ចោរប្លន់​ប្រដាប់អាវុធ​មួយក្រុម​ធ្វើ​សកម្មភាព​ភ្ជង់​ប្លន់​ម៉ូតូ​ម៉ា​កឡេត ពី​យុវជន​ម្នាក់​បាន​សម្រេច​ដោយ​សុវត្ថិភាព​

ភ្នំពេញ ៖ ក្រុមចោរប្លន់​ប្រដាប់អាវុធ​មួយក្រុម​មាន​គ្នា ៣​នាក់ ជិះ​ម៉ូតូ​២​គ្រឿង​ធ្វើ​សកម្មភាព​ភ្ជង់​ប្លន់​ម៉ូតូ មួយ​គ្រឿង​ម៉ា​កឡេត ពី​យុវជន​ម្នាក់​បាន​សម្រេច​ដោយ​សុវត្ថិភាព នៅ​ចំណុច​ទល់មុខ​នឹង អាង​តម្គល់ទឹក​ពោធិ៍ចិនតុ​ង ស្ថិត​តាម​បណ្តោយ​ផ្លូវ​លេខ​១០៥ ក្នុងភូមិ​តាំងក្រសាំង សង្កាត់​កា​កាប ខណ្ឌ​ពោធិ៍​សែន​ជ័យ កាលពី​វេលា ម៉ោង ១២ និង ០០​នាទី​យប់​ឈានចូល ថ្ងៃទី ២៦ ខែវិច្ឆិកា ឆ្នាំ​២០១៤​។​
​ ​
ជនរងគ្រោះ ក្នុង​អំពើ​ភ្ជង់​ប្លន់​ខាងលើ មានឈ្មោះ វាំង ប្រុស អាយុ​២០​ឆ្នាំ ស្នាក់នៅ​ភូមិ​ក្បាលដំរី សង្កាត់​កា​កាប ខណ្ឌ​ពោធិ៍​សែន​ជ័យ​។​
​ ​
យោង​តាម​សម្តី​រៀបរាប់​របស់​ជនរងគ្រោះ បានអោយដឹងថា នៅ​មុនពេល​មាន​ហេតុការណ៍​កើតឡើង គឺ​រូប​ខ្លូន បាន​ជិះ​ម៉ូតូ​មួយ​គ្រឿង​ម៉ា​កឡេត មិន​ចាំ​ស្លាក​លេខ ជិះ​ធ្វើ​ដំណើរ​ចេញពីផ្ទះ​បំណង​ឆ្ពោះ​ទៅ​យក​គូ ដណ្តឹង​របស់ខ្លួន មានឈ្មោះ ផល ធា​រី អាយុ​១៨​ឆ្នាំ ស្នាក់​នៅ​ជិត​កន្លែងកើតហេតុ បន្ទាប់​ពី​គូ​ដណ្តឹង​របស់ខ្លួន ត្រូវបាន​សាច់ញាតិ​ផ្ញើរ​អីវ៉ាន់​នៅ​ព្រលានយន្តហោះ​ពោធិ៍ចិនតុង ហើយ​ដើរ​ទៅ​យក​ជាមួយ​មិត្តភក្តិ​ស្រី​២​នាក់​ទៀត ប៉ុន្តែ​ដោយសារ​យប់​ពេក ហាក់ដូចជា​មាន​ការភ័យខ្លាច ទើប​មិន​ហ៊ាន​ដើរ​ត្រឡប់មកវិញ ក៏​ទូរស័ព្ទ​ហៅ​ឈ្មោះ វាំង ប្រុស អោយមក​ទទួលយក​ទៅ​វិញ ដោយ​ណាត់ជួប​អោយ​មក​យក​នៅ​កន្លែងកើតហេតុ​ខាងលើ​។ ខណៈនោះ យុវជន ជា​គូ​ដណ្តឹង​បាន​ជិះ​មក​ដល់​កន្លែង​ដែល​ខាង​ស្រី​ណាត់​ជួប​នោះ ស្រាប់តែ​មាន​ជនសង្ស័យ​៣​នាក់ ជិះ​ម៉ូតូ ២​គ្រឿង មួយ​គ្រឿង​ម៉ា​កនិច និង​មួយ​គ្រឿង​ទៀត​ម៉ាក អឹម​អេស​អិច បាន​ជិះ​មក​ពី​ក្រោយ ហើយ​ជនសង្ស័យ​ម្នាក់ បាន​ដក​កាំភ្លើង​ធ្វើ​សកម្មភាព​ភ្ជង់​ទៅ​លើ​យុវជន​រងគ្រោះ ហើយ​គំរាម​ថា កុំអោយ​ស្រែកឆោ​រឡោរ បើ​ពុំ​ដូច្នោះ​ទេ គេ​នឹង​បាញ់​សម្លាប់ចោល​។ ឃើញ​ដូចនេះ យុវជន​រង គ្រោះ​ក៏បាន​ចុះ​ពីលើ​ម៉ូតូ​តាម​សម្រួល ហើយ​ជនសង្ស័យ បាន​ឡើង​ជិះ​ម៉ូតូ​ជនរងគ្រោះ​ចេញ​ទៅ​បាត់​ស្រមោល​សូន្យឈឹង​តែម្តង​ទៅ​។​

​ក្រោយ​កើត​ហេតុភា្ល​មៗ គេ​ឃើញ​មាន​សមត្ថកិច្ច ក៏ដូចជា​កងកម្លាំង​អាវុធហត្ថ បាន​ចុះ​អន្តរាគមន៍​ដល់ កន្លែង កើតហេតុ​ភ្លាមៗ ហើយ​នាំ​ជនរងគ្រោះ​ទៅ​ធ្វើ​ការដាក់​ពាក្យបណ្តឹង​នៅ​ប៉ុស្តិ៍​រដ្ឋបាល​នគរបាល​កា​កាប ដើម្បី សមត្ថកិច្ច​កំណត់​មុខសញ្ញា​បន្ត រួច​ត្រឡប់​ទៅ​គេហដ្ឋាន​វិញ​៕
photo 1

photo 2

photo 3

photo 4