ឃាត់ខ្លួន​ជនសង្ស័យ ៧​នាក់​ពាក់ព័ន្ធ​ករណី​ជួញដូរ និង​ប្រើប្រាស់​គ្រឿងញៀន

ប៉ោយ​ប៉ែត​៖​ជនសង្ស័យ​៧​នាក់ ត្រូវ​កម្លាំង​កងរាជអាវុធហត្ថ​ក្រុង​ប៉ោយ​ប៉ែត ឃាត់ខ្លួន នៅ​ចំនុច​ស្រះ​ត្រជាក់ចិត្ត​ថ្មី និង​កន្លែង​ខ្លះ​ទៀត​នៅ​ភូមិ​គីឡូម៉ែត្រ​លេខ ៤ សង្កាត់​ផ្សារកណ្តាល​ក្រុង​ប៉ោយប៉ែត តាំងពី​យប់​ថ្ងៃ​ទី​២៥ និង​ព្រឹក​ថ្ងៃទី​២៦ វិច្ឆិកា ២០១៤ ពាក់ព័ន្ធ​ករណី​ជួញដូរ និង​ប្រើប្រាស់​គ្រឿងញៀន ។​

​ប្រតិបត្តិការ​នេះ សមត្ថកិច្ច​រឹបអូស​វត្ថុតាង​ល្មើស​រួមមាន​គ្រឿងញៀន​មេតំ​ហ្វេ តា​មីន ៣​កូន​ថង់​តូច​ទម្ងន់ ០,៧២​ក្រាម និង​ម៉ូតូ ៣​គ្រឿង ទូរស័ព្ទដៃ ៨​គ្រឿង​។​

​ជនសង្ស័យ​ទាំង​៧​នាក់ មាន​១-​ឈ្មោះ ប៊ុន វិបុល អាយុ ៣៥​ឆ្នាំ លំនៅ​ភូមិ​គីឡូម៉ែត្រ​លេខ ៤ សង្កាត់​ផ្សារកណ្តាល​។​២-​ឈ្មោះ ជាន់ ស៊ីយ៉ា អាយុ ២០​ឆ្នាំ លំនៅ​ភូមិ​បា​លីលេ​យ្យ​សង្កាត់​ប៉ោយ​ប៉ែត​។ ៣-​ឈ្មោះ គឹម សីហា អាយុ ២១​ឆ្នាំ លំនៅ​ភូមិ​បា​លីលេ​យ្យ ២​។​៤-​ឈ្មោះ ម៉ៅ ភាព អាយុ ២០​ឆ្នាំ​លំនៅ​ភូមិ​គីឡូម៉ែត្រ​លេខ ៤​។​៥-​ឈ្មោះ ឈុន លី អាយុ ១៩​ឆ្នាំ លំនៅ​ភូមិ​ផ្សារកណ្តាល​។​៦-​ឈ្មោះ អ៊ុក សុខា អាយុ ២១​ឆ្នាំ​លំនៅ​ភូមិ​គីឡូម៉ែត្រ​។​

​បច្ចុប្បន្ក​ជនសង្ស័យ​ទាំង​៧​នាក់ កំពុង​ឃុំខ្លួន​នៅ​កងរាជអាវុធហត្ថ​ក្រុង​ប៉ោយប៉ែត រង់ចាំ​កសាង​សំណុំរឿង​បញ្ជូន​ខ្លួន​ទៅ​តុលាការខេត្ត ដើម្បី​ចាត់ការ​តាម​នីតិវិធី​ច្បាប់ ។
10802085_569201313225407_1534469106063253244_n 10805694_569201336558738_4532473000266433117_n