ប្លន់​២ ករណី​ផ្ទួនគ្នា បង្ក​ការភ្ញាក់ផ្អើល​ដល់​អាវុធហត្ថ​ពេញ​មួយ​ក្រុង ចុះ​អន្តរាគមន៍​យក​ម៉ូតូ​បាន​២​គ្រឿង​វិញ

ភ្នំពេញ​៖​ក្រុមចោរប្លន់​ប្រដាប់​ដោយ​អាវុធ​មួយក្រុម បានធ្វើ​សកម្មភាព​ភ្ជង់​ប្លន់​យក​ម៉ូតូ​ស្កូប​ពី​២​គ្រឿង​នៅ កន្លែង​ផ្សេង​គ្នា បានសម្រេច ហើយ យក​ម៉ូ ទៅ​ផ្ញើរ​នៅ កន្លែង​ផ្ញើរ​ម៉ូតូ​មួយ ដែល​មាន​យីហោ រុង រឿង ស្ថិត​នៅ​ចំណុច​ផ្ទះ​លេខ​៣៩៩ តាម​បណ្តោយ​ផ្លូវ​២៧១ ក្នុង​សង្កាត់​ទឹកថ្លា ខណ្ឌ​សែន​សុខ ដែល​ទទួល​ផ្ញើរ​ម៉ូតូ​២៤​ម៉ោង ហើយ​ត្រូវបាន​កម្លាំង​កងរាជអាវុធហត្ថ​ស្ទើរ​ពេញ​មួយ​រាជធានី ដេញ​តាម​ទាន់ យក​ម៉ូតូ​បាន ពីរ​គ្រឿង​បាន​មក​វិញ កាលពី​វេលា​ម៉ោង​២២​និង​៣០​នាទី​យប់ ថ្ងៃទី​២៤ ខែវិច្ឆិកា ឆ្នាំ​២០១៤ ។​
​ ​
ប្រភព​ព័ត៌មាន​ជុំវិញ​ហេតុការណ៍​បានឲ្យដឹងថា មុនពេល​កើតហេតុ ក្រុមចោរប្លន់​ប្រដាប់អាវុធ​មាន គ្នា​៦​នាក់​ប្រដាប់​ដោយ​កាំភ្លើងខ្លី​២​ដើម បានធ្វើ​សកម្មភាព​ភ្ជង់​ប្លន់​យក​ម៉ូតូ​ម៉ាក​ស្គុប​ពីរ​គ្រឿង ស៊េរី​ឆ្នាំ​២០១៤ ចំនួន​ពីរ​តាំង​ខុសគ្នា ដែល​ទី​តាំងទី​១ គឺ​ជនសង្ស័យ​៤​នាក់​ជិះ​ម៉ូតូ​ពី​រគ្រឿង​មិន​ចាំ​ម៉ាក បានធ្វើ​សកម្មភាព​ភ្ជង់ ប្លន់​យក​ម៉ូតូ​ស្គុប​ពី ពណ៌​ស ពាក់​ស្លាក​លេខ ភ្នំពេញ 1BY-2394 ពីរ​នារី​ម្នាក់ នៅ​ចំណុច​ខាងជើង​ផ្សារ​ដើម​គរ តាម​បណ្តោយ​ផ្លូវ​លេខ​២៣០ ស្ថិតក្នុង​សង្កាត់​ផ្សារ​ដើម​គរ ខណ្ឌ​ទូល​គោក និង​ករណី​ទី​២ គឺ​ជនសង្ស័យ​ពីរ​នាក់ ប្រដាប់​ដោយ​កាំភ្លើងខ្លី​មួយ​ដើម​បាន​ធ្វើ​សកម្មភាព ភ្ជង់​ប្លន់​ម៉ូតូ​ស្គុប​ពី ស៊េរី​ឆ្នាំ​២០១៤ ពណ៌​ក្រហម ពាក់​ស្លាក លេខ​ភ្នំពេញ 1CM- 2124 ពី​បុរស​ម្នាក់​ដែល​មានឈ្មោះ ទុន កុសល ភេទ​ប្រុស អាយុ​៣១​ឆ្នាំ មាន​មុខរបរ​ជា​ជាង ថត​រូបភាព មាន​ទីលំនៅ​សង្កាត់​ទឹកថ្លា ខណ្ឌ​សែន​សុខ បានសម្រេច​ដោយ សុវត្ថិភាព​នៅ​ចំណុច​តាម​បណ្តោយ ផ្លូវ​ព្រះ​មុន្នី​រ៉េត ស្ថិត​ក្នុង​សង្កាត់​ផ្សារ​ដើម​គរ ខណ្ឌ​ទូល​គោក ។

