ឆ្លង​ចរន្ត​អគ្គីសនី​បង្គោល​ភ្លើង តែ​សំណាង​ពន្លត់​ទាន់ពេលវេលា

ភ្នំពេញ ៖ ទុស្សេ​ចរន្ត​អគ្គីសនី លើ​បង្គោល​ភ្លើង បង្ក​ជា​អណ្តាតភ្លើង​ឆាបឆេះ ធ្វើអោយ​មាន​ការ​ការ​ភ្ញាក់ ផ្អើល ដល់​ប្រជាពលរដ្ឋ ដែល​រស់នៅ​ជិត​កន្លែងកើតហេតុ នាំគ្នា​មក​ចោមរោម​មើល និង សមត្ថកិច្ច​មូលដ្ឋាន ចុះ​អន្តរាគមន៍​ភ្លាមៗ នៅ​ចំណុច​ផ្លូវ​លេខ​៩៩ ជាប់​នឹង​ផ្ទះ​លេខ​៥១BT ស្ថិតក្នុង​ភូមិ​សន្សំ​កុសល​ទី​១ សង្កាត់​បឹង ទំពុន ខណ្ឌមានជ័យ​។​
​ ​
យោងតាម​ប្រភព​ព័ត៌មាន​ពី​ប្រជាពលរដ្ឋ​ដែល​បាន​ឃើញ​ហេតុការណ៍​បាន​រៀបរាប់​អោយដឹងថា នៅ​មុនពេល​មាន​ហេតុការណ៍ កើតឡើង គឺ​ដំបូង​ឡើយ គេ​បានលឺ​សម្លេង​ចេញពី​ក្នុង​ប្រអប់លេខ​៥៩ ជាប់​នឹង បង្គោល​ភ្លើង​ធំ​ខាង​លើ លុះ​ស្រាប់តែ​មួយ​សន្ទុះ​ក្រោយមក​ក៏​មាន​ផ្សែ​ខ្មួយ​ខ្មាញ់​ផ្ទុះ​ចេញ​មក​ខាងក្រៅ ហើយក៏​មាន អណ្តាតភ្លើង​ឆាបឆេះ​ចេញមក បង្ក​អោយមាន​ការភ្ញាក់ផ្អើល​ដល់​ប្រជាពលរដ្ឋ​ដែល​រស់នៅ​ជិត​កន្លែងកើតហេតុ នាំ គ្នា​មក​ចោមរោម​មើល និង​យក​បំពង់​ពន្លត់អគ្គីភ័យ​ធ្វើ​ការបាញ់​ពន្លត់​អណ្តាតភ្លើង​អោយ​រលត់​សូន្យសុង​ទៅវិញ ភ្លាមៗ មិន​បង្ក​អោយ​មាន​ការ​ឆាបឆេះ​ជា​លក្ខណៈ​ទ្រង់ទ្រាយ​ធំ និង​មិន​រាល​ដល់​ដល់​លំនៅឋាន​បងប្អូន​ប្រជា​ពល រដ្ឋ ។ ភ្លាមៗ​នោះ សមត្ថកិច្ច​មូលដ្ឋាន​បាន​ចុះ​អន្តរាគមន៍​ដល់​កន្លែងកើតហេតុ​ផងដែរ និង​ធ្វើ​ការទំនាក់ទំនង​ទៅ ខាងលើ​ភ្នាក់ងារ​អគ្គីសនី​កម្ពុជា​អោយ បិទ​ចរន្ត​កាបិ​ន​លេខ​៥៩​លើ​បង្គោល​ភ្លើង​ខាងលើ មិន​អោយ​ដំណើរការ បន្តទៀត​។

ហើយ​ចំពោះ​ករណី​ខាងលើ​នេះ​ដែរ គឺ​មិន​បាន​បណ្តាលអោយ​មាន​កា​រ​រាលដាល​ធំ​ដំ​អ្វី​នោះ​ទេ គ្រាន់​តែ​បង្ក ការ​ភិន​ភ័យ​ដល់​ប្រជាពលរដ្ឋ​ដែល​នៅ​ជិត​កន្លែងកើតហេតុ​ប៉ុណ្ណោះ ហើយ​នេះ​សំណាង​ហើយ​ដែល​ការឆាបឆេះ ខាងលើ មាន​លក្ខណៈ​ទ្រង់ទ្រាយ​តូច បើសិន​ជា​អណ្តាតភ្លើង​ឆាបឆេះ​ឡើង​ខ្លាំង​នោះ​មិនដឹងថា នឹងមាន បង្ក​ផល វិនាស​ផ្សេងៗ​យ៉ាងណា​ទៀត​នោះទេ ៕
photo 1

photo 2

photo 3

photo 4