មន្ដ្រី​ពន្ធដារ​នៅ​ទីស្នាក់ការ​ពន្ធដារ​ខេត្ដ​រតនគិរី ត្រូវ​សមត្ថកិច្ច​ឃាត់​ខ្លួន​ពី​បទ​ចាប់រំលោភ​សេពសន្ថវៈ លើ​នារី ជា​បុគ្គលិក​ផ្នែក​បោសសំអាត​

រតនគិរី ៖ មន្ដ្រី​ពន្ធដារ​នៅ​ទីស្នាក់ការ​ពន្ធ ដារ​ខេត្ដ​រតនគិរី មាន​តួនាទី​ជា​ប្រធាន​ផ្នែក បំណុល​ឈ្មោះ​ប្រាក់ សា​វ័ន្ដ អាយុ​៥០​ឆ្នាំ រស់នៅ​ទី ស្នាក់ការ​នៃ​មន្ទីរ​ពន្ធដារ​ខេត្ដ​រតនគិរី ភូមិ កន្សែង សង្កាត់​បឹង​កន្សែង ក្រុង​បាន​លុង ត្រូវ​សមត្ថកិច្ច​ឃាត់ខ្លួន​បទ​ចាប់រំលោភ​សេពសន្ថវៈ លើ​នារី ជា​បុគ្គលិក​ផ្នែក​បោសសំអាត​ឈ្មោះ ឈ ន អាយុ​១៩​ឆ្នាំ ស្នាក់នៅ​ក្នុង​ប​ន្ទីរ​ពន្ធដារ និង​ជា​បុគ្គលិក​ផ្នែក​អនាម័យ ។

​អធិការ​នគរបាល​ក្រុង​បាន​លុង លោក​យុន ប៊ុន​ណា បានបញ្ជាក់​ថា កាល ពី​វេលា​ម៉ោង​៦​និង​៤៨​នាទី​ល្ងាច​ថ្ងៃទី​២៧ ខែ វិច្ឆិកា ឆ្នាំ​២០១៤ ជនសង្ស័យ​បាន​ធ្វើ​សកម្មភាព​ចាប់រំលោភ​សេព សន្ថវៈ​នារី​រងគ្រោះ​នៅ ក្នុង​អង្គភាព​ពន្ធដារ​ខេត្ដ​តែម្ដង ហើយ​ក្រោយ​ទទួល​សេចក្ដីរាយការណ៍ កម្លាំង​សមត្ថកិច្ច​មូលដ្ឋាន​របស់​លោក​បានចុះ ទៅ​សួរនាំ ហើយ​ឈាន​ទៅដល់ ការឃាត់ខ្លួន ជនសង្ស័យ​រូបនេះ ដើម្បី​មាន​វិធានការ​តាម ផ្លូវច្បាប់ ។​

បច្ចុប្បន្ន​ជនសង្ស័យ​ត្រូវ​បាន​សួរនាំ​និង​ឃុំ ខ្លួន​ជា​បណ្ដោះអាសន្ន នៅ​អធិការដ្ឋាន​នគរ បាល​ក្រុង​បាន​លុង ដើម្បី​ចាត់ការ​បន្ដ​តាម​នីតិវិធី ៕