បង្ក្រាប​មុខសញ្ញា ដាក់​ថ្នាំ​បំពុល​សត្វ​ឆ្កែ ២​នាក់

កណ្តាល​៖ ជនសង្ស័យ​២​នាក់ ដែល​ជា​មុខសញ្ញា ដាក់​ថ្នាំ​បំពុល​សត្វ​ឆ្កែ ត្រូវ​កម្លាំង​សមត្ថកិច្ច​ធ្វើការ​ឃាត់ខ្លួន បាន​នៅ​ចំណុច​ភូមិ​ស្រះ​សង្គម និង​ភូមិ​ទួល​ស្រម៉ ឃុំ​ពើក ស្រុក​អង្គស្នួល កាលពី​វេលា​ម៉ោង ៤​ទាបភ្លឺ ថ្ងៃទី​២៣ ខែវិច្ឆិកា ឆ្នាំ​២០១៤ ។

​ជនសង្ស័យ ២​នាក់ ដែល​សមត្ថកិច្ច​ចាប់ខ្លួន​បាន​ឈ្មោះ ចាន់ សំអាន ភេទ​ប្រុស អាយុ​៣១​ឆ្នាំ មាន​ស្រុក​កំណើត​នៅ​គោក​ចំបក់ សង្កាត់ ចោមចៅ ខ​ណ្ខ​ពោធិ៍​សែន​ជ័យ ​មុខរបរ រត់​ម៉ូតូឌុប បច្ចុប្បន្ន ស្នាក់ នៅ​ថ្នល់​ទទឹង ឃុំ​ដំណាក់​អំពិល ស្រុក​អង្គស្នួល ខេត្ត​កណ្ដាល និង​ទី​២ ឈ្មោះ ង៉ែត បូរិន ភេទ​ប្រុស អាយុ​១៩​ឆ្នាំ មាន​ស្រុកកំណើត នៅ ឃុំ​ត្រពាំង​សិលា​ស្រុក​បន្ទាយមាស ខេត្ត​កំពត សព្វថ្ងៃ​នៅ ស្នាក់នៅ​ផ្ទះជួល​ភូមិ​ត្រពាំង​ល្វា សង្កាត់ កា​កាប ខណ្ឌ​ពោធិ៍​សែន​ជ័យ​។ មុខរបរ មិន​ពិតប្រាកដ ។

ដោយឡែក ជនរងគ្រោះ​ជា​ម្ចាស់​ឆ្កែ​មាន​០៥​នាក់ ១​ឈ្មោះ​- លឿម ច​ន្នី ភេទ​ប្រុស អាយុ​៣២​ឆ្នាំ មាន​ទីលំនៅ ភូមិ​ស្រះ​សង្គម ឃុំ​ពើក មុខងារ​មន្ត្រី​ក្រសួង​ការងារ ងាប់​ឆ្កែ​០២​ក្បាល ២ ឈ្មោះ សំ រិត ភេទ​ប្រុស អាយុ​៦៧​ឆ្នាំ ស្នាក់នៅ​ភូមិ​ស្រះ​សង្គម មុខរបរ កសិករ ងាប់​ឆ្កែ​០២ ទី​៣​ឈ្មោះ ម៉ម ប្រាក់ ភេទ​ប្រុស អាយុ​៥៩​ឆ្នាំ ស្នាក់នៅ​ភូមិ​ស្រះ​សង្គម មុខរបរ :​រត់​កង់​បី ងាប់​ឆ្កែ​០២ ទី​៤​ឈ្មោះ ខិ​ញ ហ៊​រ ភេទ​ប្រុស អាយុ​៧២​ឆ្នាំ មុខរបរ អាជីវករ​កិនស្រូវ ស្នាក់នៅ​ភូមិ​ទួល​ស្រម៉ ឃុំ​ពើក ងាប់​ឆ្កែ​០២ ។ សរុប​សត្វ​ឆ្កែ​ដែល​ងាប​មាន​ចំនួន​១០​ក្បាល​0 ញី​០៥​ក្បាល ។

​មុន​ឈានដល់​ការឃាត់ខ្លួន​ជនសង្ស័យ​ទាំង​ពីរ​នាក់​ខាងលើ​នេះ ដំបូង​ឡើយ ពួកគេ​បាន​ជិះ​ម៉ូតូ​០១​គ្រឿង​ម៉ាក​ស្មាស់ ពណ៌​ខ្មៅ ពាក់​ស្លាក​លេខ កំពត​-១B១៧៨២ ដាក់​ថ្នាំ​បំពុល​សត្វ​ឆ្កែ តាម​ផ្ទះ ចំនួន ០២​ភូមិ​ជាប់​គ្នា ភូមិ​ស្រះ​សង្គម​និង​ភូមិ​ទួល​ស្រម៉ លុះ​ម៉ោង​០៤​ទាបភ្លឺ ថ្ងៃទី​២៣ ខែវិច្ឆិកា ឆ្នាំ​២០១៤ ជនសង្ស័យ ទាំង​២​នាក់​បាន​ជិះ​ម៉ូតូ​មើល​តាម​ផ្ទះ ដែល​ពួក​វា​បាន​ដាក់​ថ្នាំ​លាយ​ជាមួយ​សាច់ក្រក រួច​បោះ​ឲ្យ​សត្វ​ឆ្កែ​ស៊ី ពេលនោះ​មាន​ឆ្កែ​ងាប់​០១​ក្បាល ជនសង្ស័យ​ក៏​បាន​យក​ឆ្កែ​ងាប់​នោះ​ដាក់​លើ​ម៉ូតូ​ជិះ​រក​បន្តទៀត ជួប​កម្លាំង​ប្រជា​ការពារ ក៏​បាន​រាយការណ៍​មក​សមត្ថកិច្ច ចុះ​ឃាត់ខ្លួន​យកមក​អធិការដ្ឋាន​នគរបាល​ស្រុក​។​
photo 1

photo 2

photo 3

photo 4

photo 5