សង្គម​ហ្វេ​សបុ​ក​ធ្វើ​អោយ​ប៉ូលិស​ខណ្ឌ​ចំការមន​ម្នាក់ ស្ថិត​ក្នុង​ការសង្ស័យ ករណី​ឃាតកម្ម​លើ​លោក ឧកញ៉ា អ៊ឹង ម៉េង​ជឺ

ភ្នំពេញ ៖ លោក​ឧត្តមសេនីយ៍ត្រី​ជួន ណា​រិន្ទ ស្នងការរង​នគរបាល​រាជធានី​ភ្នំពេញ បាន​មានប្រសាសន៍​ប្រាប់​អ្នកយកព័ត៌មាន​គេហទំព័រដំណឹងយប់មិញ ​តាមរយះ​ទូរស័ព្ទ នៅ​រសៀល​ថ្ងៃ​ទី ២៥ ខែវិច្ឆិកា ឆ្នាំ​២០១៤​ថា ការ​បង្ហោះ​រូបភាព​កំណត់​អត្ត​សញ្ណាណ ជនសង្ស័យ​បាញ់សម្លាប់​លោក ឧកញ៉ា អ៊ឹង​ម៉េង​ជឺ នៅមុន​ហាង​លក់​ផ្លែឈើ ឡោ​តិច​សេង កាល​យប់​ថ្ងៃ​ទី​២២ ខែវិច្ឆិកា ឆ្នាំ​២០១៤​កន្លងមក គឺ​មិនមែន​ជា​ការពិត​ឡើយ ហើយ​អ្វី​ជា​ការពិត ជនសង្ស័យ​ដែល​បាន​បង្ហោះ​ក្នុងសង្គម​ហ្វេ​ស​បុក​នោះ​គឺ​ឈ្មោះ សុក ម៉ូ​នី​ត្រា រហ័ស​នាម ៣៣ ៨ ជា​នគរបាល​ផ្នែក​អន្តរាគមន៍​ខណ្ឌចំការមន​។ ហើយ​រូបភាព​ដែល​បាន​បង្ហោះ​កំណត់ថា ជា​ជនសង្ស័យ​នោះ គឺ​ក្រោយពេល​កើតហេតុ លោក សុក ម៉ូ​នី​ត្រា បាន​ចុះ​ទៅ​បំពេញ​ភារកិច្ច​នៅ​ជុំវិញ​កន្លែងកើតហេតុ ។ ដូច្នេះ​លោក​មិន​មាន​ការ​ជាប់​ពាក់ព័ន្ធ​នឹង​អំពើ​បាញ់ប្រហារ​លោក​ឧកញ៉ា អ៊ឹង ម៉េង​ជឺ​នោះទេ ចំណែក​រូបភាព​ដែល​បាន​បង្ហោះ​លើ​សង្គម​ហ្វេ​ស​បុក​នោះ ក៏​មិនមែន​ជា​ពិត​ដែរ ។​

ទោះជា​យ៉ាងណា​ក៏​ដោយ​ករណី​នេះ សមត្ថកិច្ច​ជំនាញ​កំពុង​ដុតដៃ​ដោះ​ជើង ស្វែងរក​ចាប់ខ្លួន​ឃាតករ​ពិតប្រាកដ​យក​មក​ផ្តន្ទាទោស​តាម​ផ្លូវច្បាប់​៕

IMG_3714

IMG_3716