ព័ត៌មាន​លម្អិត​ជុំវិញ​ស្ត្រីជន​ជាត​ខ្មែរ​ម្នាក់ ដែល​ត្រូវ​ប្តី​ជា​ជនជាតិ​កូរ៉េ សម្លាប់ ក្នុង​គោលបំណង​ចង់​បាន​លុយ ពី​ក្រុមហ៊ុន​ធានារ៉ាប់រង អាយុជីវិត​របស់ ប្រពន្ធ​ជិត​៩​លាន​ដុល្លារ

​ត្បូងឃ្មុំ ៖  ស្ត្រីជន​ជាត​ខ្មែរ​ម្នាក់ ដែល​ត្រូវ​ប្តី​ជា​ជនជាតិ​កូរ៉េ សម្លាប់ ក្នុង​គោលបំណង​ចង់​បាន​លុយ ពី​ក្រុមហ៊ុន​ធានារ៉ាប់រង អាយុជីវិត​របស់ ប្រពន្ធ​ជិត​៩​លាន​ដុល្លារ តាមរយៈ​ប្រើ​រូប ភាព​បង្ក​ជា​គ្រោះថ្នាក់ ចរាច​រណ៍ ទាំង​នាង មាន​ផ្ទៃពោះ​៧​ខែ និង​បន្សល់​ទុក​កូនស្រី​អាយុ ៥​ឆ្នាំ​ឱ្យ​នៅ​កំព្រា​ទៀតផង ពោល​ម្ដាយ​ស្លាប់ ចោល រីឯ​ឪពុក​ត្រូវ​ជាប់គុក ។​

រឿង​រ៉ាង​ខាងលើនេះ នៅ​ព្រឹក​ថ្ងៃ ទី​២៨ ខែវិច្ឆិកា ឆ្នាំ​២០១៤ នគរបាល​ខេត្ដ ត្បូងឃ្មុំ បាន​ចុះ​ទៅ​ជួប សម្ភាសន៍​និង​សួរនាំ ពី ដំណើររឿង របស់​ឪពុក​ម្ដាយ​និង​ក្រុមគ្រួសារ ស្ដ្រី​រងគ្រោះ​ដល់​ស្រុកកំណើត​តែម្ដង​នៅផ្ទះ​ស្ដ្រី​រងគ្រោះ​ស្ថិតនៅ ភូមិ​ក្ដល់​លើ ឃុំ ទ្រា ស្រុក​ក្រូចឆ្មា ខេត្ដ​ត្បូងឃ្មុំ ។​

​យោងតាម​សេចក្ដីប្រកាស​ព័ត៌មាន​របស់ អ្នកនាំពាក្យ​ក្រសួងការបរទេស លោក​កុយ គួង បាន​បញ្ជាក់​កាលពី​ថ្ងៃ​ទី​២៨ ខែវិច្ឆិកា ឆ្នាំ​២០១៤ ថា ក្រោយ​ពី​ការ​ស្រាវ ជ្រាវ​តាម ជំនាញ​របស់​ខ្លួន ពី​សំណាក់​នគរបាល​ប្រទេស កូរ៉េ​នោះ ជា​លទ្ធផល ស្ដ្រី​ជនជាតិ​ខ្មែរ ឈ្មោះ អ៊ី ស៊ីឡែន មិន​បាន​ស្លាប់​ដោយសារ​គ្រោះ ថ្នាក់​ចរាចរណ៍​ពិតប្រាកដ​នោះ​ឡើយ ពោល ជា​ការសម្លាប់​របស់​ប្ដី​នាង ដែល​ជនជាតិ​កូរ៉េ ក្នុង​គោលបំណង​ចង់​បាន​លុយ ពី​ក្រុមហ៊ុន​ធានារ៉ាប់រង អាយុជីវិត​របស់ ប្រពន្ធ​ជិត​៩​លាន​ដុល្លារ ។​

​លោក​កុយ គួង បាន​បញ្ជាក់​នៅក្នុង​សេចក្ដី ថ្លែងការណ៍​របស់​ខ្លួន​ទៀត​ង​ថា “​បុរស​ជន ជាតិ​កូរ៉េ មាន​ចេតនា​សម្លាប់​ប្រពន្ធ​ខ្លួន​ឯង​តាមរយៈ​រូបភាព​ជា​គ្រោះថ្នាក់​ចរាចរណ៍​កាលពី​ថ្ងៃទី​២៣ ខែ​សីហា ឆ្នាំ​២០១៤” ។​
​បើ​តាម​អ្នក​នាំ​ក្រសួងការបរទេស​រូប​នេះ ក្រសួងការបរទេស បាន​ជំរុញ​ឱ្យ​ស្ថានទូត របស់​ខ្លួន​នៅ​ប្រទេស​កូរ៉េ​ដាក់​ពាក្យបណ្ដឹង ទាមទារ​សំណង​ជូន​ក្រុមគ្រួសារ ។​

​ស្ដ្រី​រងគ្រោះ​ជា​ស្រុក​ក្រូចឆ្មា ខេត្ដ​ត្បូងឃ្មុំ បាន​រៀបការ​ជាមួយ​បុរស​ជនជាតិ​កូរ៉េ​រូប​នេះ កាលពី​ឆ្នាំ​២០០៨​មកម្ល៉េះ ហើយ​ពួកគេ​បង្កើត បាន​កូនស្រី​ម្នាក់​រហូតមកដល់​ពេលនេះ​មាន​អាយុ​៥​ឆ្នាំ​ហើយ និង​មានកូន​ក្នុង​ផ្ទៃ ៧​ខែ ប៉ុន្ដែ​មិន​ទាន់​បាន​ឃើញ​ពន្លឺព្រះអាទិត្យ​ក៏​ស្លាប់ ទៅ​ជាមួយ​ម្ដាយ​របស់​ខ្លួន​តាមរយៈ​ឪពុក​ខ្លួន​ឯង ។​

​បច្ចុប្បន្ន​បុរស​ជនជាតិ​កូរ៉េ​រូប​នេះ ត្រូវ បាន​នគរបាល​ប្រទេស​កូរ៉េ ចាប់ខ្លួន​និង​បញ្ជូន ទៅកាន់​តុលាការ​ផ្ដន្ទាទោស​តាម​ផ្លូវច្បាប់​៕

dfsf sfsdf