រថយន្ត​ពីរ​គ្រឿង​រេ​ចង្កូត​បុក​គ្នា នៅ​ចំណុច​ផ្លូវកែង ហើយ​ជ្រុល​បុក​ចូល​ផ្ទះ​ប្រជាពលរដ្ឋ​បណ្តាលអោយ​រង​ការ​ខូច ខាត​

​ភ្នំពេញ ៖ ហេតុការណ៍​គ្រោះថ្នាក់​ចរាចរណ៍​មួយ ដែល​បង្ក​ឡើង​រវាងរ​ថយ​ន្ត​២​គ្រឿង មួយគ្រឿង​ម៉ាក ហា​យឡេន​ឌ័​រ និង​មួយ​គ្រឿង​ទៀត​ម៉ាក​វី​ស្តូ បាន​បើក​បុក​គ្នា​ពេញទំហឹង នៅ​ចំណុច​ផ្លូវ​លេខ​៣៦០ កែង​នឹង​ផ្លូវ លេខ ១៦៣ ស្ថិតក្នុង​សង្កាត់​ទួល​ស្វាយព្រៃ​ទី​១ ខណ្ឌចំការមន កាលពី​វេលា​ម៉ោង​១២ និង ៣០​នាទី​យប់​ឈាន ចូល​ថ្ងៃ​ទី​២៤ ខែវិច្ឆិកា ឆ្នាំ​២០១៤​។​

យោង​តាម​សម្តី​រៀបរាប់​របស់​ម្ចាស់​រថយន្ត​ហា​យឡេន​ឌ័​រ ដែល​មានឈ្មោះ ថា​វ​រិទ្ធ ភេទ​ប្រុស អាយុ​២៦​ឆ្នាំ មាន​មុខរបរ​ជា​បុគ្គលិក​ក្រុមហ៊ុន​ឯកជន​មួយ បច្ចុប្បន្ន​ស្នាក់នៅ​សង្កាត់​ទឹកថ្លា ខណ្ឌ​សែន​សុខ បាន​រៀបរាប់​អោយ ដឹងថា នៅ​មុនពេល​មាន​ហេតុការណ៍​កើតឡើង គឺ​រូប​ខ្លួន ទើបតែ​មក​ពី​ញុំ​ា​អី​នៅ​ខាងក្រៅ ហើយ​បំណង​ត្រឡប់ ទៅ​យក​បងប្រុស​របស់​ខ្លួន ដោយ​បើកបរ​រថយន្ត​មួយគ្រឿង​ម៉ាក ហា​យឡេន​ឌ័​រ ពណ៌​ស្ករ ពាក់​ស្លាក​លេខ ភ្នំពេញ 2X-1355 បើកបរ​ធ្វើដំណើរ​តាម​បណ្តោយ​ផ្លូវ​លេខ ១៦៣ ទិសដៅ​ពី​ជើង​ទៅ​ត្បូង ក្នុង​ល្បឿន​ល្មម លុះ​មកដល់ វេលា​កើតហេតុ​ស្រាប់តែ មាន​រថយន្ត​មួយ​គ្រឿង​ផ្សេង​ទៀត​ម៉ាក វី​ស្តូ ពណ៌​ក្រហម ពាក់​ស្លាក​លេខ ភ្នំពេញ 2U-5439 ជិះ​ធ្វើ​ដំណើរ​តាម​បណ្តោយ​ផ្លូវ ៣១០ ទិសដៅ​ពី​កើត​ទៅ​លិច ក្នុង​ល្បឿន​យ៉ាង​លឿន បើក​ឆ្លងកាត់​ពីមុខ រថយន្ត​ហា​យឡេន​ឌឺ បណ្តាលអោយ​រថយន្ត​ហា​យឡេន​ឌឺ ជ្រុល​បុក​ចំ​បញ្ចិត​គូទ​រថយន្ត​វី​ស្តូ វិល​ជា​ច្រើន​ជុំ​ខ្ទាត បុរស​ម្នាក់ ម្នាក់​ដែល​រួម​ច​ដំណើរ​ក្នុង​រថយន្ត ផ្លោង​ចេញមក​ខាងក្រៅ រងរបួស​ធ្ងន់ធ្ងរ ចំណែក​ពីរ​នាក់​ទៀត​បាន បាន​បើកទ្វារ​រថយន្ត​ចេញ​មក​ក្រៅ​ហើយ រត់គេចខ្លួន​បាត់ស្រមោល​សូន្យឈឹង រីឯ​រថយន្ត​ហា​យឡេន​ឌ័​រ​ដោយសារ គេច​ពី​រថយន្ត​វី​ស្តូ​ខ្លាំងពេក ក៏​ជ្រុល​បួង​ចង្កូត ជ្រុល​បុក​ចូល​ផ្ទះ​ប្រជាពលរដ្ឋ​ដែល​នៅ​ជិត​កន្លែងកើតហេតុ​ពេញ ទំហឹង​បណ្តាល​អោយរ​បង​ផ្ទះ និង​ផ្នែក​ខាង​មុខ​នៃ​រថយន្ត ត្រូវ​រង​ការខូចខាត​យ៉ាងដំណំ​។​

ក្រោយ​កើតហេតុ​សមត្ថកិច្ច​មូលដ្ឋាន​បាន សហការ​ជាមួយ​សមត្ថកិច្ច​ជំនាញ​ចុះ​ធ្វើ​ការអន្តរាគមន៍​វាស់វែង ស្ទូច​យក រថយន្ត​បង្ក​ខាងលើ​ទៅ​រក្សាទុក​នៅ​ការិយាល័យ​ចរាចរណ៍​ជើងគោក​រាជធានី​ភ្នំពេញ រង់ចាំ​ដោះស្រាយ​តាមផ្លូវ ច្បាប់ ៕
image

image_1

image_2

image_3

image_4