តើ​ប៉ូលិស​ខណ្ឌ​ចំការមន​ចាប់​កូនកញ្ច្រែង​កត់​ឆ្នោត​អាតូច ព្រមាន​អា​ធំ​ឬ ?

ភ្នំពេញ​៖ ប្រជាពលរដ្ឋ​បាន​និយាយថា នៅក្នុង​ភូមិសាស្ត្រ ខណ្ឌចំការមន មាន​កន្លែង​ទទួល​កត់​កន្ទុយលេខ និង​ភ្នាល់​បាល់​រាប់សិប​កន្លែង មាន​ដូចជា​នៅ​ផ្សា​បឹងត្របែក ផ្សារ​កាប់​គោរ ក្បែរ​ផ្សារ​សុ​វណ្ណា ជ្រក​ក្រោម ស្លាក​យីហោ លី ហ្វុង​ម៉ី ប្តូរប្រាក់ និង​បង់​ទឹក​ភ្លើង ផ្ទះ​លេខ​B85 ផ្លូវ​លេខ​១៩៩ ស្ថិត​នៅក្នុង​ទឹកដី​សង្កាត់ និង​ប៉ុស្តិ៍​ទំនប់ទឹក​។ ចំណែក​នៅ​ម្តុំ​ក្រោយ​រោងកុន​គីរីរម្យ មិនតិច​ជាង​២០​កន្លែង ដែល​មាន​មេ​កន្ទុយលេខ និង​ភ្នាល់​បាល់ មិន​តែ​ប៉ុណ្ណោះ​ក៏​មាន​វង់​បៀ​រ ប្រមាណ​ជា​២-៣​កន្លែង ស្ថិត​ក្នុង​ទឹកដី​ប៉ុស្តិ៍​បឹង​កេងកង​២ និង​ប៉ុស្តិ៍​អូឡាំពិក កំពុងបើក​លេង យ៉ាង​រលូន សមត្ថកិច្ច​មិន​ទៅ​បង្ក្រាប​បែរជា​មក​បង្ក្រាប​ទីតាំង​ដ៏​តូច ។

​ជាក់ស្តែង​ដូចជា​ករណី នារី​ពីរ​នាក់​ទី​១ ឈ្មោះ ផាន់ ស្រី​ពៅ អាយុ ១៩ ឆ្នាំ និង​ទី​២​ឈ្មោះ អ៊ឹម ចាន់​រី អាយុ ២២ ឆ្នាំ កាលពី​រសៀល​ថ្ងៃ​ទី​១៩ ខែវិច្ឆិកា ឆ្នាំ​២០១៤​កន្លង​ទៅ​ថ្មីៗ​នេះ ត្រូវ​កម្លាំង​ព្រហ្មទណ្ឌ​ខណ្ឌចំការមន ឃាត់ខ្លួន និង​ដកហូត​បាន​ប្រាក់រៀល​៥០​ម៉ឺន ប្រាក់​ដុល្លារ ១៥ ដុល្លារ បញ្ជួន​យកទៅ​ធ្វើការ​សាកសួរ នៅ​អធិការ​ខណ្ឌ​ចំការមន បន្ទាប់ពីរ​ពួកគេ​ត្រូវ​សមត្ថកិ្ច​ច​ចាប់ខ្លួនបាន នៅ​ចំណុច​បន្ទប់​ជួល​លេខ​៤ ក្រុមទី​១២ ភូមិ​ទី​២ សង្កាត់​ផ្សារ​ដើមថ្កូវ ខណ្ឌចំការមន ដែល​គ្រាន់តែ​ស៊ីឈ្នួល​គត់​កន្ទុយលេខ​ឲ្យគេ ( ភាសា​ល្បែង​និយាយថា កូន​កញ្ច្រែង​) ។ ហើយ​ករណី​នេះ​ប្រជាពលរដ្ឋ​ខ្លះ​បាន​នាំ​គ្នា​រិះគន់​ដល់​សមត្ថកិច្ច​ថា ចុះបង្ក្រាប​ទីតាំង​កត់​កន្ទុយលេខ កំប៉ិកកំប៉ុក ដើម្បី​ព្រមាន​មេ​ធំ តែ​បង្ក្រាប​ទីតាំង​ធំ​តែ​ម្តង​មិន​បាន ។

​ប្រភព​ពី​សមត្ថកិច្ច​ខ្លះ​បានឲ្យដឹងថា នារី​ទាំង​ពីរ​នាក់​គ្រាន់តែ​ស៊ីឈ្នួល កត់​កន្ទុយលេខ​កំប៉ិកកំប៉ុក ទិញ​បាយ​ហូប ប៉ុន្តែ​ត្រូវ​ប៉ូលិស ខណ្ឌចំការមន កសាង​សុំណុំរឿង​បញ្ជួន​ទៅ​សាលាដំបូង​រាជធានី​ភ្នំពេញ ។ ដោយ​ឃើញ​ភាព​អ​យុតិធម៌​ខ្លាំងពេក ចៅក្រម បាន​សម្រេច​បាន​ដោះលែង​នារី​ពីរ​នាក់​ឲ្យមាន​សេរីភាព​ឡើងវិញ កាលពី​ថ្ងៃ ទី​២០ ខែវិច្ឆិកា ឆ្នាំ​២០១៤ ។​

photo 5

photo 4

photo 3

photo 2

photo 1