ក្រោយពី​ធ្វើ​សកម្មភាព​ភ្ជង់​ប្លន់​បាន​សម្រេច​ហើយ​នោះ ជនសង្ស័យ​ប្រមាណ​ជាង ៦​នាក់​ខាងលើ ដែល បាន ប្លន់​២​ទីតាំង​ផ្សេង​គ្នាន​នោះ បាន​យក​ម៉ូតូ​ស្គុប​ពីរ​ទាំង​ពីរ​គ្រឿង ជិះ​យក​ទៅ​ផ្ញើរ​នៅ​កន្លែង​ផ្ញើ​ម៉ូតូ​មួយ​ដែល មាន​យីហោ “ រុងរឿង​ទទួល​ផ្ញើរ​២៤​ម៉ោង ” ហើយ​ក្រោយពី​ផ្ញើ​រហើយ ជនសង្ស័យ​ទាំង​៦​នាក់ បាន​ជិះ​ម៉ូតូ​ពីរ គ្រឿង​ឌុប​គ្នា​ចេញ​ទៅ​វិញ ដោយ​ម៉ូតូ​មួយគ្រឿង​ម៉ាក​សង់​សេ​១១០ ( សង់​ប៊ិច ) និង​មួយ​គ្រឿង​ទៀត​ម៉ា​កនិច ជិះ​ចេញ​ទៅ​បាត់​ដោយ​សុវត្ថិភាព​។ លុះ​មកដល់​វេលា​ម៉ោង​ប្រមាណ​២២ និង ៣០​នាទី​យប់​ថ្ងៃទី​២៤ ខែ​ឆ្នាំ​ដដែល នោះ កម្លាំង​អាវុធហត្ថ​ជាច្រើន​ខណ្ឌ​ដែល​ដឹកនាំ​ផ្ទាល់​ពី​សំណាក់ ឯកឧត្តម​ឧត្តមសេនីយ៍ រ័ត្ន ស្រ៊ាង មេបញ្ជាការរង​កងរាជអាវុធហត្ថ​លើ​ផ្ទៃ​ប្រទេស និង​ជា​មេបញ្ជាការ​កងរាជអាវុធហត្ថ​រាជធានី​ភ្នំពេញ បាន​ដឹកនាំ កម្លាំង​ចុះ​ឆ្មក់​ឆែរ​ឆេរ​ទីតាំង​ផ្ញើរ​ម៉ូតូ​ខាងលើ បន្ទាប់ពី​ទទួលបាន​ដំណឹង​ថា ជនសង្ស័យ​៦​នាក់ ប្រដាប់​ដោយ​អាវុធ​ជា ច្រើន​ដើម ដែល​បាន​ធ្វើ​សកម្មភាព ភ្ជង់​ប្លន់​ម៉ូតូ​ម៉ាក​ស្គុប​ពី ចំនួន​ពីរ​ទីតាំង​ខុសគ្នា ក្នុង​រាជធានី​ភ្នំពេញ កាលពី​វេលា​ម៉ោង​ប្រមាណ ២១ និង ០០​នាទី​យប់​ថ្ងៃ​ខែ​ដដែល​នោះ បាន​យក​ម៉ូតូ​ដែល​ធ្វើ សកម្មភាព​ប្លន់​បាន​យក​មក​ផ្ញើរ​ទុក​នៅ​ទីតាំង​ខាងលើ ទើប​កម្លាំង​អាវុធ​ស្ទើរតែ​ពេញ​មួយ​រាជធានី បាន​ចុះ​អន្តរាគមន៍​ដល់​ទីតាំង​ផ្ញើរ​ម៉ូតូ​ខាងលើ​ភ្លាមៗ ប៉ុន្តែ​មុនពេល​ដែល កម្លាំង​អាវុធហត្ថ​ចុះ​អន្តរា​គន៍​នោះ ជនសង្ស័យ​ទាំង​៦​នាក់ បាន​ចេញពីរ​គ្រឿង​ចេញ​ទៅ​បាត់​ដោយ​សុវត្ថិភាព​ទៅហើយ ដោយ​បន្សល់​ទុក​តែ​ម៉ូតូ​ដែល ពួកគេ​ធ្វើ​សកម្មភាព​បាន​សម្រេច​នៅ​ទីនោះ ។​

ក្រោយ​ការចុះ​អន្តរាគមន៍​ភ្លាមៗ នោះ កម្លាំង​អាវុធហត្ថ​បាន​លើកយក​ម៉ូតូ​ម៉ាក​ស្គុប​ពី ដែល​ជនល្មើស​ធ្វើ សកម្មភាព​ប្លន់​ទាំង​២​គ្រឿង និង​ធ្វើ​ការឃាត់ខ្លួន​យុវជន​ម្នាក់​ដែល​ជា​អ្នកយាម​ម៉ូតូ​នៅ​ទីតាំង​ខាងលើ​យក ទៅកាន់ ទីបញ្ជាការដ្ឋាន​កងរាជអាវុធហត្ថ​រាជធានី​ភ្នំពេញ ( PM ក្រុង ) ដើម្បី​សាកសួរ​នាំ​បន្ថែម​ជុំវិញ​បាតុភាព​ខាងលើ​។

