បង្ក្រាប​ជនជាតិ​ចិន​ជួញដូរ​គ្រឿងញៀន​២​នាក់ នៅ​ផ្ទះសំណាក់​យីហោ ត្បូង​ទទឹម

​ប៉ៃលិន​៖ ជនជាតិ​ចិន​ចំនួន​២​នាក់ ត្រូវ​កម្លាំង​ស្នងការដ្ឋាន​នគរបាល​ខេត្ត​ប៉ៃលិន ក្រោម​បញ្ជា​ផ្ទាល់​របស់​ឧត្តមសេនីយ៍ត្រី ជា ចាន់​ឌិន បញ្ជា​ទៅ​លោក វរៈសេនីយ៍ឯក ក្រិ​ញ ទៀង បាន​ដឹកនាំ​កម្លាំង​ចុះ​បង្ក្រាប​និង​ឃាត់ខ្លួន បាន​នៅ​ចំណុច​សំណាក់​ត្បូង ទ​ទឹម ស្ថិតនៅ​ភូមិ​អូ​តា​ពុក​លើ សង្កាត់​ប៉ៃលិន ក្រុងប៉ៃលិន កាលពី​វេលា​ម៉ោង ១៩​និង​០០​នាទី​យប់ ថ្ងៃទី​២៧ ខែវិច្ឆិកា ឆ្នាំ​២០១៤ ពាក់ព័ន្ធ​នឹង​ករណី​ជួញដូរ​គ្រឿងញៀន ។

​ប្រតិបត្តិការ​នេះ​បង្ក្រាបបាន ជនជាតិ​ចិន ២​នាក់ ១. ឈ្មោះ Huang Chang Zhong ហៅ ហួ​ង ចាង ស៊ុង ភេទ​ប្រុស ឆ្នាំ​កំណើត ១៩៧៧ ជនជាតិ​ចិន​កាន់​លិខិតឆ្លងដែន​លេខ G42823301 ទី​២. Huang Xiaode ហៅ ហួ​ង ភេទ​ប្រុស ឆ្នាំ​កំណើត ១៩៧៣ ជនជាតិ​ចិន កាន់​លិខិតឆ្លងដែន​លេខ G37875923 ។

​ជាមួយគ្នានេះ សមត្ថកិច្ច​បង្ក្រាប​បាន ម្សៅ​ហេ​រ៉ូ​អ៊ីន ចំនួន ៧,០៧ ក្រាម ។ បច្ចុប្បន្ត​ជនសង្ស័យ​ទាំង​ពីររូ​ប ត្រូវ​សមត្ថកិច្ច​កសាង​សំណុំរឿង​ទៅ​តុលាការ​៕

photo 1 photo 2 photo 3