អាវុធហត្ថ​រាជធានី​ភ្នំពេញ នៅតែ​បន្ត​តាម​ចាប់ខ្លួន​មុខសញ្ញា​សង្ស័យ ជា​បន្តបន្ទាប់​ក្នុង​រាជធានី​

ភ្នំពេញ ៖ បន្ទាប់​ពី​មួយ​រយះពេល​កន្លងមកនេះ សង្កេតឃើញ​មាន​ករណី​ភ្ជង់ ប្លន់​ប្រដាប់អាវុធ​ផ្សេង ៗ កើតឡើង​ស្ទើរ​រៀងរាល់ថ្ងៃ​ផង​នោះ នៅវេលា​ម៉ោង​២ និង ០០​នាទី​យប់​ឈានចូល ថ្ងៃទី​២៦ ខែវិច្ឆិកា ឆ្នាំ​២០១៤ កម្លាំង​អាវុធហត្ថ​រាជធានី​ភ្នំពេញ ដែល​ដឹកនាំ​កម្លាំង​ផ្ទាល់​ពី​ឯកឧត្តម ឧត្តមសេនីយ៍ រ័ត្ន ស្រ៊ាង មេបញ្ជាការរង​កងរាជអាវុធហត្ថ​លើ​ផ្ទៃ​ប្រទេស និង​ជា​មេបញ្ជាការ​កងរាជអាវុធហត្ថ​រាជធានី​ភ្នំពេញ សហការ​ជា មួយ​កម្លាំង​អាវុធ​ជាច្រើន​ខណ្ឌ បាន​អន្តរាគមន៍​ឆ្មក់​ស្ទាក់​ចាប់​ឃាត់ខ្លួន​ជនសង្ស័យ​២​នាក់ ក្នុងចំណោម​បក្សពួក​៣ នាក់ ខ​ណះ​ពួកគេ​ជិះ​ម៉ូតូ​មួយ​គ្រឿង ម៉ាក​ស្គុប​ពី ពណ៌​ស ហើយ​ត្រូវ​កម្លាំង​អាវុធហត្ថ​ដេញ​ស្រែក​អោយ​ឈប់ មិន​ព្រម​ឈប់ នៅ​ចំណុច​ផ្លូវ​លេខ​១០៥ ស្ថិតក្នុង​សង្កាត់​កា​កាប ខណ្ឌ​ពោធិ៍​សែន​ជ័យ​។​
​ ​
ដោយ​មាន​បញ្ជារ​ផ្ទាល់​ពី​ឯកឧត្តម ឧត្តមសេនីយ៍ រ័ត្ន ស្រ៊ាង កម្លាំង​អាវុធហត្ថ​គ្រប់​ខណ្ឌ ជាពិសេស​កម្លាំង អាវុធហត្ថ​រាជធានី​ភ្នំពេញ បាន​នាំគ្នា​ចេញ​ល្បាត​ក្នុង​ភូមិសាស្ត្រ​របស់​ខ្លួន ដើម្បី​ការពារ​សន្តិសុខ​សុវត្ថិភាព និង​បង្ការ​នូវ​បទល្មើស​ផ្សេងៗ កុំអោយ​កើតមាន លុះ​មកដល់​វេលា​កើតហេតុ កងកម្លាំង​អាវុធហត្ថ​ខណ្ឌ​ពោធិ៍​សែន ជ័យ បាន​ប្រទះឃើញ ជនសង្ស័យ​៣​នាក់​ខាងលើ ជិះ​ម៉ូតូ​មួយគ្រឿង​ម៉ាក ស្គុប​ពី ពណ៌​ស មិន​ចាំ​ស្លាក​លេខ ជិះ​ឌុប​គ្នា​ធ្វើ​ដំណើរ​តាម​បណ្តោយ​ផ្លូវ​សហព័ន្ធរុស្ស៊ី ។ ឃើញ​គួរអោយ​សង្ស័យ​កម្លាំង អាវុធហត្ថ​ក៏​ស្រែកហៅ អោយ​ពួកគេ​ឈប់​ម៉ូតូ ដើម្បី​ធ្វើ​ការឆែកឆេរ ប៉ុន្តែ​ពួកគេ​មិន​បាន​ឈប់​នោះទេ ហើយ​នាំគ្នា​ជិះ​រត់​គេចខ្លួន​ចូល​ទៅក្នុង ការដ្ឋាន​សំណង់​មួយកន្លែង ស្ថិត​តាម​បណ្តោយ​ផ្លូវ​លេខ​១០៥ ជាប់​នឹង​មន្ទីរ​សម្រាក​ព្យាបាល​ឈាន ថៃ ហើយ​ជនសង្ស័យ​ទាំង​៣​នាក់​ធ្វើការ​សកម្មភាព ដោះ​ស្លាក​លេខ​ម៉ូតូ​របស់​ខ្លួន​ចេញ ទើប​ធ្វើ​អោយ​កម្លាំង​អាវុធហត្ថ ដាក់​ការសង្ស័យ​កាន់តែខ្លាំង រហូត​ផ្អើល​ប៉េអឹម​ជា​ច្រើន​ខណ្ឌ ជាពិសេស​កងកម្លាំង​អាវុធហត្ថ​រាជធានី​ភ្នំពេញ ដែល​ដឹកនាំ​កម្លាំង​ផ្ទាល់​ពី​សំណាក់​ឧត្តមសេនីយ៍ រ័ត្ន ស្រ៊ាង ចុះ​ទៅ​ដល់​ទាំង​ការដ្ឋាន​សំណង់​ដែល​ជនសង្ស័យ ទាំង​៣​នាក់​លាក់ខ្លួន ហើយ​ធ្វើ​ការឃាត់ខ្លួន​បាន​២​នាក់​ភ្លាមៗ ចំណែក​ម្នាក់​ផ្សេងទៀត​បាន​រត់គេចខ្លួន​បាត់ ស្រមោល​សូន្យឈឹង ។

