ឃាត់ខ្លួន​ជន សង្ស័យ​ចំនួន​៤​នាក់ ខណៈ​ពួកគេ​កំពុង​សេព​និង​ចរាចរ​ថ្នាំញៀន​

​កណ្តាល ៖ ជន សង្ស័យ​ចំនួន​៤​នាក់​១-​ឈ្មោះ​ទ​ន សំ ភេទ​ប្រុស អាយុ​២៩​ឆ្នាំ ,២- ឈ្មោះ​យេត សុផាត ភេទ​ប្រុស អាយុ​២២​ឆ្នាំ​,៣.​ឈ្មោះ​យ៉​ត សុខា ភេទ​ប្រុស អាយុ​១៩​ឆ្នាំ ទាំងបី​ខាងលើ មាន​ទីលំនៅ​ភូមិ​ឃុំ​កើតហេតុ ចំណែក​៤.​ឈ្មោះ​ថន អា ភេទ​ប្រុស អាយុ​២៧​ឆ្នាំ ភូមិ​ជ្រោយ​តាកែវ ឃុំ​ជ្រោយ​តាកែវ ត្រូវ​កម្លាំង​នគរបាល ស្រុក​កោះធំ ឃាត់ខ្លួន កាលពី​វេលា​ម៉ោង​១៣​និង​៥០​នាទី ថ្ងៃទី​២៦ ខែវិច្ឆិកា ឆ្នាំ​២០១៤ នៅ​ចំណុច ផ្ទះ​របស់​ឈ្មោះ​ទ​ន សំ ស្ថិតនៅ​ភូមិ​សឹង ឃុំ​សំពៅ​ពូន ស្រុក​កោះធំ ខណៈ​ពួកគេ​កំពុង​សេព​និង​ចរាចរ​ថ្នាំញៀន​។​

ប្រតិបត្តិការ​ខាងលើនេះ សមត្ថកិច្ច ដកហូត​បាន ថ្នាំញៀន​ប្រភេទ ម៉ា​ទឹកកក ៥​កញ្ចប់​ធំ ដាវ​ចំនួន​០១​ដើម កាបូប​ដាក់​លុយ​១ មាន​ប្រាក់​ចំនួន​៥៥​ម៉ឺន​ដុង ប្រាក់រៀល ២​ម៉ឺន​រៀល ទូរស័ព្ទដៃ​ចំនួន ០២​គ្រឿង សម្ភារ​:​សម្រាប់​វេច​ខ្ចប់ ចែកចាយ និង​សម្រាប់​ប្រើប្រាស់ មួយចំនួនធំ​។​

​បច្ចុប្បន្ន​ជនសង្ស័យ​ទាំង​៤​នាក់ ត្រូវ​កម្លាំង​នគរបាល​ស្រុក​កោះធំ កសាង​សំណុំរឿង​បញ្ជូន​មកកាន់​ស្នងការ ដ្ឋា​ន​នគរបាល ខេត្ត​កណ្តាល ដើម្បី​ចាត់ការ​បន្ត ៕

Hong-0585