សមត្ថកិច្ច​ឃាត់ខ្លួន​មុខសញ្ញាចែកចាយ​គ្រឿងញៀន​និង​ប្រើប្រាស់​អាវុធ​ខុសច្បាប់​ម្នាក់

កំពង់ធំ​៖ លោក​វរសេនីយ៍ឯក កែ ខាន់​ណា​រ៉ា ស្នងការរង​ខេត្តកំពង់ធំ​ទទួល​ផែន​យុត្តិធម៌​បានឲ្យដឹងថា ដោយ​អនុវត្ត​តាម​គោលនយោបាយ​ភូមិ​ឃុំ​សុវត្ថិភាព​ដែល​ក្រសួង​មហាផ្ទៃ​ដាក់ឲ្យ លោក ឧត្តមសេនីយ៍ត្រី ជូ សំអាន ស្នងការ​នៃ​ស្នងការ​រដ្ឋា​ន​នគរបាល​ខេត្ត​កំពង់ធំ បាន​ដាក់​បទបញ្ជា​ឲ្យ​កំលាំង​របស់​ស្នងការ​ខេត្ត​សហការ​ជាមួយ​កំលាំង​អធិការ ស្រុក​បារាយណ៍ និង​ប៉ុស្តិ៍​រដ្ឋបាល​ឃុំ ចុះ​បង្ក្រាប​បាន​មុខសញ្ញា​ជួញដូរ ប្រើប្រាស់​គ្រឿងញៀន ព្រមទាំង​ប្រើប្រាស់​អាវុធ​ខុសច្បាប់​១​នាក់ ឈ្មោះ ហូ រ៉េ​ង (​ហៅ​អា​រី ,​អា​វី​, អា​គាំង ,​អា​ក្រឹម ភេទ​ប្រុស​អាយុ​៣៣​ឆ្នាំ រស់នៅ​ភូមិ​យាយ​ទៀង ឃុំ​បល្ល័ង្គ ស្រុក​បារាយណ៍ ខេត្ត​កំពង់ធំ កាលពី​ព្រឹក​ថ្ងៃទី​២៤ ខែវិច្ឆិកា ឆ្នាំ​២០១៤​។​

​ក្នុង​ការបង្ក្រាប​នេះ ដកហូត​បាន​ថ្នាំញៀន​៨​កញ្ចប់​ធំ និង​១​កញ្ចប់​តូច អាវុធ​K54​មួ​យ​ដើម គ្រាប់​៣៦​គ្រាប់ ម៉ូតូ​ធំ​១​គ្រឿង ពាក់​ផ្លាកលេខ កណ្តាល​1M 8374 ទូរស័ព្ទដៃ​៣​គ្រឿង កូនកាំបិត​១ រណា​១ កែវ​ឆ្លុះ (​ហៅ​ហ្សឺ​មែ​ល​១) និង​ថវិការ​ចំនួន​១​លាន​រៀល បញ្ជូនបន្ត​ទៅ​កាន់​សាលាដំបូង​ខេត្ត​ចាត់ការ​តាម​ផ្លូវច្បាប់​៕

fsafa