ក្នុង​ប្រតិបត្តិការ​នេះ កម្លាំង​អាវុធហត្ថ​បាន​ឃាត់ខ្លួន​ជនសង្ស័យ​២​នាក់ និង​ដកហូត​បាន​ម៉ូតូ​មួយ​គ្រឿង​ម៉ាក ស្គុប​ពី ស៊េរី​ឆ្នាំ​២០១៤​មួយគ្រឿង យក​ទៅ​កាន់​ទី​បញ្ជាការដ្ឋា​នកងរាជ​អាវុធហត្ថ​រាជធានី​ភ្នំពេញ ដើម្បី​ធ្វើការ សាកសួរ​នាំ​បន្ថែម​ជុំវិញ​ការ​រត់​គេច​ខ្លួន​របស់​ពួកគេ និង​បក្សពួក​ម្នាក់​ទៀត ។​

សូម​បញ្ជាក់​ផង​ដែរ​ថា ករណី ភ្ជង់ ប្លន់​ប្រដាប់អាវុធ នៅក្នុង​រាជធានី​ភ្នំពេញ កំពុង​ក​កើតមាន​យ៉ាង សន្ធឹកសន្ធាប់ និង​កក្រើក​ជា​រៀងរាល់ថ្ងៃ ហាក់ដូចជា​ក្រុមចោរ​គ្មាន​ខ្លាច ឬ​ញញឹង​អ្វី​បន្តិច​សោះ​ចំពោះ​ការ​យាម ល្បាត​យាមល្បាត​យ៉ាង​តឹងរឹង​បំផុត​ពី​សំណាក់​កម្លាំង​នគរបាល និង​កម្លាំង​រាជ​អាវុធ ដែល​បាន​ពង្រាយ​ខ្លួន​ក្នុង ការ​យាមល្បាត​ស្ទើរ​ពេញ និង​គ្រប់​ទីកន្លែង​ក្នុង​រាជធានី​ភ្នំពេញ ៕
photo 1

photo 2

photo 3

photo 4

photo 5

photo 1

photo 2

photo 3

photo 4

photo 5