បុរស​ម្នាក់​ត្រូវ​បងប្រុស​រួមជាមួយ​ពូ​នារី​ជា​សង្សារ ព្រួត​គ្នា​វាយ​រងរបួស​ព្រោះតែ​រឿង​មិន​ពេញចិត្ត​

ភ្នំពេញ ៖ បុរស​ម្នាក់​ត្រូវ​បង​និង​ពូ​នារី​ជា​សង្សារ​ព្រួត​គ្នា​វាយ ហើយ​គប់ នឹង​ដុំថ្ម បណ្តាលឱ្យ​រងរបួស​ត្រង់​ចង្ការ និង​សៀតផ្កា​ខាងឆ្វេង ខណៈ​បុរស​រូប​នេះ​មក​ទទួល​នារី​ជា​សង្សារ​ទៅលេង​ផ្ទះ និង​ក្រុមគ្រួសារ​របស់​ខ្លួន ។ ហេតុការណ៍​នេះ​បង្ក​ឱ្យមាន​ការភ្ញាក់ផ្អើល​នៅវេលា​ម៉ោង ៩​និង​៥០​នាទី​នៅ​ចំណុច​ផ្ទះជួល​ក្រោយ​វត្ត​សន្សំ​កុសល តាមផ្លូវ​BT ស្ថិតក្នុង​ភូមិ​សន្សំ​កុសល​២ សង្កាត់​បឹងទំពុន ខណ្ឌមានជ័យ ។​

​បុរស​រងគ្រោះ​មាន​ឈ្មោះ អ៊ូ សំបាន ភេទ​ប្រុស អាយុ​២៤​ឆ្នាំ រសនៅ​ក្នុងភូមិ​-​សង្កាត់ កើតហេតុ ។​
​ប្រភព័ត៌មាន​បានឱ្យដឹ​ង​ថា បុរសរងគ្រោះ និង​នារី​ជា​សង្សារ​ស្រលាញ់គ្នា និង​បាន​រស់នៅ​ជាមួយ​គ្នា​ម្តងម្កាល​ដូច​ជា​ប្តី​ប្រពន្ធ​ទៅ​ហើយ គ្រាន់​តែ​អ្នក​ទាំង​ពីរ​មិន​បាន​រៀបការ​តាម​ផ្លូវច្បាប់ ហើយ​បងប្អូន​សាច់ញាតិ​ខាង​នារី​ជា​សង្សារ​មិន​ពេញចិត្ត​បុរសរងគ្រោះ នោះទេ ។

ប្រភព​បន្ត​ព័ត៌មាន​នៅ​កន្លែងកើតហេតុ​បានឱ្យដឹងថា នៅ​មុនពេល​កើតហេតុ នារី​ជា​សង្សារ​បាន​ទូរស័ព្ទ​ឱ្យ​បុរសរងគ្រោះ យក​ម៉ូតូ​មក​ឌុប​នាង​ទៅលេង​ក្រុមគ្រួសារ​បុរសរងគ្រោះ​ដែល​រស់នៅ​ក្នុង ភូមិ​-​សង្កាត់​ជាមួយ​គ្នា បន្ទាបពី​ទទួល​ទូរស័ព្ទ​នារី​ជា​សង្សារ​ប្រាប់ថា​ឱ្យ​មក​ទទួលយក​មកលេង ផ្ទះ​របស់​ខ្លួន​នោះ បុរសរងគ្រោះ​ក៏​បាន​ទាញ​ម៉ូតូ​ជិះ​ទៅ​ឌុប​នារី​ជា​សង្សារ​ភ្លាមៗ​តែម្តង ។ ខណៈ​បុរសរងគ្រោះ​ជិះ​មកដល់​មុខ​ផ្ទះជួល​ដែល​នារី​ជា​សង្សារ​ជួល​ស្នាក់ ជាមួយ​ក្រុម​គ្រួសារ​របស់​នាង​នោះ ក៏​ស្រាប់តែ​ត្រូវ​បងប្រុស រួមជាមួយ ពូ​របស់​នារី​ជា​សង្សារ ដែល​មិន​ពេញចិត្ត​បុរសរងគ្រោះ​ផង​នោះ បាន​ចេញ​មក​មក​វាយ និង​យក​ដុំថ្ម គប់​បុរសរងគ្រោះ បណ្តាលឱ្យ​រងរបួស​ចំ​ចង្ការ និង សៀតផ្កា​ខាងឆ្វេង ។ ឃើញ​ដូច្នេះ​យាយ​របស់​នារី​រងគ្រោះ​បាន​ចេញមក​ឃាត់​កុំឱ្យ​វាយ តប់​គ្នា ក៏​បណ្តាលឱ្យ​រងរបួស​ដៃ ផងដែរ ។​

​ក្រោយពេល​កើតហេតុ លោកយាយ​របស់​នារី​ជា​សង្សារ​ត្រូវ ក្រុមគ្រួសារ​បញ្ជូន​ទៅ​ព្យាបាល​របួស បន្ទាប់មក​គេ​ឃើញ​សមត្ថកិច្ច​មូលដ្ឋាន​បាន​ចុះមក​ពិនិត្យ​កន្លែងកើតហេតុ និង​បាន​សួរនាំ​ទើប​ដឹងថា​ជា​រឿង​ទំនាស់​ក្នុង​គ្រួសារ ហើយ​សមត្ថកិច្ច​ក៏​បាន​ប្រាប់​ទៅ​បុរសរងគ្រោះ​ចាំ​មក​ដាក់​ពាក្យបណ្តឹង​នៅ ព្រឹក​ស្អែក ក្នុងនោះ​នារី​ជា​សង្សារ​ថា​នាង​និង​សហការ​ជាមួយ​បុរស​ជា​សង្សារ​ដោយ​មិន ឱ្យ​រឿងនេះ​ជាប់​ដោយ​គ្មាន​ដំណោះស្រាយ​នោះទេ ។​
photo 1

photo 2

photo 3

photo 4

photo 5