អា​ជីករ​ផ្សារ​ចាស់​ដែល​រងគ្រោះ​ភ្លើង​ឆេះ​តូប ពេលនេះ​កំពុង​សង់​តូប​របស់​ខ្លួន​តាម​ការ​អនុញ្ញាត​របស់​អាជ្ញាធ​រ​

ភ្នំពេញ​៖ បន្ទាប់ពី​មាន​គ្រោះមហន្តរាយ អគ្គិភ័យ ឆាប់ឆេះ​ផ្សារ​ចាស់​បំផ្លាញ​អស់​ជិត​៣០០ តូប សរុប​ជា​ទឹកប្រាក់​អស់​ជាង ១​លាន​ដុល្លារ​អាមេរិក កន្លង​នោះ មាន​ការប្រជុំ​ពី​កម្មា​ធិ​ការ នឹង​អាជ្ញាធរ ដើម្បី​រក​ដំណោះស្រាយ​ជូន​អា​ជីករ​ជា​ម្ចាស់​តូប ដោយ​អាជ្ញាធរ​បាន​សម្រេច​អោយ​ក្រុម​អា​ជីករ​ជា​ម្ចាស់ តូប ជិត​៣០០ តូប អោយ​រើស​របស់​ចាស់​ចេញ នឹង​អនុញាត​អោយ​សាងសង់​តូប រៀងៗ​ខ្លួន ប៉ុន្តែ​ត្រូវ​ធ្វើ​ទៅ​តាម​ការ កំណត់ នឹង​តាម​ស្តង់ដា មិន​ត្រូវ​សាងសង់​ខុស​បច្ចេកទេស នឹង​លើស​កម្ពស់​នោះទេ ។ ហើយ​អាជ្ញាធរ បាន​ប្រាប់​ម្ចាស់​តូប​ដែល​ភ្លើង​មិន​បាន​ឆេះ បើ​ចង់​រុះរើ​ស​តូប​ចាស់​ចោល ហើយ​សាងសង់​ថ្មី​វិញ​ក៏​បាន​ដែរ ។​

បន្ទាប់ពី​ក្រុម​អា​ជីករ​បាន​ទទួល​ការអនុញាត​ហើយ​នោះ នៅ​ព្រឹក​ថ្ងៃទី ២៦ ខែ​កញ្ញា ឆ្នាំ ២០១៤ នេះ ក្រុម​អា​ជីករ​ទាំងអស់​សម្រុក​នាំគ្នា មក​សម្អាត​ទីធ្លា ក្នុង​ផ្សារ នឹង​អ្នក​ខ្លះ​បាន​នឹង​កំពុង​សង់​តូប របស់ខ្លួន ជា​បណ្តើរ​ហើយៗ ។ ហើយ​ចំណាត់ការ​របស់​អាជ្ញាធ​រ ធ្វើអោយ​ក្រុមអាជីវករ​មាន​ទឹកចិត្ត នឹង​កោតសរសើរ​ចំពោះ​ការដោះស្រាយ​ជូន​ពួកគាត់ ដោយ​បាន​អោយ​ពួកគាត់​សាងសង់​តូប ដោយ​ខ្លួនឯង នឹង​រៀបចំ​ប្រព័ន្ធ​ខ្សែភ្លើង​ថ្មី ដាក់កុង​ទ័រ មួយ​តូប​១ ដើម្បី​សម្រួល​ដល់​អា​ជីករ ។​

គួរបញ្ជាក់​ថា កាលពី​ព្រឹក​ថ្ងៃទី​២៣ ខែ វិច្ឆិកា អគ្គិភ័យ​បាន​ឆេះ ផ្សារ​ចាស់ យ៉ាង​សន្ធោ ស​ន្ធៅ ដែល​បំផ្លាញ​អស់​ទ្រព្យសម្បត្តិ​របស់​ក្រុម​អាជីវករ​ជា​ច្រើន​ផងដែរ ។ ប៉ុន្តែ​ការឆាបឆេះ​នោះ សមត្ថកិច្ច​នឹង មន្ត្រី​មិន​មាន​ការបញ្ជាក់​អោយ​ច្បាស់​ថា​កើត​ចេញពី​មូលហេតុ​អ្វី​ទេ គ្រាន់តែ​សន្និដ្ឋានថា អាច​បង្កឡើង​ដោយសារ​ការឆ្លង​ចរន្ត​អគ្គិសនី ទុស្សេ​ខ្សែភ្លើង ទើប​ចេញ​ជា​អណ្តាតភ្លើង​ឆាបឆេះ​តែម្តងទៅ ៕
7

8