ប្រាក់​ជិត ១០​ម៉ឺន​ដុល្លារ និង​ថ្នាំញៀន​មួយចំនួន ត្រូវ​សមត្ថកិច្ច​ក្រុងភ្នំពេញ បង្ក្រាប​បាន​យ៉ាង​ជោគជ័យ​

​ភ្នំពេញ​ ៖ នៅ​រសៀល​ម៉ោង​ប្រមាណ ១៦៖០០​នាទី ថ្ងៃទី​២៦ ខែ​វិច្ឆិកា​នេះ កម្លាំង​សមត្ថកិច្ច​រាជធានី​ភ្នំពេញ ដឹកនាំ​ផ្ទាល់​ដោយ លោកស្នងការ រាជធានី​ភ្នំពេញ បាន​ចុះ​បង្ក្រាប​ទីតាំង​ជួញដូរ​គ្រឿងញៀន ដ៏​ធំ​មួយកន្លែង នៅ​ម្តុំ​បឹងសាឡាង ខណ្ឌ​ទួលគោក ដោយ​ដកហូត​បាន​លុយ​ជិត ១០​ម៉ឺ​នុដ​ល្លារ ក្នុងនោះ​ប្រាក់​ដុល្លារ​ចំនួន ៥៤,៥០០​ដុល្លារ និង​ប្រាក់​រៀល ១៧០​លាន​រៀល នឹង​ឃាត់ខ្លួន​បាន​មេខ្លោង ៣​នាក់ ស្រី ២​នាក់ និង​ប្រុស​ម្នាក់​។ សមត្ថកិច្ច​បញ្ជាក់​បន្ត​ថា ក្រៅពី​ដកហូត​បាន​ប្រាក់​ដុល្លារ និង​ប្រាក់​រៀល​នោះ នៅ​មាន​រថយន្ត​ចំនួន ៣​គ្រឿង គឺ Lexus330 មួយគ្រឿង រថយន្ត​កាមរី​មួយ និង​រថយន្ត​ព្រូស​មួយគ្រឿង រួម​នឹង​ថ្នាំញៀន មួយចំនួន​ផង​ដែរ​៕​

photo 4

photo 2(1)

photo 3

photo 5

photo 1(1)