ក្រុមចោរប្លន់​ប្រុស​-​ស្រី​3​នាក់ ត្រូវ​នគរបាល ខណ្ឌ​ពោធិ៍​សែន​ជ័យ​ឃាត់ខ្លួន​

ភ្នំពេញ​៖ ក្រុមចោរប្លន់​ប្រុស​-​ស្រី​3​នាក់ ត្រូវ​នគរបាល ខណ្ឌ​ពោធិ៍​សែន​ជ័យ​ឃាត់ខ្លួន ក្រោយពី​ពួកគេ​បាន​វាយ​ប្លន់​ជនរងគ្រោះ​ម្នាក់ យក​ម៉ូតូ​មួយគ្រឿង ម៉ាក​អា​ខុន ពណ៌​ក្រហម ពាក់ ស្លាក​លេខ ភ្នំពេញ 2Y-5787 និង​គ្រឿង អ​លង្គកា​រ​១​ខ្សែ កាលពី​រសៀល​ថ្ងៃ​ទី​២៨ ខែវិច្ឆិកា ឆ្នាំ​២០១៤ នៅ​ចំណុច​ផ្ទះជួល​ភូមិ​ចោមចៅ សង្កាត់​ចោមចៅ ខណ្ឌ​ពោធិ៍​សែន​ជ័យ ។​

​សមត្ថកិច្ច​បានឲ្យដឹងថា ជនសង្ស័យ មាន​គ្នា​៤​នាក់ ទី​១​ឈ្មោះ លា​វ ស្រី​ទូច ភេទ​ស្រី​អា យុ​២៤​ឆ្នាំ​មាន​មុខរបរ មិន​ពិតប្រាកដ​ស្នាក់នៅ ផ្ទះជួល​ភូមិ​ចោមចៅ សង្កាត់​ចោមចៅ ខណ្ឌ​ពោធិ៍​សែន​ជ័យ ទី​២​ឈ្មោះ ច័ន្ទ ស្រី​ពេជ្រ ភេទ​ស្រី​អាយុ​២៣​ឆ្នាំ មាន​មុខរបរ​មិន​ពិតប្រាកដ ស្នាក់​នៅផ្ទះ​ជួល​ជាមួយ គ្នា ទី​៣​ឈ្មោះ មករា ភេទ​ប្រុស អាយុ​៣៥​ឆ្នាំ ស្នាក់នៅ​ម្តុំ​បែក​ចាន ស្រុក​អង្គស្នួល ខេត្ត​កណ្តាល​និង​ទី​៤ ឈ្មោះ ធាន ភេទ​ប្រុស​អាយុ ២០​ឆ្នាំ​។ ចំណែក​ជនរងគ្រោះ​មានឈ្មោះ អ៊ុង ផល្លា ភេទ​ប្រុស អាយុ​២៣​ឆ្នាំ ស្នាក់នៅ​ផ្ទះជួល​ភូមិ ត្រពាំង​ថ្លឹង សង្កាត់​ចោមចៅ ខណ្ឌ​ពោធិ៍​សែន​ជ័យ ។

Hong-0670