ចេញពី​ក្លឹប​ជិះ​ម៉ូតូ​លឿន​ជ្រុល​បុក​ម៉ូតូ​មួយគ្រឿង​ទៀត រងរបួស​ធ្ងន់​ស្រាល​៣​នាក់​

ភ្នំពេញ​៖ យុវជន​២​នាក់​បាន​ជិះ​ម៉ូតូ​ចេញពី​ក្លឹប​រាំ​លេង​កំសាន្ត ទាំង​ស្ថានភាព​ស្រវឹងស្រា ជិះ​ម៉ូតូ​ក្នុង​ល្បឿន​លឿន ជ្រុល​បុក​ម៉ូតូ​យុវជន​ម្នាក់ ទៀត​បណ្តាលឲ្យរ​ងបូស​ធ្ងន់​ស្រាល​៣​នាក់ ។ ហេតុការណ៍​នេះ​បាន​កើតឡើង​កាលពី​វេលា​ម៉ោង​២៣​និង​៤០​នាទី​យប់ ថ្ងៃទី​២៥ ខែវិច្ឆិកា ឆ្នាំ​២០១៤ នៅ​ចំណុច​ផ្លូវ​លេខ​៧២១​កែង​ផ្លូវ​លេខ​១៨២ ស្ថិតក្នុង​សង្កាត់​ទឹក​ល្អក់​ទី​១ ខណ្ឌ​ទួលគោក​។​

​តាម​សាក្សី​នៅ​កន្លែងកើតហេតុ​បានឲ្យដឹងថា មុនពេល​កើតហេតុ​គេ​បាន​ឃើញ​យុវជន​ម្នាក់​ជិះ​ម៉ូតូ​ម៉ាក​ឃ្លីក ពណ៌​ក្រហម​លា​យស ពាក់​ស្លាក​លេខ ភ្នំពេញ 1AK-6137 ធ្វើដំណើរ​តាម​បណ្តោយ​ផ្លូវ​លេខ​១៨២ ក្នុង​ទិសដៅ​ពី​កើត​ទៅ​លិច ខណៈ​មក​ដល់​ចំណុច ផ្លូវកែង​លេខ​២៧១​ស្រាប់តែ​មាន​យុវជន​២​នាក់ ជិះ​ម៉ូតូ​មួយគ្រឿង​ម៉ាក​វីវ៉ា ពណ៌​ខ្មៅ​ពាក់​ស្លាក​លេខ ភ្នំពេញ 1AA-7218 ធ្វើដំណើរ​តាម​បណ្តោយ​ផ្លូវ​លេខ​២៧១ ក្នុង​ទិសដៅ​ពី​ត្បូង​ទៅ​ជើង ក្នុង​ល្បឿន​លឿន ដែល​ទើបតែ​ចេញពី​ក្លឹប​រាំលេង​កំសាន្ត បាន​ជ្រុល​បុក​ម៉ូតូ​ឃ្លីក​ពេញទំហឹង បណ្តាល​ដូល​បោក​ក្បាល​ទៅ ថ្នល់​រងរបួស​ធ្ងន់ រី​ឯ​ម្ចាស់​ម៉ូតូ​វីវ៉ា រង​របួសស្រាល​។​
​ ​
ក្រោយពេល​កើតហេតុ ជនរងគ្រោះ​ត្រូវ​បាន​រថយន្ត​សង្គ្រោះ​ដឹក​ទៅ មន្ទីរពេទ្យ ចំណែក​ម៉ូតូ​សមត្ថកិច្ច​ធ្វើការ​វាស់វែង​យកទៅ​រក្សាទុក​នៅ​អធិការដ្ឋាន​នគរបាល​ខណ្ឌ​ទួល​គោក​ដើម្បី រង់ចាំ​ដោះស្រាយ​នៅពេល​ក្រោយ​៕
photo 1

photo 2