មន្ត្រី​សង្គមកិច្ច​ខេត្តកណ្តាល​តូចចិត្ត​មាន​ជំងឺ​ប្រចាំកាយ ចងក ធ្វើ​អត្តឃាត​ខ្លួនឯង

​កណ្តាល​៖ ស្ត្រី​ម្នាក់ ព្រោះតែ​តូចចិត្ត ដោយសារ​ខ្លួន​មាន​ជំងឺ​ប្រចាំកាយ (​លើសឈាម និង​មាន​សតិ​មិន​សូវ​ល្អ ) បាន​ចងក ធ្វើ​អត្តឃាត​ខ្លួនឯង បានសម្រេច កាលពី​វេលា​ម៉ោង ៩​និង​០០​នាទី​ព្រឹក ថ្ងៃទី​២៤ ខែវិច្ឆិកា ឆ្នាំ​២០១៤ នៅ​ចំណុច ភូមិ​ព្រែក​រាំង​១ សង្កាត់​កំពង់​សំណាញ់ ក្រុង​តាខ្មៅ ។

​ស្ត្រី​ដែល​គិត​ខ្លី​ចងក សម្លាប់​ខ្លួនឯង​ខាងលើនេះ ឈ្មោះ ឈួន ស៊ុន​ណា​រី ភេទ​ស្រី អាយុ ៥១​ឆ្នាំ អាសយដ្ឋាន​បច្ចុប្បន្ន ស្ថិតនៅ​ភូមិ​.​សង្កាត់ កើតហេតុ​ខាងលើ ទីលំនៅ​អចិន្ត្រៃយ៍ ភូមិ​ខ្ពប​វែង សង្កាត់​កំពង់​សំណាញ់ ក្រុង​តាខ្មៅ មុខរបរ មន្ត្រី​សង្គមកិច្ច​ខេត្ត​កណ្តាល​

​តាម​ប្រភព​ព័ត៌មាន​ពី​សមត្ថកិច្ច​បានឲ្យដឹងថា ក្រោយ​ពី​ការ​សួរ​បំភ្លឺ​ប្តី​របស់​ជនរងគ្រោះ ទើប​ដឹងថា ស្ត្រី​ខាងលើ មាន​ជម្ងឺ​ប្រចាំកាយ​(​លើសឈាម និង សតិ​មិន​សូវ​ល្អ​) ទើប​បណ្តាលឲ្យ​គាត់​ចងក សម្លាប់​ខ្លួនឯង​បែប​នេះ ។​
​សមត្ថកិច្ច​ជំនាញ​បាន​ចុះ​ធ្វើ​កោសល្យវិច្ច័យ និង​បញ្ជាក់​ថា សព​ពិតជា​ស្លាប់​ដោយសារ​ចង​ក​សម្លាប់​ខ្លួនឯង​ពិតប្រាកដ​មែន ។ បច្ចុប្បន្ន សព​ត្រូវ​ក្រុម​គ្រួសារ​កំពុង​រៀបចំ​ធ្វើបុណ្យ​តាម​ប្រពៃណី ៕
photo 1

photo 2

photo 3

photo 4