ឃុំខ្លួន​ជនសង្ស័យប្រុស​ស្រី​​១១​នាក់ ដែល​សមត្ថកិច្ច​បង្ក្រាប​បាន​កាល​ពី​យប់មិញ នៅ​ផ្ទះសំណាក់​យីហោ អូ យេ​ស​

ភ្នំពេញ ៖ ជនសង្ស័យ​ទាំង​១១​នាក់ ដែល​សមត្ថកិច្ច​បង្ក្រាប​បាន​កាល​ពី​យប់មិញ នៅ​ផ្ទះសំណាក់​យីហោ អូ យេ​ស ផ្ទះ​លេខ​១៧ ផ្លូវ​១៣២ សង្កាត់​ស្រះចក ខណ្ឌដូនពេញ កំពុង​ត្រូវបាន​ឃុំខ្លួន ពាក់ព័ន្ធ​នឹង​ករណី​ជួញដូរ​គ្រឿងញៀន ក្រោយ​ពី​កម្លាំង​អ ហ ខណ្ឌដូនពេញ បញ្ជូនមក ទីបញ្ជាការ កងរាជអាវុធហត្ថ​រាជធានី​ភ្នំពេញ ដើម្បី​ចាត់ការ​បន្ត​។

​ជុំវិញ​ការឃាត់ខ្លួន​ខាងលើនេះ សមត្ថកិច្ច​ដកហូត​បា​ន អាវុធខ្លី​ម៉ាក​K៥៤ ១​ដើម លេខ​១៩៥៦ បង់​០១ គ្រាប់​០៨០២ ” អាវុធ ជរ័ ០១​ដើម ម្សៅ​ក្រាម ពណ៌​ស ចំនួន​០៦​កញ្ចប់ ថ្នាំ​គ្រាប់ ផ្កាឈួក ០២​គ្រាប់ ប្រដាប់​ជក់​ដប ០៣​ដប ដែកកេះ​០៤ ស្លាក​លេខ ម៉ូតូ​ដោះចេញ​លេខ ភ្នំពេញ 1BY-9009 ចំនួន​០១ នឹង​ម៉ូតូ​០៣ គឿង​ទៀត​រួមមាន​ទី​១ “​ម៉ាក​FZ ពណ៌​ក្រហម​លេខ ភ្នំពេញ 1G-O1024 ទី​២ ” ម៉ាក​SCOOPY ពណ៌​ផ្កាឈួក​លេខ​ពាក់​ស្លាក​លេខ ភ្នំពេញ 1AS-7575 ទី​៣ ” ម៉ាក​VIVA ពណ៌​ក្រហម ស្លាក លេខ ភ្នំពេញ 1D-1861 ទួរស័ព្ទ​សរុប ០៦ គ្រឿង ។​