ដោយ​មាន​បញ្ជារ​ផ្ទាល់​ពី​សំណាក់ ឯកឧត្តម​ឧត្តមសេនីយ៍ រ័ត្ន ស្រ៊ាង កម្លាំង​អាវុធហត្ថ បាន​ធ្វើ​កំណត់​ទៅ លើ​ម៉ូតូ​ដែល​សេសសល់​ជាង​៤០ គ្រឿង​ដែល​បងប្អូន​ប្រជាពលរដ្ឋ នាំយក​មក​ផ្ញើរ​នៅ​ទីតាំង​ខាងលើ និង​ធ្វើការ ផ្អាក​ទីតាំង​អាជីវកម្ម​ខាងលើ​ទាំងយប់​បណ្តោះអាសន្ន រងចាំ​សាកសួរ​បន្ថែម​នៅ​ថ្ងៃស្អែក ។ ចំណែក​ទាំង​៣៨ គ្រឿង​ត្រូវបាន​កម្លាំង​អាវុធ ធ្វើ​កំណត់ហេតុ​បន្ថែម រងចាំ​ម្ចាស់​ម៉ូតូ​យក​លិខិតស្នាម​មក​បញ្ជាក់ថា ជា​ម៉ូតូ​របស់​ខ្លួន ពិតប្រាកដ​មែន​នោះ ទើប​ព្រម​ប្រគល់​អោយ​វិញ ចំណែក​ម៉ូតូ​ដែល​គ្មាន​លិខិតស្នាម​ត្រឹមត្រូវ​នោះ កម្លាំង​អាវុធ​និង បញ្ចូនទៅ​កាន់​ទី​បញ្ជាកា​រដ្ឋា​ន​កងរាជអាវុធហត្ថ​រាជធានី​ភ្នំពេញ ដើម្បី​ធ្វើ​កំណត់ហេតុ​ចាត់ការ​បន្ត​តាម​ផ្លូវច្បាប់​។​

សូម​បញ្ជាក់​ផង​ដែរ​ថា បើ​យោងតាម​ការរៀបរាប់រ​បស់​ប្រជាពលរដ្ឋ​ដែល​រស់នៅ​ជិត​ទីតាំង​អាជីវកម្ម​ខាង លើ​បាន​ប្រាប់អោយដឹង​ថា កន្លង​មក​ទីតាំង​ខាងលើ​នេះ​តែង​មាន​ជន​មិន​ស្គាល់មុខ និង​ប្លែក​មុខ ជិះ​ម៉ូតូ​យកមក ផ្ញើរ​ជា​រៀងរាល់ថ្ងៃ ដោយ​មិន​ថា ម៉ូតូ​ដែល​ពួកគេ​ទាំងនោះ យក​មក​ផ្ញើរ​នោះ ជា​ម៉ូតូ​ស្របច្បាប់ ឬ ក៏​ជា​ម៉ូតូ​ដែល ធ្វើ​សកម្មភាព​អសន្តិសុខ​ផ្សេងៗ ហើយ​យកមក​ផ្ញើ ឬ​យ៉ាងណាមិញ​នោះទេ ប៉ុន្តែ​នេះ​គ្រាន់តែ​ជា​ទិដ្ឋភាព​ជាក់ ស្តែង​ដែល​បងប្អូន​ប្រជាពលរដ្ឋ​បាន​ឃើញ​តែ​ប៉ុណ្ណោះ​។ ប្រជាពលរដ្ឋ​បាន​នាំគ្នា​អំពាវនាវ និង​សំណូមពរ ដល់​អាជ្ញារ​មូលដ្ឋាន កងកម្លាំង​អាវុធ កងកម្លាំងប្រដាប់អាវុធ និង​មន្ត្រី​ជំនាញ​ពាក់ព័ន្ធ​ទាំងអស់ សូមមេត្តា ពិនិត្រ មើល និង​ពិចារណា​ឡើង​វិញ​ចំពោះ​ទីតាំង ដែរ​រកស៊ី​បើក​អាជីវកម្ម​ភាព ផ្ញើរ​ម៉ូតូ ឬ កុងស៊ី​បញ្ជាំ​២៤​ម៉ោង មាន ជាច្រើន​ទីតាំង​ក្នុង​រាជធានី ដែល​ព្រោះតែ​មាន​កន្លែក​បែបនេះហើយ ទើប​កើត​មាន​ករណី​បាញ់ ប្លន់​ប្រដាប់អាវុធ ឬ​អំពើ​អសន្តិសុខ​ផ្សេងៗ កើតមាន​ក្នុង​រាជធានី​ភ្នំពេញ​ជា​រៀងរាល់ថ្ងៃ ជាពិសេស​គឺ​ពេល​រាត្រី​តែម្តង ដែលជា ហេតុ​ធ្វើអោយ​សង្គម​ជាតិ​ទាំងមូល ត្រូវ​បាត់បង់​សន្តិសុខ សុវត្ថិភាព ហើយ​នាំមក​នូវ​ការភ័យខ្លាច​ដល់​ប្រជា ពលរដ្ឋ​ខ្មែរ​ទៅវិញ ៕
photo 1

photo 2

photo 3

photo 1

photo 2

photo 3