សព​លោក​ឧកញ៉ា អ៊ឹង ម៉េង​ជឺ​ត្រូវបាន ក្រុមគ្រួសារ​យក​ទៅ​បញ្ចុះ​នៅ​វត្ដ​អង្គ​ខ្មៅ ខេត្ដ​កំពង់ស្ពឺ​

ភ្នំពេញ ៖ សព​របស់​លោក​ឧកញ៉ា ត្រូវបាន​ក្រុម គ្រួសារ​និង​បងប្អូន​សាច់ញាតិ​ជាច្រើន​នាក់ ដង្ហែ​តាម​រថយន្ដ និង​អមដោយ​រថយន្ដ​ជា ច្រើន​គ្រឿង សុទ្ធតែ​ស៊េរី​ទំនើប​ចេញពី​ភូមិ គ្រឹះ​របស់លោក នៅក្នុង​ភូមិ​បាយាប សង្កាត់ ភ្នំពេញ​ថ្មី ខណ្ឌ​សែន​សុខ នា​ព្រឹក​ថ្ងៃទី​២៥ ខែវិច្ឆិកា ឆ្នាំ​២០១៤​នេះ ឆ្ពោះ​ទៅ​វត្ដ​អង្គ​ខ្មៅ ដើម្បី​បញ្ចុះ​នៅ​វត្ដ​អង្គ​ខ្មៅ ខេត្ដ​កំពង់ស្ពឺ ។

​គួរបញ្ជាក់​ថា សព​លោក​ឧកញ៉ា អ៊ឹង ម៉េង​ជឺ ជា​ប្រធាន​ក្រុមហ៊ុន​ស៊ីម៉ង់ត៍ ថៅកែ ហាង​លក់​ពេជ្រ និង​រកស៊ី​ជួញដូរ​ដី​ខ្ទង់់លាន ដុល្លារ ត្រូវបាន​ឃាតក និង​បក្ខពួក​ពីរ​នាក់ ជិះ​ម៉ូតូ​បាញ់សម្លាប់​ជា​ច្រើន​គ្រាប់ បណ្ដាល ឱ្យស្លាប់ នៅ​កណ្ដាល​ទីក្រុង ជាប់ ហាង​លក់​ផ្លែឈើ យីហោ ឡោ​តិច​សេង ជិត​របង​ស្ដារ​អូរ​ឡាំ​ពិ​ក សង្កាត់​ទួល​ស្វាយព្រៃ​ទី​២ ខណ្ឌចំការមន កាលពី​យប់​ថ្ងៃ​ទី​២២ ខែវិច្ឆិកា ឆ្នាំ​២០១៤​កន្លងទៅ បង្កឱ្យមាន ការភ្ញាក់ផ្អើល​ទូទាំងប្រទេស ដែល​សមត្ថកិច្ច​អះអាង​ថា ជា​រឿង​គំនុំ​សុទ្ធសាធ ។ រហូតមកដល់​ពេល កម្លាំង​សមត្ថកិច្ច ទាំង​នគរបាល​និង​អាវុធហត្ថ បាន​នឹង​កំពុង​ធ្វើ​ការស៊ើបអង្កេត​យ៉ាង​យកចិត្ដទុកដាក់ ដើម្បី​តាម​ចាប់​ឃាតក​និង​មេខ្លោង​នៅ​ពីក្រោយ​ខ្នង ដែល​គេ​លើកឡើងថា ជា​មនុស្ស មិន​ធម្មតា​ដែរ ៕
Untitled-1