ជនសង្ស័យ​ដែល ពាក់ព័ន្ធ​គ្រឿងញៀន ដែល​ឃាត់ខ្លួន រួមមាន​ឈ្មោះ​ទី​១-​ឈ្មោះ ម៉ន រតនះ ភេទ​ប្រុស មានមុខ​របរ​សិស្ស ថ្នាក់​ទី​១២ ស្នាក់​នៅផ្ទះ​លេខ​១០G ផ្លូវ​លេខ​២ សង្កាត់​ច្រាំង​ចំ​រះ ខណ្ឌ​ឬ​ស្សី​កែវ​,​ទី​២-​ឈ្មោះ យ៉ាង ចិន្តា ភេទ​ស្រី អាយុ​១៧​ឆ្នាំ មុខរបរ សិស្ស​១១ ស្នាក់​នៅផ្ទះ​លេខ​៦៧ ផ្លូវ​លេខ​៣១៥ សង្កាត់​បឹងកក់​១ ខណ្ឌ​ទួលគោក ទី​៣​ឈ្មោះ គីម សុខ​នី ភេទ​ប្រុស មុខរបរ​ជាង​ធ្វើ​ទ្បាន ស្នាក់​នៅផ្ទះ​លេខ​២៤ ផ្លូវ​លេខ​១៤៦ ភូមិ​១២ សង្កាត់​វាលវង់ ខណ្ឌ ៧​មករា ទី​៤, ឈ្មោះ វណ្ណ កក្ត​ដា ហៅ​តួ ភេទ​ប្រុស មុខរបរ​កូន ជាង​ធ្វើ​ឈើ ស្នាក់​នៅផ្ទះ មិន​ចាំ​លេខ ច្បារអំពៅ ខណ្ឌ​ច្បារអំពៅ ទី​៥​ឈ្មោះ ចាន់ មក​រ៉ា ហៅរត្ន័ ប្រុស​អាយុ​២០​ឆ្នាំ មុខរបរ​កម្មករ​រោងចក្រ ស្នាក់​នៅ​បន្ទប់​ជួល​លេខ​៩ សង្កាត់​បឹង​ក្រពើ ខណ្ឌ​ពោធិ​សែន​ជយ័ ទី​៦, ឈ្មោះ រាម ភក្តី ហៅ ភ​ក្ត្រ័ ភេទ​ប្រុស អាយុ​១៩​ឆ្នាំ មុខរបរ​គ្មាន ស្នាក់នៅ​មិន​ពិត​តាម​ផ្ទះ​ហ្កេម ម្តុំ​ឈូក​ទិព្វ ខណ្ឌ​ទួលគោគ ទី​៧, ឈ្មោះ ហ៊ុន គីមហេង ហៅ​ហួត ភេទ​ប្រុស អាយុ​៥០​ឆ្នាំ មានមុខ របរ​យោធា ង ៧០​ឋានះ​អនុទោ ស្នាក់​នៅផ្ទះ ជួល ផ្លូវលំ​សង្កាត់​ស្វាយ​ប៉ោក ខណ្ឌ​ឬ​ស្សី​កែវ ទី​៨, ឈ្មោះ ឆន រតនា ហៅ​បារាំង ភេទ​ប្រុស អាយុ ៣៨​ឆ្នាំ មុខរបរ​លក់ដូរ ស្នាក់នៅ​ផ្ទះជួល​សង្កាត់​ភ្នំពេញ​ថ្មី ខណ្ឌ​សែន សុខ ទី​៩,​ឈ្មោះ ហេង សុភាព ហៅ​ម៉ី ភេទ​ស្រី អាយុ​១៨​ឆ្នាំ មុខរបរ​សិស្ស​ទី​១២ ស្នាក់​ផ្ទះជួល ក្រុម​៥ ភូមិ​៥ សង្កាត់ អូ​ឬ​ស្សី​៤ ខណ្ឌ​៧​មករា ទី​១០​ឈ្មោះ លីម ពី​ដូ ហៅ​ដូ ភេទ​ប្រុស អាយុ​១៨​ឆ្នាំ មុខរបរ​សិស្ស​ទី​១២ ស្នាក់​នៅផ្ទះ​លេខ​៨Z ផ្លូវ​២៦៩ សង្កាត់​ទឹកល្អក​៣ ខណ្ឌ​ទួលគោក និង​ទី​១១,​ឈ្មោះ នី បូ ហៅ​យឿ ភេទ​ប្រុស អាយុ​២១​ឆ្នាំ មុខរបរ​រត់​តុ​ហាង​ចិន (​សាន់​តុង​)​ស្នាក់នៅ​ផ្ទះជួល ផ្លូវ​១២៨ សង្កាត់​ផ្សារ​ថ្មី​២ ខណ្ឌដូនពេញ ។

ជនសង្ស័យ​ទាំងអស់​ត្រូវ​ឃុំខ្លួន​នៅ​ទីបញ្ជាការ កងរាជអាវុធហត្ថ​រាជធានី​ភ្នំពេញ ដើម្បី​កសាង​សំណុំរឿង​ឡើង​តុលាការ ៕
photo 1

photo 2

photo 3

photo 4