាស់ ចឹក​ស្លាប់ ចោល​ប្តី​និង​កូនប្រុស ស្រី​ចំនួន​៤​នាក់ ខណៈ​ដែល​ស្ត្រី​រងគ្រោះ ចុះពីលើផ្ទះ ដើរ​ទៅ​ដាំបាយ នៅ​ចំណុច​ភូមិ​ចក់​ពួក ឃុំ​ស្លក្រាម ស្រុក​ស្វាយចេក ខេត្ត​បន្ទាយមានជ័យ កាលពី​វេលា ម៉ោង​៦​និង​៣០​ល្ងាច កាលពី​ថ្ងៃ​ទី​២៧ ខែវិច្ឆិកា ឆ្នាំ​២០១៤ ។​

​ស្ត្រី​រងគ្រោះ​ដែល​ត្រូវ​ពស់​ចឹក​ស្លាប់​ខាងលើនេះ ឈ្មោះ សុខ ណា​ង អាយុ​៣៣​ឆ្នាំ មាន​ប្តី​និង កូនប្រុស​ស្រី​ចំនួន​៤​នាក់​ក្នុង​បន្ទុក បច្ចុប្បន្ន​រស់នៅ​ភូមិ​ឃុំ​កើតហេតុ​ខាងលើ​។ ​បច្ចុប្បន្ន​សព​ត្រូវ​ក្រុម​គ្រួសារ​រៀបចំ​ធ្វើបុណ្យ​តាម​ប្រពៃណី ៕

Hong-0663