ប្រទះ​ឃើញ​សព​បុរស​ម្នាក់ អណ្ដែត​ក្នុង ទឹក​ទន្លេបាសាក់

​ភ្នំពេញ ៖ ប្រជាពលរដ្ឋ និង​សមត្ថកិច្ច បាន​នាំគ្នា​ជួយ​ស្រង់​សព​បុរស​ម្នាក់ ក្រោយពី ប្រទះ ឃើញ​ស្លាប់​អណ្ដែត ទឹក​ទន្លេបាសាក់​តាំង ពី​វេលា​ម៉ោង​១១​ព្រឹក ថ្ងៃទី​២៦ ខែវិច្ឆិកា ឆ្នាំ​២០១៤ ប៉ុន្ដែ​សមត្ថកិច្ច មិនទាន់បាន បញ្ជាក់​ពី​មូលហេតុ​នៃ​ការស្លាប់ របស់​ជនរងគ្រោះ​នៅឡើយ​ទេ​ថា ជា​អំពើ ឃាតកម្ម ឬ​មួយ​ជា ករណី​លង់ទឹក​ស្លាប់​ដោយ​ខ្លួនឯង ។​

មន្ដ្រីនគរបាល​ប៉ុស្ដិ៍​ព្រែកប្រា ខណ្ឌ​ច្បារអំពៅ បានឱ្យដឹងថា សព​ជនរងគ្រោះ ត្រូវបាន​ប្រជា ពលរដ្ឋ ប្រទះឃើញ អណ្ដែត​ទឹកទន្លេ​នៅមុខ វត្ដ​កំសាន្ដ ប៉ុន្ដែ​ដោយ​ស្ថាន ភាព​នៅ​ទីនោះ មាន​ការលំបាក ដើម្បី​ស្រង់​សព ទើប​នាំគ្នា កៀឱ្យ​ហូរធ្លាក់​មកក្រោម លុះ​ដល់​មុខ​វត្ដ​ព្រែកប្រា ក្នុង​ភូមិ​អូរអណ្ដូង សង្កាត់​ព្រែកប្រា ទើប​នាំគ្នា​ស្រង់ យកចេញ ។​

​មន្ដ្រីនគរបាល​ប៉ុស្ដិ៍ បានបញ្ជាក់​ថា ជន​រង គ្រោះ​មាន​អាយុ​ជាង​២០​ឆ្នាំ ស្លៀកខោ​ខូវ ប៊​យ​ជើងវែង ពាក់អាវ​ពណ៌ ក្រហម ឆ្នូត​ស​ដៃ វែង ។​

យ៉ាងណា​ក៏​ដោយ​នោះ មន្ដ្រីនគរបាល មូលដ្ឋាន​ផ្នែក​ចក្ខុ​បាន នឹង​កំពុង​បន្ដ​ធ្វើការ ស្រាវជ្រាវ ស្វែងរក អត្ដ​សញ្ញាណ​ជនបរទេស រូបនេះ និង​មូលហេតុ នៃ​ការស្លាប់​ឱ្យ​ពិត ប្រាកដ​។​ ក្រោយ​ប្រទះឃើញ​សព​ជនរងគ្រោះ​រួចមក គេ​សង្កេតឃើញ ចៅ​សង្កាត់​ព្រែកប្រា លោក ហូរ ហ៊ួត ចុះ​មក​ចាត់ចែង ផងដែរ​៕
2