អ្នកចាំទី​លំដាប់​ទី​២​នៃ​ក្រុមបាល់ទាត់​ជម្រើសជាតិ​កម្ពុជា​ទទួល​មរណភាព ក្រោយពេល​ហ្វឹកហាត់​

ភ្នំពេញ ៖ កីឡា​ករសរ សុភា ដែលជា​អ្នក​ចាំ​ទី​របស់​ក្លិប​បាល់ទាត់​ខេត្ត​ស្វាយរៀង បាន​លាចាក​លោក​ហើយ កាលពី​វេលា​ម៉ោងជាង​១១​ព្រឹក​ថ្ងៃ​ទី​២២ វិច្ឆិកា ២០១៤ នេះ បើ​តាម​ការឱ្យ​ពី​លោកគ្រូ​ពេទ្យ ដោយសារ​ជំងឺ​គាំងបេះដូង បន្ទាប់​ពី​សម្រួល​សាច់ដុំ ក្រោយ​ហ្វឹកហាត់ Gym ។​

​បើ​តាម​ការ​ឱ្យ​ដឹង​ពី​លោក​សំ វ៉ាន់ដេត គ្រូបង្វឹក​បង្គោល​ក្រុម​ខេត្ត​ស្វាយរៀង ដែល​បាន​ថ្លែងប្រាប់​អ្នកកាសែត​ក្នុងស្រុក​មួយ​ចំនួន​ថា កីឡា​ករសរ សុភា បាន​សម្រួល​សាច់ដុំ​ជាមួយ​មិត្ត​រួម​ក្រុម​ក្នុង​អាង​ហែល​ទឹក ក្រោយ​ហាត់ Gym ប៉ុន្ដែ​បាន​បន្តិច​គេ ក៏​ឡើង​គោក​វិញ ហើយ​អង្គុយ​សម្រួល​ដង្ហើម ។​

​ដោយ​ឃើញ​សភាព​បែប​នេះ លោក​ក៏​ជួយ​សង្គ្រោះ​បឋម និង​បញ្ជូន​ទៅ​មន្ទីរពេទ្យ​ឯកជន​ក្បែរ​នោះ ហើយ​ក៏​បន្ត​បញ្ជូន​ទៅ​ពេទ្យ​ព្រះកុសៈមៈ (​ពេទ្យ​លោកសង្ឃ​) នៅ​ភ្នំពេញ លោក​ក៏​មិន​ច្បាស់​ពី​ស្ថានភាព​របស់​កីឡាករ​រូបនេះ​ថា មកពី​អ្វី​ដែរ ។

10603641_781560345212942_213414465676553663_n