ម៉ូតូ​២​គ្រឿង​បុក​គ្នា បណ្តាល​ឱ្យ​យុវជន​ម្នាក់​នៅ​សល់​តែ​ដង្ហើមចង្រិត និង​២​នាក់​ទៀត​រងរបួស​ស្រាល​

​ភ្នំពេញ​៖ យុវជន​ម្នាក់ បាន​រងរបួស​ធ្ងន់ធ្ង​រ ត្រូវ​បាន​រថយន្ត​សាមុយ​របស់​មន្ទីរពេទ្យ​មិត្តភាព​ខ្មែរ សូ​វៀត ដឹកយក​ទៅ​សង្គ្រោះ​នៅ​មន្ទីរពេទ្យ​ភ្លាមៗ ខណៈ​ដែល​រូបគេ​រួម​ជាមួយ​មិត្ត​ភ័ក្ត្រ បាន​ជិះ​ម៉ូតូ​ឆ្លងផ្លូវ ត្រូវ ម៉ូតូ​ធន់​ធំ​មួយ​គ្រឿង​ទៀត បុក​ចំ​ពេញទំហឹង បណ្តាលឱ្យ​មនុស្ស​និង​ម៉ូតូ​ខ្ទាច​អូស​ប្រមាណ​ជាង​១០​ម៉ែត្រ កាលពី​វេលា​ម៉ោង​១០​នឹង​១៥​នាទី​យប់ ថ្ងៃទី​២២ ខែវិច្ឆិកា ឆ្នាំ​២០១៤ នៅ​ចំណុច​មុខ​វត្ត​ស្ទឹងមានជ័យ តាម​បណ្តោយ​ផ្លូវ​មុន្នី​រ៉េត ស្ថិតក្នុង​សង្កាត់​ស្ទឹងមានជ័យ ខណ្ឌមានជ័យ ។​

​ប្រភព​ពត៌មាន​ពី​សាក្សី​នៅ​ជិត​កន្លែងកើតហេតុ​ដែល​បាន​ឃើញ​ហេតុការណ៍​នេះ​បានឱ្យដឹងថា នៅ​មុនពេល​កើតហេតុ​គេ​បាន​យុវជន​២​នាក់ ជិះ​ម៉ូតូ​គុប​ជ្រុង​មួយគ្រឿង ពណ៌​ទឹក​ប៉ិច ពាក់​ស្លាក​លេខ ភ្នំពេញ​1CE-5669 ធ្វើដំណើរ​ចេញពី​ផ្លូវលំ​មួយ​ជាប់​នឹង​របស់​វត្ត​ស្ទឹងមានជ័យ ខណៈ​មក​ដល់​ចំណុច មុខ​ខ្លោងទ្វារវត្ត​ក៏​បាន​បត់​ឆ្វេង ភា្ល​មៗ​នោះ​ស្រាប់តែ​មាន​យុវជន​ម្នាក់​ជិះ​ម៉ូតូ​ធន់​ធំ​មួយគ្រឿង​ម៉ាក ស៊ី​ប៊ីអ ពណ៌​ខ្មៅ​លា​យស ពាក់​ស្លាក​លេខ ភ្នំពេញ 1CR-0480 ធ្វើដំណើរ​តាម​បណ្តោយ​ផ្លូវ​មុន្នី​រ៉េត ទិសដៅ​ពី​កើត ទៅ​ចាប់​ហ្វ្រាំង​មិន​ទាន់ ក៏​ជ្រុល​ទៅ​បុក​ម៉ូតូ​គុប​ពេញទំហឹង បណ្តាល​ឱ្យ​ម៉ូតូ​និង​អ្នកបើកបរ​ប៉ើង​ប្រមាន​ជាង ១០​ម្រ៉ែ​ត ហើយ​យុវជន​ម្នាក់ ដែល​ជិះ​ម៉ូតូ​រង​របួសធ្ងន់​សល់​តែ​ដង្ហើមចង្រិត ត្រូវ​បាន​រថយន្ត​សាមុយ​របស់ មន្ទីរពេទ្យ​មិត្តភាព​ខ្មែរ សូរ​វៀត ដឹកយក​ទៅ​សង្គ្រោះ​នៅ​មន្ទីរពេទ្យ​ភ្លាមៗ និង​២​នាក់​ទៀត​រងរបួស​ស្រាល ចំណែកឯ​ម៉ូតូ​ត្រូវ​រង​ការខូចខាត​ទាំងសងខាង ។​

​ក្រោយពេល​កើតហេតុ សមត្ថកិច្ច​មូលដ្ឋាន​បាន​ចុះ​មក​អន្តរាគមន៍​ភ្លាមៗ ដល់​កន្លែងកើតហេតុ និង​បាន​សហការ​ជាមួយ​សមត្ថកិច្ច​ជំនាញ​ធ្វើការ​វាស់វែង យក​ម៉ូតូ​ទាំង​២​គ្រឿង​ទៅ​រក្សាទុក​នៅ​បុស្តិ៍នគរបាល​រដ្ឋបាល​ស្ទឹងមានជ័យ រង់ចាំ​ដោះស្រាយ​នៅពេល​ក្រោយ ៕
asfaf

sadad