លោកតា​ម្នាក់​ជិះ​កង់ ត្រូវ​រថយន្ត​ហ៊ីយ៉ាន់ដាយ​បុក​ស្លាប់

​កណ្តាល​៖  លោកតា​ម្នាក់​បាន​ស្លាប់​បាត់បង់​ជីវិត​យ៉ាង​អាណោចអាធ័ម ដោយសារ​រថយន្ត​ធុន​ធំ ម៉ាក​ហ៊ីយ៉ាន់ដាយ បើក​បុក ខណៈ​រូបគាត់​កំពុង​ជិះ​កង់​នៅ​ក្នុង​ភូមិ​ព្រែក​តា​មាក ឃុំ ព្រែក តា​មាក ស្រុក​ខ្សាច់កណ្តាល កាលពី​វេលា​ម៉ោង ១៩​និង​4០​នាទី​យប់ ថ្ងៃទី​២៧ ខែវិច្ឆិកា ឆ្នាំ​២០១៤​។

​លោកតា​ដែល​ត្រូវ​រថយន្ត​បុក​ស្លាប់​ខាងលើនេះ ឈ្មោះ​ពាង្គ ផា​ង ភេទ​ប្រុស អាយុ​៨៤​ឆ្នាំ នៅ​ភូមិ​កំពង់​ដំរី ឃុំ​ព្រែក​តា​មាក់ ស្រុក​ខ្សាច់កណ្ដាល មុនពេល​កើតហេតុ រូបគាត់​បាន​ជិះ​កង់​ធ្វើដំណើរ​ក្នុង​ភូមិ​ព្រែក​តា​មាក ហើយ​ដោយសារ​ស្ថានភាព​ផ្លូវ​ងងឹង​ពេក ទើប​បណ្តាល​ឲ្យ រថយន្ត​បង្ក ម៉ាក ហ៊ីយ៉ានដាយ ពណ៌​ស ពាក់​ស្លាក លេខ 3B-8359 បើកបរ​ដោយ​ឈ្មោះ យិន ចំរើន ភេទ​ប្រុស អាយុ​៣៥ ឆ្នាំ​រស់នៅ​ភូមិ​ស្នាយ​ពល់ ឃុំ​រការ ស្រុក​ពារាំង ខេត្ត​ព្រៃវែង បុក​ស្លាប់​តែម្តង  ។​

​បន្ទាប់ពី​កើតហេតុ សមត្ថកិច្ច​ចុះ វាស់វែង​ស្ទូច​យក​រថយន្ត​និង​កង់ មក​កាន់​អធិការដ្ឋាន​ស្រុក​ដើម្បី កសាង​សំណុំរឿង​បញ្ជូន មកកាន់​ស្នងការដ្ឋាន ចាត់ការ​បន្ត ទៅតាម​ផ្លូវច្បាប់ ៕

Hong-0646